Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0088
KSI0088
ឈ្មោះ :
ចាន់ ធួក
Last Name :
Chann
First Name :
Thuok
Other Name :
ឈ្មោះផ្សេង :
Sokh Pon
សុខ ប៉ុន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I00907
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣៧ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
០៥០៧០៥១០ ខេត្ដកំពង់ស្ពឺ, ស្រុកសំរោងទង,ឃុំព្នាយ,ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1968????
១៩៦៨????
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពក្រសួងសាធារណការ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ រទេះភ្លើង
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI00907 20051028, Treabang Bakk village, Pha-veay sub-district, Samrong Torng district, Kampong Speu province. Interviewed by Ysa Osman. Notes: Interviewed with Chann Som, 73, mother. She said that Thuok joined the revolution in 1973. He used to visit home once. Since then he disappeared.
ខេអេសអាយ០០៩០៧ ២០០៥១០២៨ ភូមិទ្រាបង់បក់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សម្គាល់ៈ ជួបជាមួយ ចាន់ សុំ អាយុ៧៣ឆ្នាំ ត្រូវជាម្តាយ។
សេចក្ដីសង្ខេប :
ចាន់ ធួក ហៅ សុខ ប៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ចាន់ សុំ អាយុ៧៣ឆ្នាំត្រូវ ជាបងស្រី។ ធួក មានឪពុកឈ្មោះ សុខ ម្ដាយឈ្មោះ ជីម មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិទ្រា បង់បក់ ឃុំព្នាយស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ធួក ធ្លាប់រៀនសូត្របានច្រើន រៀនចប់ សាសាលាបឋម សិក្សាក្នុងភូមិនិងទៅរៀនបន្ដនៅវិទ្យាល័យ កំពង់ស្ពឺ ជាប់សាសញ្ញាប្រ័តឌីប្លូម។ ពេលឈប់រៀនបានទៅ ភ្នំពេញ រកការងារបានធ្វើនៅភ្នំពេញ ធ្វើការងាររដ្ឋ។ បន្ទាប់ឪពុកម្ដាយបានរៀបចំឱ្យមានប្រពន្ធឈ្មោះ សោភ័ណ្គ ហៅ ឡៃ ក្រោយមកមានកូនចំនួនបីនាក់។ ធួក បានទៅធ្វើការងារ នៅភ្នំពេញ ជាកម្មកររទេះភ្លើង តាំងពីឆ្នាំ១៩៦៣ មិនសូវបានមក លេងស្រុកកំណើតទេ។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើត មានរដ្ឋប្រហារទម្លាក់សមេ្ដច ឃើញត្រឡប់មកធ្វើការងារជាប្រធាន ឃុំស្ដុំតោនិងដើរចលនាតាមភូមិឱ្យយុវជនចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានត្រឡប់មកស្រុកកំណើតវិញ ហើយបានប្រាប់បង ប្អូនឱ្យដាំដើម ឪគឱ មានន័យថា បើអង្គការប្រើឱ្យធ្វើអីធ្វើទៅកុំចេះតវ៉ាប្រយ័ត្ន ស្លាប់។ ធួក បានយកប្រពន្ធកូន ទៅភ្នំពេញ រស់នៅជាមួយគ្នា។ ធួក បានធ្វើការងានៅភ្នំពេញ ជំនាន់ខែ្មរក្រហមមិនបានបានមក លេងស្រុក កំណើតទៀតទេ បាត់ដំណឹងឈឹងរហូត។ នៅឆ្នាំ១៩៧៩ នៅពេលរបបខែ្មរក្រហមដួលរំលំ ស្រាប់តែឃើញ ប្រពន្ធនិងកូនត្រឡប់មកស្រុកកំណើតវិញ ហើយមិនបានឃើញ ធួក មកជាមួយទេ ពេលសួរប្រពន្ធ ធួក បាន ប្រាប់ថា នៅជំនាន់ខែ្មរ ក្រហមអង្គការបានហៅប្ដីឈ្មោះ ធួក ឱ្យឡើងឡានទៅធ្វើការងារ នៅស្រុកម៉ោង ខេត្ដ បាត់ដំបង តាំងពីពេលនោះមកមិនឃើញ ប្ដីត្រឡប់មកវិញទេ បាត់ឈឹងរហូត។ បើតាមប្រវត្ដិរូប ធួក បាន ចូលចលនាបដិវត្ដជាសម្ងាត់តាំងពីឆ្នាំ១៩៦៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា