Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0103
KHI0103
Name :
ឈ្មោះ :
សូត្រ
First Name :
នាមខ្លួន :
Saut
Other Name :
ឈ្មោះផ្សេង :
Chea Saut
ជា សូត្រ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02304 I01706
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 15, Present aged: 42]
«សម័យខែ្មរក្រហម អាយុ១៥ឆ្នាំ។ បច្ចុប្បន្នអាយុ៤២ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
04011103, Kampong Chhnang, Baribo, Trapeang Chann,
០៤០១១១០៣ ខេត្ដកំពង់ឆ្នាំង ស្រុកបរិបូរ ឃុំត្រពាំងចា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff of 6 Makara
ពេទ្យ៦មករា
Superiors :
ថ្នាក់លើ :
Sokh and Khoeun, chief of unit. Von, deputy chief of office.
សុខ និងឃឿន ប្រធានកង, វ៉ុន គណៈមន្ទីរ
Associates :
អ្នកពាក់ព័ន្ធ :
Chann, teacher.
ចាន់ គ្រូបង្រៀន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0103 20050509, Sanlang village, Trapeang Chann sub-district, Baribo district, Kampong Chhnang province. Interviewed by Dy Khamboly. Notes: Interviewed with the biography owner.
ខេអេកអាយ០១០៣ ២០០៥០៥០៩ ភូមិសន្លង់ ឃុំត្រពាំង ចាន់ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ឌី ខាំបូ លី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សូត្រ ហៅ ជា សូត្រ ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សូត្រ មានប្ដីឈ្មោះ ប៉ុប សព្វថៃ្ងមានកូន ចំនួន៥នាក់ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្ដកំពង់ ឆ្នាំង។ សូត្រ មានឪពុកឈ្មោះ បួយ ម្ដាយឈ្មោះ សាយ មានបងប្អូន៩នាក់។ សូត្រ តាំងពីតូចដល់ធំមិន បានរៀនសូត្រទេ ព្រោះឪពុកម្ដាយមានជីវភាពក្រលំបាក ណាមួយប្រទេសជាតិកើតមានសង្គ្រាមផង មាន ចលនាខែ្មរ ក្រហមប្រឆាំងជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សូត្រ ត្រូវបានអង្គការ ប្រមូលចូលកងកុមារ ដែលមានប្រធានឈ្មោះ ឈិន។ សូត្រ បានចូលអង្គភាពកុមារ បែកចេញពីឪពុកម្ដាយ អង្គការបានចាត់ តាំងឱ្យលើកទំនប់ជីកប្រឡាយនៅអូរអំពិល អូររលួស នៅក្នុង ឃុំពេជ ចង្វារ គ្មានអាហារហូបចុកគ្រប់គ្រាន់ និងជួនកាល អង្គការចាត់តាំងឱ្យលើកទំនប់ទាំងយប់ សឹកថាគ្មានពេល សម្រាកទេ។ នៅដើមឆ្នាំ១៩៧៨ អង្គការបានចុះមកជ្រើស រើសយក នារីកេ្មងៗមួយចំនួនឱ្យទៅធ្វើការងារនៅ ភ្នំពេញ។ សូត្រ បានអង្គការជ្រើសរើសចេញពីឃុំពេជចង្វារមានគ្នា៥០នាក់ អាយុកាលនោះភាគច្រើន១៣១៤ឆ្នាំ ហើយមិនចេះអក្សរទេ ពេលនោះអង្គការបានយកមកដល់ខេត្ដកំពង់ឆ្នាំង និងបន្ដដឹកឡាន តាមផ្លូវជាតិ លេខ៥ ពេលមកដល់ភ្នំពេញយប់តែម្ដង។ ព្រឹកឡើងអង្គការបានបែងចែកទៅតាមអង្គភាពរាងៗខ្លួនមិនបាននៅ ជុំគ្នាទេ ហើយក៏មានមនុស្សមកពីតំបន់ផេ្សងដែរ។ សូត្រ អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា អង្គការចាត់តាំងឱ្យទៅរៀនសូត្រមុខវិជ្ជាពេទ្យ ដូចជារៀនចាក់ថ្នាំនិងលាងរបួស។ ពេលរៀនចប់អង្គការចាត់តាំង ឱ្យមកធ្វើការងារនៅក្នុងមន្ទីរពេទ្យតាមអគាររាងៗខ្លួនហើយមានប្រធានអគារវ៉ុន។ នៅឆ្នាំ១៩៧៨ ឃើញមាន យោធាជាច្រើនដែលមានរបួសដាច់ដៃដាច់ជើង ដោយសារធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ សូត្រ បានត្រឹមជាអ្នកលាងរបួស ជូនណារបួសធ្ងន់ពេកស្លាប់ក៏មានដែរ។ នៅក្នុងមន្ទីរពេទ្យមានអាហារហូបចុកគ្រប់ គ្រាន់មិនលំបាកដូចនៅមូលដ្ឋានទេ។ សូត្រ បានធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា មិនបានមួយឆ្នាំផង។ នៅថៃ្ងទី៦ មករា ឆ្នាំ១៩៧៩ អង្គការបានចាត់តាំងឱ្យបុគ្គលិកមន្ទីរ ពេទ្យនាំយកយុវជនដែលមានរបួសឡើងឡាន និងដឹកបន្ដតាម រថភ្លើងរហូតដល់ខេត្ដបាត់ដំបង។ នៅពេលកងទ័ពវៀតណាម ចូលមកដល់បុគ្គលិកមន្ទីរពេទ្យនាំគ្នា រត់ចូលពៃ្រចោលអ្នក ជំងឺទាំងអស់។ សូត្រ បានរត់ទៅដល់ស្រុកសំឡូតហើយ បានឃីញមនុស្សស្លាប់តាមផ្លូវរាប់ មិនអស់ទេ ស្លាប់ដោយសារឈឺនិងគ្មានអាហារ។ សូត្រ បានរត់ចូលពៃ្របន្ដរហូតរត់ចុះឡើងបានជួបកងទ័ពវៀត ណាម ក៏បានត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
She witnessed people was being walked en masse to forest to kill.
គាត់បានគេឃើញគេបណ្ដើរមនុស្សទាំងខ្សែៗទៅពៃ្រដើម្បី សម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា