Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0097
Name :
ឈ្មោះ :
ស្រី សារ៉ុម
Last Name :
នាមត្រកូល :
Srei
First Name :
នាមខ្លួន :
Sarom
Other Name :
ឈ្មោះផ្សេង :
Srei Vann
ស្រីវ៉ាន់
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04471
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 49]
«បច្ចុប្បន្នអាយុ ៤៩ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
05010706, Kampong Speu, Baseth, Po Angkrang, Po Ka
០៥០១០៧០៦ ខេត្ដកំពង់ស្ពឺ ស្រុកបរសេដ្ឋ ឃុំពោធិអង្រង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Saltfield unit
អង្គភាពស្រែអំបិល
DK Zone 75-79 :
តំបន់ DK 75-79 :
Southwest 405 Kampot
និរតី ៤០៥ កំពត
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្គនារី
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0097 20051220, Po Kandal village, Po Angkrang sub-district, Baseth district, Kampong Speu province. Interviewed by Sok Vannak. Notes: Interviewed with Srei Sarom, 49, the biography owner.
ខេអេសអាយ០០៩៧ ២០០៥១២២០ ភូមិពោធិ៍កណ្តាល ឃុំពោធិ៍អង្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយ ស្រី សារ៉ុម អាយុ ៤៩ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ស្រី សារ៉ុម ហៅ វ៉ាន់ ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សារ៉ុម មានប្ដីឈ្មោះ ម៉ោង មានកូនចំនួន ៥នាក់ ស្រី៤ប្រុស១ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិពោធិកណ្ដាល ឃុំពោធិអង្រ្កាង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ សារ៉ុម មានឪពុកឈ្មោះ សាយ ម្ដាយឈ្មោះ ខុម មានបងប្អូន៩នាក់។ សារ៉ុម ធ្លាប់រៀន សូត្រនៅសាលាបឋមសិក្សាវត្ដពោធិ ត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការវិញ ដោយសារថា ប្រទេសជាតិកើតមានសង្គ្រាមរវាងកម្លាំងខែ្មរ រំដោះជាតិជាមួយខាងរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩ ៧៣ សារ៉ុម បានស្ម័គ្រចិតតាមរយៈឈ្មោះ ពេជ្រ ធី ណែនាំឱ្យមានការ ឈឺចាប់ចំពោះអ្នកមានអ្នកមូលធន។ សារ៉ុម បានចូលបម្រើចលនា នៅក្នុងភូមិឃុំ ដើរឃោសនាឱ្យកម្លាំងយុវជននិងយុវនារីឱ្យចូល បម្រើចលនាខែ្មរ រំដោះក្រោយមកហៅថា ឪខែ្មរក្រហមឱ កាលនោះមានគោលនយោបាយល្អណាស់។ នៅឆ្នាំ១៩៧៤ សារ៉ុម បានចូលធ្វើជាយោធាខែ្មរក្រហមនៅក្នុងកងពល១០១ ចូលសមរភូមិវាយជាមួយទាហានលន់ នល់ តាមផ្លូវជាតិ លេខ៤ កាលនោះប្រធានវរសេនាតូចឈ្មោះ ហ៊ីម។ សារ៉ុម កាលនោះមានជំងឺជាប់ខ្លួនផង អង្គការមិនសូវឱ្យ ចូលសមរភូមិ ប្រយុទ្ធផ្ទាល់ទេ ចូលសមរភូមិត្រឹមជួយសែងយោធាមានរបួសនិង ស្លាប់រៀងរាល់ថៃ្ង។ នៅឆ្នាំ១៩ ៧៥ ពេលយោធាខែ្មរក្រហមឡើង វាយចូលដល់ទីក្រុងភ្នំពេញ សារ៉ុម មានជំងឺមកដេកសម្រាក នៅមន្ទីរពេទ្យ ខេត្ដកំពង់ស្ពឺ។ នៅឆ្នាំ១៩៧៥ សារ៉ុម អង្គការចាត់តាំងឱ្យធ្វើការងារនៅស្រែអំបិលកំពង់កណ្ដាលខាង
ត្រោយ កោះ ខេត្ដកំពត នៅក្នុងតំបន់៣៥។ សារ៉ុម នៅដល់ ឃើញតែនារីៗមនុស្សប្រហែលជា៧០០នាក់ នាំគ្នាចុះធ្វើ ស្រែអំបិល ដូចជាលើកភ្លឺដើម្បីទប់ទឹកហើយបុកដីឱ្យហាប់និង បូមទឹកសមុទ្រចូលហាលឱ្យស្ងួតក្លាយជាអំបិល ហើយបាននាំគ្នា កាប់គាស់រែកមកទុកក្នុងឃ្លាំង។ កាលនោះប្រធានកងពលស្រែ អំបិលមានឈ្មោះ ជឿន ឈ្មោះ មឿន ដល់ក្រោយមកទៀត ឈ្មោះអ្នកដឹកនាធ្វើការងារទាំងអស់ហ្នឹង អង្គការហៅទៅរៀន សូត្រនៅភ្នំពេញ បាត់ ខ្លួនរហូតស្រាប់តែផ្លាស់មេដឹក នាំថ្មីមកទៀតហើយ។ អង្គភាពស្រែអំបិលធ្វើការលំបាកខ្លាំង ដោយសារអំបិលធ្វើ បានតែខែកេ្ដៅហើយគ្មានម្លប់ជ្រកទេ ការហូបចុកមិនសូវជាលំបាកទេ បានហូបបាយឆែ្អត ភាគតិច
មិនឆែ្អត។ នៅជំនាន់ខែ្មរក្រហមតំបន់ត្រោយកោះស្រែអំបិល អត់មានប្រជាជនរស់នៅទេ ហើយក៏មិនបានថា ប្រជាជន រស់នៅហូបចុកយ៉ាងណាដែរ។ នៅឆ្នាំ១៩៧៩ សារ៉ុម និងកម្មាភិបាលខែ្មរក្រហមបាននាំគ្នារត់ចូលពៃ្របានមួយ រយៈពេលខ្លីគ្មានហារហូបចុកពិបាកពេកហូបតែស្លឹកឈើក៏សមេ្រច
ចិត្ដត្រឡប់មកស្រុកកំណើតវិញ បានជួបជុំបង ប្អូន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា