PROMOTING ACCOUNTABILITY
Chhut Thol
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0094
|
|
Name :
ឈ្មោះ :
|
ឈុត ថុល
|
|
Last Name :
នាមត្រកូល :
|
Chhut
|
|
First Name :
នាមខ្លួន :
|
Thol
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00316
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 14. Present aged: 42]
«សម័យខែ្មរក្រហមអាយុ ១៤ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤២ ឆ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05050808, Kampong Speu, Oudong, Prey Krasaing, Kan
០៥០៥០៨០៨ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំពៃ្រក្រសា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1977????
១៩៧៧????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
6 Makara hospital
អង្គភាពពេទ្យ ៦ មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman
នារីពេទ្យ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0094 20051122, Kandakk village, Prey Krasaing sub-district, Oudong district, Kampong Speu province. Interviewed by Sarin Vireak. Notes: Interviewed with Chhut Thol, the biography owner.
ខេអេសអាយ០០៩៤ ២០០៥១១២២ ភូមិកណ្តក់ ឃុំពៃ្រ ក្រសាំង ស្រុកស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ឈុត ថុល ជាម្ចាស់ ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឈុត ថុល ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ថុល មានប្ដីឈ្មោះ គង់ មានកូនចំនួន៤នាក់ ស្រី២ ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដក់ ឃុំពៃ្រក្រសាំង ស្រុកឧត្ដ្ដុង្គ ខេត្ដកំពង់ស្ពឺ។ ថុល មានឪពុកឈ្មោះ ឈុត ម្ដាយឈ្មោះ អ៊ី មានបងប្អូន៥នាក់។ ថុល តាំងពីតូចដល់ធំំ មិនបានចូលរៀនទេ ព្រោះធំពេញវ័យចូលរៀនប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការចាត់តាំងឱ្យចូលកងកុមារ កាលនោះអាយុប្រហែល ១២ឆ្នាំ។ នៅឆ្នាំ១៩៧៦ អង្គការរាងធំ បន្ដិចអង្គការចាត់ តាំងឱ្យចូលធ្វើការងារនៅក្នុងកងចល័តឃុំពៃ្រក្រសាំងនិងឃុំក្រាំងចេក អង្គការចាត់តាំងឱ្យលើក ទំនប់ជីកប្រឡាយរែកដីជា ដើម។ អង្គការមិនអនុញ្ញាតឱ្យរស់នៅជាមួយឪពុកម្ដាយទេ រស់នៅតាមអង្គភាពកង ចល័តគ្មានអាហារហូបចុកគ្រប់គ្រាន់យូរៗបានមកលេងឪពុកម្ដាយម្ដង។ នៅឆ្នាំ១៩៧៧៧៨ អង្គការបានចុះ មកជ្រើសរើសប្រវត្ដិរូបនារីមួយចំនួនឱ្យទៅធ្វើការ នៅភ្នំពេញ។ ថុល សប្បាយចិត្ដពេលមានឈ្មោះទៅធ្វើការ ងារនៅភ្នំពេញ សូម្បីឪពុកម្ដាយបងប្អូនក៏មិនបានប្រាប់ឱ្យដឹងផង។ ពេលធ្វើដំណើរបានជិះឡានសប្បាយមក ដល់ភ្នំពេញជាមួយឈ្មោះ ហែម ជាអ្នកភូមិជាមួយគ្នា។ ថុល បានស្នាក់នៅជិតវត្ដភ្នំ អង្គការចាត់តាំងឱ្យធ្វើការ នៅក្នុងមន្ទីរពេទ្យ៦មករា មុនដំបូង មិនទាន់ធ្វើពេទ្យភ្លាមទេ អង្គការចាត់តាំងឱ្យរៀនអក្សរខែ្មរសិន និងរៀនមុន វិជ្ជាពេទ្យ មានជនជាតិចិនជាអ្នកបង្រៀន មានជន ជាតិខែ្មរជាអ្នកបកប្រែ។ ថុល រៀនពេទ្យបានរយៈពេលបីខែ អង្គការឱ្យមកលាងរបួសនិងជួយវះកាត់អំបែងគ្រាប់ដែលនៅកប់រាក់ៗអ្នកណារបួសធ្ងន់បញ្ជូននៅពេទ្យជំនាញឬ ជនជាតិចិន ជាអ្នកវះកាត់។ កាលនោះប្រធានមន្ទីរពេទ្យឈ្មោះ មិញ ប្រធានអគារឈ្មោះ គា ឈ្មោះ ធី។ នៅឆ្នាំ១៩៧៨ យោធារបួសបញ្ជូនមកពីខេត្ដតាកែវ មានចំនួនរាប់រយនាក់ ដោយសារយោធាខែ្មរក្រហមធ្វើ សង្គ្រាមជាមួយប្រទេសវៀត ណាម។ នៅឆ្នាំ១៩៧៩ ថុល បានរត់ជាមួយអ្នករបួសជាមួយ កម្មាភិបាលខែ្មរ ក្រហមជាច្រើននាក់ បាននាំគ្នាជិះរថភ្លើងដល់ខេត្ដ បាត់ដំបង។ ថុល បានរត់ចូលពៃ្របន្ដរហូតដល់ឆ្នាំ១៩៨០ បានត្រឡប់មកស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”