Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0018
SVI0018
Name :
ឈ្មោះ :
ញៀប ជួន
Last Name :
នាមត្រកូល :
Nheap
First Name :
នាមខ្លួន :
Chuon
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00356
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20070203, Svay Rieng, Svay Teap, Korky Som, Tbeng
២០០៧០២០៣, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំគគីរសោម ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ទួលសែ្លង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជÄីមឱ្យ១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0018 20050811, Tbeng village, Korky Som sub-district, Svay Teap district, Svay Rieng province. Interviewed by Long Dany. Notes: Interviewed with Nheap Net, 77, father.
អេសវីអាយ០០១៨ ២០០៥០៨១១, ភូមិត្បែង ឃុំគគីរ សោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ញៀប នេត អាយុ៧៧ឆ្នាំ ត្រូវជាឪពុក។
Summary :
សេចក្ដីសង្ខេប :
ញៀប ជួន ភេទប្រុស អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ញៀប នេត អាយុ៧៧ឆ្នាំ ត្រូវជាឪពុក។ ជួន មានម្ដាយឈ្មោះ គឹម ស៊ុម មានបងប្អូន៧នាក់ស្រី៣ប្រុស៤ មានស្រុកកំណើតនៅ ភូមិត្បែង ឃុំគគីរ សោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ ជួន ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សា គគីរសោមត្រឹមថ្នាក់ទី ១០ឪចាស់ឱ ឈប់រៀនដោយសារកើត មានរដ្ឋប្រហារឆ្នាំ១៩៧០ មកជួយធ្វើស្រែចម្ការឪពុកម្ដាយនិង ជួយ ឃ្វាលក្របី។ បន្ទាប់ពីមានរដ្ឋប្រហារប្រទេសជាតិកើត មានសង្គ្រាមរវាង កម្លាំងចលនាតស៊ូខែ្មរក្រហមជាមួយ ទាហានខាងរដ្ឋាភិបាលលោក លន់ នល់។ កាលនោះមានប្រជាជន រស់នៅតែក្នុងត្រង់សេ ព្រោះមានគ្រាប់ផ្លោង ផងមានយន្ដហោះ ទម្លាក់គ្រាប់បែកផង ត្រូវចំគ្រួសារឈ្មោះ កែវ ឡឹក ស្លាប់កូន ចៅចំនួន៦នាក់និងងាប់ ក្របី អស់មួយក្រោល កាលនោះប្រជាជន រស់នៅវេទនាណាស់ ឱ្យតែឮសមេ្លងយន្ដហោះនាំគ្នាភ័យហើយ។ នៅឆ្នាំ ១៩៧៣ ជួន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម តាមរយៈឈ្មោះ ប្រាជ្ញ មុនដំបូងអង្គការចាត់តាំងឱ្យ ធ្វើជាកង ឈ្លបភូមិបានប្រហែលជា មួយឆ្នាំ អង្គការបញ្ជូនទៅធ្វើការងារ នៅស្រុកប្រសូត្រ។ បន្ទាប់មកទៀតមិន បានដឹងថា អង្គការបញ្ជូន ទៅសមរភូមិណា ខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច មាន ដំណឹងថា កូនឈ្មោះ ជួន ធ្វើការនៅខេត្ដ ស្វាយរៀត តែមិនដែលមកលេងស្រុកកំណើតទេ សូម្បីតែ សំបុត្រសួរ សុខទុក្ខគ្នាទៅវិញទៅមកក៏អត់ដែលបានទទួលដែរ។ នៅឆ្នាំ១៩៧៧៧៨ មានព្រឹត្ដិការចាប់ប្រធានភូមិភាគ ឈ្មោះសោ ភឹម និងកម្មាភិបាលខែ្មរក្រហមជាច្រើននាក់ជាបន្ដបន្ទាប់ តាំងពីពេលនោះមកកូនឈ្មោះ ជួន ក៏ បាត់ដំណឹងឈឹងតែម្ដង។ បើតាមប្រវត្ដិរូប ជួន ជាកងការពារតំបន់២៣ អង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា