Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0004
SVI0004
ឈ្មោះ :
ម៉ុង
First Name :
Mong
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I07131
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៦០។
Home Village :
ភូមិកំណើត/ទីលំនៅ :
20020501, Svay Rieng, Kampong Ro, Prey Thum, Prey
២០០២០៥០១, ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំពៃ្រធំ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1977???
១៩៧៧????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0004 20050817, Prey Thum village, Prey Thum sub-district, Kampong Ro district, Svay Rieng province. Interviewd by Long Dany. Notes: Interviewed with Vorng San, 67, mother.
អេសវីអាយ០០០៤ ២០០៥០៨១៧, ភូមិពៃ្រធំ ឃុំពៃ្រធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយ វង សនអាយុ៦៧ឆ្នាំត្រូវជាម្តាយ។
សេចក្ដីសង្ខេប :
ម៉ុង ភេទប្រុស កើតឆ្នាំ១៩៦០ បាត់ខ្លួន។ ជួបជាមួយឈ្មោះ វង សន អាយុ៦៧ឆ្នាំ ត្រូវជាម្ដាយ។ ម៉ុង មានឪពុកឈ្មោះ ស្រ៊ុន ចាន់ មានបងប្អូន៣នាក់ មានស្រុកកំណើតនៅភូមិពៃ្រធំ ឃុំពៃ្រធំ ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។ ម៉ុង ធ្លាប់បានរៀនសូត្រ នៅសាលាបឋមសិក្សាបន្ទាយក្រាំងបានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ ពេលឈប់រៀនមកនៅផ្ទះជាមួយ ឪពុកម្ដាយជួយ ឃ្វាលគោក្របី។ នៅសម័យសង្គ្រាមពីឆ្នាំ១៩៧០ មកមានយួនឡើងមកពេញភូមិពិបាករស់នៅ ណាស់ អ្នកនៅជាប់ព្រំដែនយួននេះ ណាមួយមានយន្ដហោះមកទម្លាក់ គ្រាប់បែកផង មានយួនខាងយៀកកុងផង មានយួនខាងធីវគីផង ឡើងមកចាប់មាន់ទាចាប់ជ្រូកហើយសម្លុតប្រជាជនថែមទៀត។ ប្រជាជននៅក្នុងភូមិនេះ ម្ដងរត់ទៅភូមិនេះម្ដងរត់ទៅភូមិនោះ គ្មានពេលរកស៊ីទេ ពិបាកវេទនាណាស់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ឃើញប្រជាជនជម្លៀស ចេញពីភូមិភ្នំពេញបានមករស់នៅភូមិនេះដែរ បានរយៈពេលបី ខែ អង្គការចាប់ផេ្ដីមឱ្យហូបបាយរួមតាមសហករណ៍ គ្មានកម្មសិទ្ធឯក ជនទៀតទេ។ ម៉ុង អង្គការឱ្យទៅធ្វើការងារ តាមកងចល័ត រស់នៅបែកពីឪពុកម្ដាយបងប្អូន។ នៅឆ្នាំ១៩៧៧ អង្គការបានជ្រើសរើសឱ្យទៅធ្វើការងារនៅ ភ្នំពេញ។ ម៉ុង ចេញពីស្រុកកំណើតទៅមិនដែលបានមកលេងផ្ទះម្ដងណាទេ ហើយក៏មិនដែលបានសរសេរ សំបុត្រមកលេងដែរ បាត់ដំណឹងរហូតមកដល់សព្វថៃ្ងនេះ។ បើតាមប្រវត្ដិរូបចូល បដិវត្ដនៅឆ្នាំ១៩៧៧ ទៅ ភ្នំពេញនៅក្រសួងពាណិជ្ជកម្ម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា