Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0017
SVI0017
Name :
ឈ្មោះ :
ញៀប សារ៉ាម
Last Name :
នាមត្រកូល :
Nheap
First Name :
នាមខ្លួន :
Saram
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00583
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២១ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20070205, Svay Rieng, Svay Teap, Korky Saom, Prey
២០០៧០២០៥, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំគគីរសោម ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ទួលសែ្លង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0017 20050812, Prey Thik village, Korky Saom sub-district, Svay Teap district, Svay Rieng province. Interviewed by Long Dany. Notes: Interviewed with Um Lot, 75, mother. She said that Saram was in grade 7. In 1970 he left home. Since then he disappeared.
អេសវីអាយ០០១៧ ២០០៥០៨១២, ភូមិពៃ្រធឹក ឃុំគគីរ សោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ អ៊ុម ឡុត អាយុ៧៥ឆ្នាំ ត្រូវជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
ញៀប សារ៉ាម ភេទប្រុស អាយុ២១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ អ៊ុម ឡុត អាយុ៧៥ឆ្នាំ ត្រូវជា ម្ដាយ។ សារ៉ាម មានឪពុកឈ្មោះ ញៀប ប៊ុត មានបងប្អូន៩នាក់ស្រី៣ប្រុស៦ មានស្រុកកំណើតនៅភូមិពៃ្រ ធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ សារ៉ាម ជាកូនទី២ ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី៧ ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាកើតមាន រដ្ឋប្រហារទម្លាក់សេ្ដចសីហនុ លែងមានលោកគ្រូបង្រៀន។ ពេលឈប់រៀនបានមកជួយធ្វើស្រែចម្ការឪពុកម្ដាយនិងជួយឃ្វាលគោក្របី។ បន្ទាប់មានរដ្ឋប្រហារហើយមាន ឃើញទាហានយួន យៀកកុងចូលមករស់នៅក្នុងភូមិ ខាងទាហានលន់ នល់ ជាមួយទាហានធីវគី មិនបានចូលមក ដល់ភូមិនេះទេ ខាងទាហានលន់ នល់ មានផ្លោងគ្រាប់មកចូលភូមិនិងមានយន្ដហោះទម្លាក់គ្រាប់ បែកធ្វើឱ្យប្រជា ជនមិនសប្បាយចិត្ដជាមួយទាហានលន់ នល់ ក៏បណេ្ដាយកូនឱ្យចូលចលនារំដោះជាតិខាងខែ្មរក្រហម។ នៅឆ្នាំ ១៩៧១ សារ៉ាម ព្រមទាំងកូនចៅប្រជាជនក្នុងភូមិជាច្រើននាក់ បាននាំគ្នាចូលពៃ្រម៉ាគីដើម្បីរំដោះប្រទេសជាតិ។ សារ៉ាម ពេលចូលធ្វើជាយោធាដំបូងឆ្នាំ១៩៧១៧២ ធ្លាប់បានមកលេង ស្រុកកំណើតជួបជុំឪពុកម្ដាយបងប្អូន ក្រោយមកទៀតមិនថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ កាលនោះសង្គ្រាមវាយជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ក៏មិនឃើញកូនត្រឡប់មកលេងស្រុកកំណើតវិញ ចេះ តែបាត់ដំណឹងចង់ដើរសេុីបសួរក៏មិនកើតជំនាន់ខែ្មរ ក្រហមយើងជាប្រជាជនមិនអាចដើរទៅណាបានទេ។ បន្ទាប់ ទៀតមានឮដំណឹងថា កូនឈ្មោះ សារ៉ាម អង្គការចាប់ខ្លួននៅ ខេត្ដស្វាយរៀង តាំងពីនោះមកបាត់ដំណឹងឈឹង រហូតមកដល់ ពេលនេះ ប្រទេសជាតិមានសិទ្ធសេរីភាព ប្រជាជនអាចដើរទៅ ណាក៏បាន។ បើតាមប្រវត្ដិរូប សារ៉ាម អង្គការចាប់ខ្លួននៅ ឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា