PROMOTING ACCOUNTABILITY
Im Rum
| Personal Info | |||||
| ID: | KHI0106 | ||||
|
Name
ឈ្មោះ
|
Im Rum Nim Rum
អ៊ឹម រុំ នឹម រុំ
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I02263 |
||||
Source Interview |
KHI0106 20050522, Tbeng village, Andaung Snay sub-district, Rolea Phieat district, Kampong Chhnang province. Interviewed by Meas Bunthan. Notes: Interviewed with the biography owner. Rum said that when she was young, she learned to grade 3. Then she quitted school to do business. After she joined a moblie brigade, she was sent to Phnom Penh. Arriving there, she was ordered to clean road and learn medicine to inject patients with medical. Four or five after liberation, she returned home. Now she has 2 daughters and 1 son. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអេកអាយ០១០៦ ២០០៥០៥២២ ភូមិត្បែង ឃុំអណ្តូង ស្នាយ ស្រុករលាបេ្អÃៈរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ មាស ប៊ុនថាន។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Present aged: 43]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«បច្ចុប្បន្នអាយុ៤៣ឆ្នាំ»
|
||||
|
Home Village
|
04060105, Kampong Chhnang, Rolea Phieat, Andaung S
|
||||
|
ទីកន្លែងកំណើត
|
០៤០៦០១០៥ ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈរ ឃុំអណ្ដូ
|
||||
|
Join KR
|
1975????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៥????
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
ក្រសួងកិច្ច្ម ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
Medical staff
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
ពេទ្យ
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម «១២» ភ្នំពេញ
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
អឹម រុំ ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រុំ មានប្ដីឈ្មោះ រ៉េត មានកូនចំនួន៣នាក់ ស្រី២ប្រុស១ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិត្បែង ឃុំអណ្ដូងស្នាយ ខេត្ដកំពង់ឆ្នាំង។ រុំ មានឪពុកឈ្មោះ យាន ម្ដាយឈ្មោះ ហូរ មានបងប្អូន៧នាក់ ប្រុស៣ស្រី៤។ រុំ ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី១០ឪចាស់ឱនៅ សាលាបឋមសិក្សាព្រែកស្នាយ ឈិនរៀនមកជួយចឹញ្ចឹមប្អូន ណាមួយប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យ ធ្វើការងារលើកទំនប់ជីកប្រឡាយនៅតាម ឃុំ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ អង្គការបានបញ្ជូនមកខេត្ដកំពង់ឆ្នាំង ស្រុក១៨ តំបន់៣១ អង្គការចាត់តាំង ឱ្យធ្វើការងារ នៅក្នុងកងចល័តស្រុក លើកទំនប់ជីកប្រឡាយនិងដើរកាច់់ពោត គា្មនអាហារហូបចុកគ្រប់គ្រាន់ទេ ហូបតែបបរ លាយសម្លត្រកួន។ ពេលដើរទៅធ្វើការជួនកាលបានឃើញកងឈ្លបបណ្ដើរមនុស្សទាំងខ្សែមិនដឹង ជាយកទៅវាយចោលនៅម្ដុំណាទេ កាល នោះម្នាក់ៗបានឃើញនិងមានការភ័យខ្លាចមិនហ៊ានសួរពីណាទាំងអស់ ពីណាធ្វើអីទៅ យើងរស់យករួចខ្លួន។ នៅឆ្នាំ១៩៧៦ អង្គការបានចុះជ្រើសរើសយកប្រវត្ដិរូបកូនចៅអ្នកមូល ដ្ឋានចាស់ដែលមានប្រវត្ដិរូប មិនជាប់និន្នាការនយោបាយជំនាន់លន់ នល់។ រុំ ត្រូវបានឡើងឡានជាមួយនារីជា ច្រើនផេ្សងទៀតមក ដល់ភ្នំពេញ នៅពេលយប់មិនបានដឹងថា ត្រង់ណាពិតប្រាកដទេ បើសិនជាអង្គការឱ្យត្រឡប់ ទៅផ្ទះវិញ ក៏រកផ្លូវមិនស្គាល់ផង។ រុំ អង្គការបានស្នាក់នៅម្ដុំស្ពានជ្រោយចង្វា ហើយអង្គការ ចាត់តាំងឱ្យដើរ បោសសម្អាតផ្ទះនិងតាមដងផ្លូវជាតិ។ រុំ រស់នៅ មួយរយៈពេលក្រោយមកទៀត អង្គការបានបែងចែកកម្លាំងឱ្យ ទៅធ្វើការងារនៅកនែ្លងផេ្សងៗគ្នា ខ្លះទៅរោងចក្របេ្រងកូឡា ខ្លះទៅខាងកាត់ដេរ ខ្លះទៅក្រសួងសង្គមកិច្ចជា ដើម។ រុំ ត្រូវបាន អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងក្រសួងសង្គមកិច្ច នៅមន្ទីរ ពេទ្យព១ អង្គការបានចាត់ តាំងឱ្យរៀនមុខវិជ្ជាពេទ្យនិង មានអាហារហូបចុកគ្រប់គ្រាន់ ជួនណាបានមើលកុនបញ្ជាំងរឿង សៀកនៅស្ដាតចាស់ កាលនោះហាក់ដូចជាសប្បាយម៉្យាងដែរ គ្រាន់តែនឹកឪពុកម្ដាយបងប្អូន។ រុំ ជាបុគ្គលិកមន្ទីរពេទ្យ តែភាគច្រើន អង្គការចាត់តាំងឱ្យអូសរទេះដឹកបបរយកទៅចែក ឱ្យកេ្មងៗនៅក្នុងមណ្គលរាប់រយនាក់ ឪពុកម្ដាយយកមកដាក់នៅ ក្នុងមណ្គលកុមារ ហើយមិនសូវឃើញឪពុកម្ដាយរបស់ពួក គេមកលេងទេ។ នៅឆ្នាំ១៩៧៩ រុំ បានរត់ចូលពៃ្រ ជាមួយ កម្មាភិបាលខែ្មរក្រហម នៅក្នុងពៃ្រគ្មានបាយហូប ហូបតែស្លឹក ឈើយូរៗបានដើរចូលភូមិសុំបាយប្រជា ជនហូបបានម្ដងម្កាល ដោយសារជួបការលំបាកពេកក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ បានជួបជុំឪពុក ម្ដាយបងប្អូនវិញ។
|
||||
|
Activity Witness
|
She witnessed the Khmer Rouge walking people in chain to killed.
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
គាត់បានឃើញគេបណ្ដើរមនុស្សទាំងខ្សែៗយកទៅសម្លាប់។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”