PROMOTING ACCOUNTABILITY
Snguon Heng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0092
|
|
Name :
ឈ្មោះ :
|
ស្ងួន ហេង
|
|
Last Name :
នាមត្រកូល :
|
Snguon
|
|
First Name :
នាមខ្លួន :
|
Heng
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05465
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៨ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05040502, Kampong Speu, Oral, Trapeang Cho, Prey P
០៥០៤០៥០២ ខេត្ដកំពង់ស្ពឺ ស្រុកឱរ៉ាល់ ឃុំត្រពាំងជោរ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធនារី
|
|
Superiors :
ថ្នាក់លើ :
|
Un, chief of women regiment. Cheoun, chief of division
អ៊ុន ប្រធានវរៈសេនាធំស្រី, ជឿន ប្រធានកងពល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0092 20051130, Prey Phdao village, Trapeang Cho sub-district, Oral district, Kampong Cham province. Interviewed by Sarin Vireak. Notes: Interviewed with Khim Heng, 48, the biography owner.
ខេអេសអាយ០០៩២ ២០០៥១១៣០ ភូមិពៃ្រផេ្តៅ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ឃឹម ហេង អាយុ ៤៨ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស្ងួន ហេង ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ហេង មានឪពុកឈ្មោះ ស្ងួន ឃឹម ម្ដាយឈ្មោះ ម៉ែន កុង មានបងប្អូន៤ នាក់ ស្រី១ប្រុស៣ មានស្រុកកំណើតនៅភូមិពៃ្រផេ្ដៅ ឃុំត្រពាំងជោរ ស្រុកឧិរ៉ាល់ ខេត្ដកំពង់ស្ពឺ។ ហេង ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើត មាន សង្គ្រាម មានរដ្ឋប្រហារឆ្នាំ១៩៧០ លែងមានគ្រូមកបង្រៀន។ នៅឆ្នាំ១៩៧៤ ហេង បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម នៅក្នុងភូមិឃុំមួយរយៈខ្លី។ ហេង បានសុំអង្គការថា មិនចូល ធ្វើជាយោធាទេ ជួយធ្វើ ការងារផេ្សងៗបាន ពេលនោះអង្គ ការបានបញ្ជូនឱ្យទៅធ្វើការងារនៅស្រែអំបិល នៅម្ដុំភូមិកំពង់ កណ្ដាល មាន នារីៗរាប់រយរាប់ពាន់នាក់ នាំគ្នារែកអំបិលនិងបុក អង្គុបឱ្យហាប់ដីសម្រាប់បញ្ជូនទឹកសមុទ្រហាលឱ្យកកជាអំបិល។ នៅក្នុងឆ្នាំ១៩៧៤ មានយន្ដហោះមកទម្លាក់នៅស្រែអំបិល ធ្វើឱ្យកម្មករស្រែអំបិលស្លាប់រាប់រយនាក់។ នៅឆ្នាំ ១៩៧៥ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច ហេង អង្គការបាន ផ្លាស់មកនៅម្ដុំសេះសវិញ ធ្វើស្រែនៅ ទីនេះបន្ដទៀត តែពេលនេះ ហេង នៅខាងបចេ្ចកទេសខាងបង្ហូរទឹកដាក់ស្រែ ហើយមានជន ជាតិចិន មានកូរ៉េ មកទស្សនៈកិច្ចនៅស្រែអំបិលខេត្ដកំពត។ នៅស្រែអំបិល មានអាហារហូចចុកមិនសូវខ្វះខាតទេ តែពិបាករកទឹក សម្រាប់ងូត ជូនកាលមួយអាទិត្យបានទឹកងូតម្ដង។ ប្រធានស្រែអំបិលឈ្មោះ ជឿន ឈ្មោះ អ៊ុន សុទ្ធតែស្រី គ្មានមនុស្សប្រុសទេ។ នៅឆ្នាំ១៩៧៦ ហេង នឹកឪពុកម្ដាយតែ មិនហ៊ានសុំអង្គការមកលេងស្រុកកំណើតទេ ព្រោះកម្មករស្រែ អំបិលអង្គការបានធ្វើការតាមដានគ្រប់សកម្មភាពទាំងអស់។ នៅឆ្នាំ១៩៧៧ ហេង អង្គការ ជ្រើសរើសឱ្យមកធ្វើការងារនៅ ភ្នំពេញវិញ។ ពេលមកដល់អង្គការបញ្ជូនឱ្យធ្វើការនៅក្នុងមន្ទីរ ពេទ្យ៦មករា ពេលនោះបានឃើញយោធារបួសជាច្រើន អង្គការបញ្ជូនមកពីព្រំដែនវៀតណាមខាងខេត្ដស្វាយរៀង។ នៅឆ្នាំ ១៩៧៧៧៨ កម្លំាងយោធាខែ្មរក្រហមបានធ្វើសង្គ្រាមជាមួយ ប្រទេសវៀតណាមកាន់តែខ្លាំងឡើងរហូតចាញ់ សង្គ្រាមជាមួយ កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩។ ហេង បានរត់ចូលពៃ្រមួយ រយៈពេលខ្លីក៏រកផ្លូវត្រឡប់មក ស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”