PROMOTING ACCOUNTABILITY
Preap Sary
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0011
SVI0011
|
|
Name :
ឈ្មោះ :
|
ព្រាប សារី
|
|
Last Name :
នាមត្រកូល :
|
Preap
|
|
First Name :
នាមខ្លួន :
|
Sary
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I08285
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 52]
«សម័យបច្ចុប្បន្ន អាយុ ៥២ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
200205?? Svay Rieng, Kampong Ro, Chrey Thum, Prey
២០០២០៥?? ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំជៃ្រធំ ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Ta Sarom, chief of Chhrey sub-district. Sara, chief of unit K at Prasaut. Lin, chief of Ministry. Ry
តាសារុំជាប្រធានឃុំជៃ្រ។ សារ៉ា ជាប្រធានគនៅប្រសូត។ ប្រធានក្រសួងឈ្មោះលីន នៅចំការអំពៅ។ ប្រធានក្រុមជ្រលក់
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0011 20050831, Prey Chheu village, Chrey Thum sub-district, Romeas Hek district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Preap Sary, 52, biography owner.
អេសវីអាយ០០១១ ២០០៥០៨៣១, ភូមិពៃ្រឈើ ឃុំជៃ្រធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ព្រាប សារី អាយុ៥២ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ព្រាប សារី ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ សារី មានប្ដីឈ្មោះ វិន មានកូនចំនួន៦នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិពៃ្រឈើទាល ឃុំជៃ្រធំ ស្រុករមាសហែក ខេត្ដស្វាយរៀង។ សារី មានឪពុកឈ្មោះ ព្រាប មួន ម្ដាយឈ្មោះ ដែក ឆិត មានបងប្អូន២នាក់។ សារី ធ្លាប់បានរៀនសូត្រនៅ សាលាបឋមសិក្សាជៃ្រធំត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ មានសង្គ្រាមកើតឡើង មានចលនាខែ្មរក្រហម និងទាហានលន់ នល់ ច្បំាងគ្នា ផ្លោងដាក់គ្នានិងមានយន្ដហោះទម្លាក់ គ្រាប់បែកធ្វើឱ្យឆេះផ្ទះប្រជាជននិងស្លាប់ជនស៊ីវិល។ ពេលនោះ ប្រទេសជាតិ ច្របូកច្របល់ឃើញមានទាហានយួនចូលមកពេញ ភូមិឃុំ មានទាហានយួនធៀវគី មានទាហានយួនយៀកកុងជួយ ខាងចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧២ សារី បានស្ម័គ្រចិត្ដចូល បម្រើចលនានៅក្នុងភូមិឃុំជួយដើរឃោសនា ឱ្យយុវជនយុវនារី ឱ្យស្រឡាញ់ចលនាបដិវត្ដន៍។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការ បានបញ្ជូនឱ្យធ្វើការងារជាកងចល័តស្រុក ប្រសូត្រ មានប្រធាននារីឈ្មោះ សារ៉ា ដឹកនាំកម្លាំងកងចល័ត រាប់រយ នាក់ចុះលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូនឱ្យទៅធ្វើការងារនៅខេត្ដកំពង់ចាម ភូមិភាគ បូព៌ា មានគ្នាចំនួន៥០០នាក់ ប្រធានឈ្មោះលីន អង្គការចាត់ តាំងឱ្យដាំអំពៅ។ ពេលបានអំពៅមានម៉ាស៊ីន គៀបយកទឹកទុក រំងាស់ចេញជាស្ការទាំងពាងដាក់ឡានដឹកយកទៅឱ្យខាងក្រសួងមន្ទីរ។ កាលនោះមានចម្ការអំពៅ រាប់ពាន់ហិចតានៅក្នុងតំបន់២២ យើងអាចរស់បានហូបបានអង្គការមិនថាអីទេ កុំឱ្យតែលួចហូប។ នៅឆ្នាំ១៩ ៧៨ អង្គការបានចុះទៅជ្រើសរើសយកតែនារី៨០នាក់ ឱ្យមកធ្វើការងារនៅភ្នំពេញវិញ ដោយជិះកប៉ាល់ពី ខេត្ដកំពង់ចាម កាត់តាមមុខវាំងនៅពេលយប់ ហើយបានឡើងឡានបន្ដមកសម្រាក នៅចម្ការមនបានមួយអាទិត្យ បានអង្គការបញ្ជូនទៅធ្វើការងារ តាមក្រសួងមន្ទីរ។ សារី អង្គការចាត់តាំងឱ្យធ្វើការនៅក្នុងចក្រ តម្បាញនៅម្ដុំ ទួលគោក ដោយយើងទើបមកដល់ថ្មីមិនទាន់ ចេះតម្បាញ អង្គការចាត់តាំងឱ្យនៅខាងជ្រលក់ពណ៌សឱ្យទៅជា ខ្មៅ ទាំងអស់។ សារី ធ្វើការនៅខាងរោងចក្រតម្បាញបានតែបីខែ អង្គការបញ្ជូនឱ្យមកធ្វើការងារនៅក្នុងមន្ទីរពេទ្យ ជិតស្ថានទូត បារាំងឱ្យមើលថែទំាកុមារតូចត្រឹមអាយុ១០ឆ្នាំចុះក្រោម កេ្មងទាំងអស់នោះមិនថា យកមកពីខាង ណាទេ ខ្លះថាកូនចៅអ្នកធំ ព្រោះមិនដែលបានឃើញឪពុកម្ដាយពួកគេមករកផង។ ការងារនៅមើលកេ្មងអត់ មានអីពិបាកទេ គ្រាន់តែមើលថែ ឱ្យអាហារ គ្រប់គ្រាន់បើមានជំងឺឱ្យផឹកថ្នាំបន្ដិចបន្ដួចទៅ កុមារមានរាប់ពាន់នាក់។ សារី ធ្វើការនៅក្នុងមន្ទីរពេទ្យមើល ថែកុមារបានរយៈពេលខ្លីទេ ព្រោះអង្គការស្រាវជ្រាវឃើញថា មានស្រុក កំណើតនៅខាងភូមិភាគបូព៌ា សោ ភឹម ក្បត់ អង្គការបានដកចេញមកវិញហើយឡើងឡានមកធ្វើការនៅខេត្ដ កំពត ស្រុកកំពង់ត្រាច ខាងភូមិភាគនិរតី ពេលមកដល់អង្គការលុត ដុំឱ្យវាយថ្មភ្នំ គ្មានអាហារគ្រប់គ្រាន់ ប្រធាន ឈ្មោះ ធឹក ធ្វើបានតែប៉ុន្មានខែ កងទ័ពវៀតណាមវាយចូលនៅឆ្នាំ១៩៧៩។ សារី និងក្រុមការងារជាច្រើន នាក់នាំគ្នារត់ចូលពៃ្រព្រោះខ្លាចកងទ័ព យួនចាប់បានវះពោះច្រកសេ្មៅដូចពាក្យអាចាមអារាម។ តែនាំគ្នារត់ឡើងភ្នំ កំចាយ ភ្នំបូកគោ កងទ័ពវៀតណាមចាប់បាន ក៏ត្រឡប់មកស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”