PROMOTING ACCOUNTABILITY
Keo Po
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0005
SVI0005
|
|
Name :
ឈ្មោះ :
|
កែវ ប៉ូ
|
|
Last Name :
នាមត្រកូល :
|
Keo
|
|
First Name :
នាមខ្លួន :
|
Po
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K02623
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៣៤ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20010102, Svay Rieng, Chan Trea, Bati, Thnanh
២០០១០១០២, ខេត្ដស្វាយរៀង ស្រុកចន្រ្ទា ឃុំបាទី ភូមិថ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ទួលសែ្លង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0005 20050810, Thnanh village, Bati sud-district, Chan Trea district, Svay Rieng province. Interviewd by Long Dany. Notes: Interviewed with Keo Samoeun, 65, older sister.
អេសវីអាយ០០០៥ ២០០៥០៨១០,ភូមិថ្នាញ ឃុំបាទី ស្រុក ចន្រ្ទា ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយ កែវ សាមឿន អាយុ៦៥ឆ្នាំ ត្រូវជាបង ស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
កែវ ប៉ូ ភេទប្រុស អាយុ៣៤ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កែវ សាមឿន អាយុ៦៥ឆ្នាំ ត្រូវជាបងស្រី។ ប៉ូ មានឪពុកឈ្មោះ កែវ សេង ម្ដាយឈ្មោះ សូ ឡុង មានបងប្អូន៥នាក់ស្រី៤ប្រុស១ មានស្រុកកំណើត នៅភូមិថ្នាញ ឃុំបាទី ស្រុកចន្រ្ទា ខេត្ដស្វាយ រៀង។ ប៉ូ ធ្លាប់បានរៀនសូត្របានរហូតដល់កាឡេសឈប់រៀន ហើយបានបួសជាព្រះសង្ឃនៅវត្ដថ្នាញបានចំនួន៣វស្សា។ ប៉ូ សឹកមកវិញនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ បន្ទាប់មានប្រពន្ធនៅស្រុកបាវិតមានកូនមួយលែងគ្នាវិញ។ បន្ទាប់មកឪពុកម្ដាយរៀបការប្រពន្ធឱ្យម្ដងទៀត ឈ្មោះ គុច រហូតមានកូនស្រីចំនួន៣នាក់។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេស ជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែក មានកាំភ្លើងផ្លោងចូលក្នុងភូមិ ពិបាករស់នៅណាស់ ផ្ទះ មួយៗសុទ្ធតែជីកត្រង់សេទុកសម្រាប់ការ ពារគ្រាប់កាំភ្លើង។ នៅក្នុងឆ្នាំ១៩៧០ ហ្នឹងដែរ ប៉ូ បានស្ម័គ្រចិត្ដ ចូល បម្រើចលនាខែ្មរក្រហម។ មុនដំបូងនៅធ្វើការនៅក្នុងឃុំបាទី ជួយការងារឃោសនាឱ្យកម្លាំងយុវជនចូលពៃ្រតស៊ូ ដើម្បីរំដោះ ជាតិ។ បន្ទាប់មកទៀត ប៉ូ បានចូលពៃ្រចោលប្រពន្ធកូនមិនដឹងជា ទៅខាងណាទេ កាលនោះមាន សង្គ្រាមរវាងកម្លាំងចលនាខែ្មរក្រហម វាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ បានឃើញ ប៉ូ ត្រឡប់ មកស្រុកកំណើតវិញ បានជួបប្រពន្ធកូន ហើយក៏ត្រឡប់ ទៅអង្គភាពវិញនៅភូមិភាគបូព៌ា។ បើតាមប្រវត្ដិរូប ប៉ូ ធ្វើជាយោធាមានឋានៈជាប្រធានកងតូចផ្នែកដឹកជញ្ជូនស្បៀង។ នៅឆ្នាំ១៩៧៨ អង្គការចាប់ខ្លួនយកមកដាក់ នៅមន្ទីរស២១ទួលសែ្លង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”