Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0010
SVI0010
ឈ្មោះ :
នេត យន់
Last Name :
Net
First Name :
Yunn
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K04498
Gender :
ភេទ :
m
ប្រុស
Home Village :
ភូមិកំណើត/ទីលំនៅ :
20020314, Svay Rieng, Kampong Ro, Khset, Russei Am
២០០២០៣១៤, ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំខ្សែត្រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ទួលសែ្លង។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0010 20050823, Russei Am village, Khset sub-district, Kampong Ro district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Net Thunn, 61, younger brother.
អេសវីអាយ០០១០ ២០០៥០៨២៣, ភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ នេត ធន់ អាយុ៦១ ឆ្នាំ ត្រូវជាប្អូនប្រុស។
សេចក្ដីសង្ខេប :
នេត យន់ ភេទប្រុស អាយុ៤១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ នេត ធន់ អាយុ៦១ឆ្នាំត្រូវជាប្អូនប្រុស។ យន់ មានឪពុកឈ្មោះ នេត ម្ដាយឈ្មោះ ទេព មានបងប្អូន៥នាក់ មានស្រុកកំណើត នៅភូមិឫស្សីអម ឃុំ ខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។ យន់ ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាវត្ដពៃ្រចំណារត្រឹមថ្នាក់ ទី១០ឪចាស់ឱ ឈប់រៀននៅមុនរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ កាលនោះដឹងថា ចូលចលនាខែ្មរឥស្សរៈដែល មានប្រធានដឹក នាំឈ្មោះ ប្រាក់ សម្បត្ដិ។ នៅពេលសមេ្ដចសីហនុ ទាមទារ ឯករាជ្យបានពីបារាំងនៅឆ្នាំ១៩៥៤ ឃើញបងឈ្មោះ យន់ ត្រឡប់ស្រុកកំណើតវិញ ហើយបានរៀបការប្រពន្ធឈ្មោះ ពេជ្រ ស៊ូយ ហៅ សាវ៉ាន់ មានកូនចំនួន៥នាក់។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧០ យន់ បានស្ម័គ្រចិត្ដចូលពៃ្រ ម៉ាគីតាមការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រដើម្បី រំដោះជាតិ កូនចៅជឿលើព្រះអង្គ ពេលនោះ យន់ មានស្មារតី សេ្នហាជាតិតាំងពីជំនាន់ខែ្មរឥស្សរៈស្រាប់បាន ចុះចោលប្រពន្ធ កូនដើម្បីជាតិ ហើយបានដឹកនាំកម្លាំងវាយជាមួយទាហានលន់ នល់ ឱ្យរត់ទៅដល់ខេត្ដស្វាយរៀង លែងហ៊ានចុះមកក្នុងភូមិឃុំនេះ ទៀត។ នៅឆ្នាំ១៩៧២ យន់ បានឡើងធ្វើជាអនុប្រធានសន្ដិសុខ នៅតំបន់២៣ ដោយយកប្រពន្ធកូនទៅរស់នៅជាមួយគ្នា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការ បានបញ្ជូន យន់ ឱ្យមកតំបន់២៤ ភូមិភាគបូព៌ាខាងខេត្ដស្វាយរៀង ជាប្រធានសន្ដិសុខដដែល។ នៅឆ្នាំ១៩ ៧៧៧៨ កម្មាភិបាល ភូមិភាគបូព៌ាអង្គការថ្នាក់មជ្ឈិមចោទថាក្បត់ហើយបានឱ្យភូមិភាគនិរតីមកចាប់ខ្លួនដោយ ប្រើល្បិចកលថា ថ្នាក់លើហៅទៅ ប្រជុំតាមពិតពេលទៅដល់ចាប់ច្រកបាវដាក់ឡានយកទៅបាត់ ក្នុងនោះមាន ឈ្មោះ យន់ ទាំងប្រពន្ធកូនអង្គការចាប់ខ្លួនយកទៅ បាត់ក្នុងឆ្នាំ១៩៧៨ តាំងពីនោះមកបាត់ដំណឹងរហូតមកដល់ ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា