| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0087
|
|
Name :
ឈ្មោះ :
|
នឹម
|
|
First Name :
នាមខ្លួន :
|
Nim
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02806
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 36. Present aged: 64]
«សម័យខែ្មរក្រហមអាយុ ៣៦ ឆ្នាំបច្ចុប្បន្នអាយុ ៦៤ ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05060604, Kampong Speu, Phnom Sruoch, Morhasaing,
០៥០៦០៦០៤ ខេត្ដកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំមហាសាំង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
P-3 unit
អង្គភាព ព៣ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman
នារីពេទ្យ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0087 20051217, Kraing Thnall village, Morhasaing sub-district, Phnom Sruoch district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Khchao Nim, 64, the biography owner.
ខេអេសអាយ០០៨៧ ២០០៥១២១៧ ភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានីៈ។ កំណត់សំគាល់ៈ ជួបជាមួយ ខេ្ចៅ នឹម អាយុ ៦៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
នីម ភេទស្រី អាយុ៦៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ នីម នៅលីវ ប្រកបរបរធ្វើស្រែចម្ការ មានឪពុកឈ្មោះ ខេ្ចៅ ម្ដាយឈ្មោះ មុំ មានបងប្អូនបីនាក់ សព្វថៃ្ងរស់នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ នីម ធ្លាប់បានចូលសាលារៀន អាចមើលអក្សរនិងសរសេរបានខ្លះដែរ ឈប់រៀនវិញដោយ សារឪពុកមានជំងឺ ស្លាប់មកជួយធ្វើស្រែចម្ការម្ដាយវិញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ ចាប់កើតមានសង្គ្រាមជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧២ នីម បានស្ម័គ្រចិត្ដចូលបម្រើបដិវត្ដតាមរយៈ ឈ្មោះ ស៊ុន ជាប្រធានឃុំ។ នីម ចូលដំបូងជួយធ្វើការងារ នៅក្នុងមន្ទីរឃុំតាំងសំរោង ស្រុក២៧ តំបន់៣២ ភូមិភាគបស្ចឹម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការ ចាត់តាំងឱ្យធ្វើការលើកទំនប់ ជីកប្រឡាយមានយុវជនយុវនារីរាប់ រយនាក់។ នីម បន្ទាប់មកទៀត អង្គការជ្រើសរើសមកនៅក្នុង មន្ទីរកាត់ដេរ ឃុំសំរោងវិញ នៅខាងសប្បកម្ម ប្រធានឈ្មោះ តួន។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនឱ្យមកធ្វើការងារនៅ ភ្នំពេញ ពេលមកដល់ដំបូងឈប់ត្រឹមមន្ទីរពេទ្យព៣ នៅជិតព្រលាន យន្ដហោះពោធិចិនតុង។ មុនដំបូងអង្គការ បានហៅ នីម ឱ្យទៅរៀនមុខវិជ្ជាពេទ្យ មានជនជាតិចិនមកបង្រៀន មានខែ្មរយើងជាអ្នកបកប្រែ។ ពេលរៀន ចប់អង្គការ ចាត់តាំងឱ្យមើលថែកុមារតូចៗ ភាគច្រើនបញ្ជូនមក្វីខេត្ដតាកែវ។ កុមារទាំងនោះមានជំងឺក្រពះ ឈឺ ពោះវៀន ចេះតែមើលថែទៅ មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ នីម បានរត់ជាមួយកម្មាភិបាល ខែ្មរក្រហមជាច្រើនផេ្សងទៀតទៅ ដល់ខេត្ដពោធិសាត់ ខ្លះរត់ទៅដល់ព្រំដែនថៃ។ នីម បានរត់ត្រឹមខេត្ដពោធិ សាត់រស់នៅក្នុងពៃ្រជាមួយខែ្មរ ក្រហមមួយរយៈទៀត ដោយជួបការលំបាកពេកគ្មានអាហារ ហូបចុកគ្រប់គ្រាន់ ឃើញមនុស្សស្លាប់ចោលក្នុងពៃ្រ រកផ្លូវត្រឡប់មកស្រុកកំណើតវិញនៅឆ្នាំ១៩៨១។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”