| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0104
KHI0104
|
|
Name :
ឈ្មោះ :
|
រ៉ន
|
|
First Name :
នាមខ្លួន :
|
Ran
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I01411
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Rouge aged: 15]
«សម័យខែ្មរក្រហម អាយុ១៥ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04080707, Kampong Chhnang, Tuk Phos, Taing Krasain
០៤០៨០៧០៧ ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំតាំងក្រសា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteered.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
ពឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0104 20050511, Romeas village, Taing Krasaing sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Dy Khamboly. Notes: Interviewed with her older sister named Im Ron, 48. Ron.
ខេអេកអាយ០១០៤ ២០០៥០៥១១ ភូមិរមាស ឃុំតាំង ក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ឌី ខាំបូលី។ កំណត់សំគាល់ៈ សម្ភាសជាមួយបងស្រី អ៊ឹម រ៉ុន អាយុ៤៨ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
រ៉ន ភេទស្រី អាយុ១៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ឹម រ៉ុន អាយុ៤៨ឆ្នាំ ត្រូវជាបងស្រី។ រ៉ន មានឪ ពុកឈ្មោះ ប៊ុន ម្ដាយឈ្មោះ យី មានបងប្អូន៧នាក់ ស្រី៦ប្រុស១ មានស្រុកកំណើតនៅភូមិរមាស ឃុំតាំង ក្រសាំង ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ រ៉ន តាំងពីតូចដល់ធំមិនបានសូត្រទេ នៅផ្ទះជួយធ្វើការងារឪពុកម្ដាយ ណាមួយប្រទេសជាតិ កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៣ កម្លាំងចលនាខែ្មរក្រហមបាន វាយបន្ទាយរមាសរបស់ ទាហានលន់ នល់ រត់ខ្ចាត់ខ្ចាយលែង ហ៊ានចូលមកក្នុងភូមិបន្ដទៀត។ នៅឆ្នាំ១៩៧៤ រ៉ន បានស្ម័គ្រ ចិត្ដចូល បម្រើចលនាខែ្មរក្រហម កាលនោះគេហៅថា កុមារដាច់ខាត អង្គការបានបំបែងចេញពីឪពុកម្ដាយ អង្គការចាត់ តាំងឱ្យដាំដំណាំដំឡូងនិងហាត់រៀនអក្សរហើយរៀននយោបាយថែមទៀត។ អង្គការបានបង្រៀនឱ្យស្អប់ពួកអ្នក មានពួកមូលធន ដែលបានជិះជាន់កសិករយើងត្រូវក្រោកឈរឡើងវាយរំដោះ
ប្រទេសជាតិឱ្យរួចផុតពីរបបជិះជាន់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច រ៉ន មានឪពុកបាន ធ្វើជាប្រធានភូមិរមាស ឃុំតាំង ក្រសាំង។ រ៉ន អង្គការចាត់ តាំងឱ្យទៅធ្វើការងារនៅតំបន់៣១ ភូមិភាគបស្ចឹម ហើយមានឈ្មោះ ថាន់ និងឈ្មោះ ខាន់ ជាគណៈ តំបន់ កាលនោះ ឈ្មោះ រ៉ុន ត្រូវជាបងស្រីរបស់ រ៉ន អង្គការចាត់តាំងឱ្យរៀនពេទ្យ រៀនបចេ្ចកទេសខាងស្លអំពូលថ្នាំពេទ្យនិងបន្ទាប់មកទៀតបានចូលធ្វើជាយោធាហើយបានគ្រប់គ្រងកុមារប្រហែល ៤០០នាក់ ដឹកនាំកម្លាំងឱ្យចុះធ្វើស្រែនិងលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៧ រ៉ន អង្គការបានជ្រើសរើស ឱ្យទៅធ្វើការ ងារនៅភ្នំពេញ ហើយបានដឹងថា រ៉ន ធ្វើការងារនៅ ក្នុងមន្ទីរពេទ្យ៦មករា កាលនោះ រ៉ុន ក៏អង្គការ បញ្ជូនទៅធ្វើ ពេទ្យនៅភ្នំពេញដែរ តែនៅក្នុងមន្ទីរពេទ្យផេ្សងគ្នា។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយ ចូលមកដល់ ប្រទេសយើង កាលនោះ រ៉ុន បានរត់ឡើងរថភ្លើងទៅ ដល់ខេត្ដពោធិសាត់ក៏បានជួបប្អូនស្រីឈ្មោះ រ៉ន ដែរ។ ពេលជួបគ្នាហើយបានគិតថា យើងត្រូវត្រឡប់មករកឪពុក ម្ដាយនៅស្រុកកំណើត តែឈ្មោះ រ៉ុន មិនទាន់ឈ្មោះ រ៉ន មកជាមួយទេ ឱ្យនៅចាំនៅខេត្ដពោធិសាត់មួយរយៈពេលសិន រ៉ុន ប្រាប់ថា ពេលរកឪពុក ម្ដាយឃើញហើយត្រឡប់មកយកប្អូនវិញ ពេលទៅដល់ស្រុកកំណើតបាននិយាយប្រាប់ឪពុកម្ដាយថា បានជួប ប្អូនឈ្មោះ រ៉ន នៅខេត្ដពោធិសាត់មិនបានឱ្យមកជាមួយទេ ពេលនោះឪពុកម្ដាយខឹងឈ្មោះ រ៉ុន ថាមិនព្រមនាំ ប្អូនមកជា មួយស្លាប់រស់ទាំងអស់គ្នាទៅ ពេលនោះ រ៉ុន មានការសោក ស្ដាយណាស់ ហើយបានត្រឡប់ទៅខេត្ដ ពោធិសាត់វិញ រកប្អូនមិន ឃើញសោះ រកអស់រយៈពេលជិតមួយខែមិនឃើញក៏ត្រឡប់ មកផ្ទះវិញ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”