PROMOTING ACCOUNTABILITY
Chea Phan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0102
KHI0102
|
|
Name :
ឈ្មោះ :
|
ជា ផាន
|
|
Last Name :
នាមត្រកូល :
|
Chea
|
|
First Name :
នាមខ្លួន :
|
Phan
|
|
Other Name :
ឈ្មោះផ្សេង :
|
Ret
រ៉េត
|
|
Status :
ស្ថានភាព :
|
Died
ស្លាប់
|
|
CBIO ID :
លេខ CBIO :
|
K08624 K01088
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៣ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04040101, Kampong Chhnang, Kampong Leng, Chranauk,
០៤០៤០១០១ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់លែង ឃុំច្រណូក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0102 20051518, Thma Rieng village, Chranauk sub-district, Kampong Leng district, Kampong Chhnang province. Interviewed by Sok Vannak. Notes: Interviewed with his father named Choeun Phorn and younger sister named Phorn Thai. They said after Phan left home to join the revolution, he never returned home. In 1979, Phan returned home once, but he did not meet with them. After 1979 he got married. He has 6 children. In 1991, he died of disease.
ខេអេកអាយ០១០២ ២០០៥០៥១៨ ភូមិថ្មរៀង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សុខ វណ្ណៈ។ សម្ភាសជាមួយឪពុក ជឿន ភន និងប្អូនស្រី ភន ថៃ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជា ផាន ហៅ រ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ឪស្លាប់ឱឆ្នាំ១៩៩១។ ជួបជាមួយឈ្មោះ ជឿន ភន អាយុ ៧២ឆ្នាំ ត្រូវជាឪពុកនិងជួប ជាមួយឈ្មោះ ឡែម អាយុ៧០ឆ្នាំ ត្រូវជាម្ដយ។ ផាន មានបងប្អូន១១នាក់ មានស្រុកកំណើតនៅភូមិថ្មរៀង ឃុំច្រណូក ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង។ ធ្លាប់បានរៀនសូត្របន្ដិចបន្ដួច ពេលឈប់រៀនឪពុកម្ដាយឱ្យបួសជាព្រះសង្ឃ រហូតដល់មាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ បានសឹកមកវិញ នៅផ្ទះជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិ ចាប់មានសង្គ្រាម មានយន្ដហោះមក ទម្លាក់គ្រាប់បែក ហើយខាងទាហានលន់ នល់ មិនហ៊ានចូលមកដល់ក្នុងភូមិនេះទេ។ នៅឆ្នាំ១៩៧៤ ផាន បាន ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ សេង ជាប្រធានភូមិ។ ផាន បានចូលទៅធ្វើជា យោធា នៅខាងស្រុកកំពង់លែង តំបន់៣១។ នៅពេលប្រទេស ជាតិកើតសង្គ្រាម ផាន មិនបានត្រឡប់មកលេងស្រុក កំណើតវិញទេ ហើយក៏មិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ផាន ក៏មិនដែលបានមកលេងស្រុកកំណើតវិញដែរ។ បន្ទាប់មកទៀត មានដំណឹងថា ផាន អង្គការបញ្ជូនឱ្យទៅធ្វើការងារនៅភ្នំពេញ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលដល់ប្រទេស កម្ពុជា បានឃើញកូនឈ្មោះ ផាន ហៅ រ៉េត ត្រឡប់មកស្រុក កំណើតវិញ ហើយមើលទៅកូនស្គមដូចជាគ្មាន អាហារហូបចុក ត្រឹមត្រូវ កាលនោះពេលរំដោះហើយភ្លាមនៅក្នុងគ្រួសារក៏អត់មាន អាហារហូបចុកគ្រប់គ្រាន់ដែរ មានតែបបរឬបាយដាំលាយ ជាមួយគ្រាន់ពោតដើម្បីហូបឱ្យបានឆែ្អត។ ផាន កាលនោះនៅលីវ មិនទាន់មានប្រពន្ធ ទេ ក៏បានចូលធ្វើជាកងឈ្លបប្រចាំភូមិនិងបាន ដើរជាមួយកងទ័ពវៀតណាម និងបានឡើងវាយជាមួយយោធា ខែ្មរក្រហមវិញ។ ក្រោយមកទៀត ផាន បានរៀបការប្រពន្ធ ប្រកបមុខរបរធ្វើស្រែចម្ការ រហូតដល់មានកូន ចំនួន៦នាក់។ នៅឆ្នាំ១៩៩១ ផាន មានជំងឺឈឺហើមពោះរហូតដល់ស្លាប់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”