PROMOTING ACCOUNTABILITY
Moeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0106
KSI0106
|
|
ឈ្មោះ :
|
មឿន
|
|
First Name :
|
Moeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Khan
ខាន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I04176
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៤
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05080204, Kampong Speu, Thpong, Mornorum, Thnall
០៥០៨០២០៤ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំមនោរម្យ ភូមិថ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
17 Masa Hospital
អង្គភាពពេទ្យ ១៧ មេសា
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Chuon Choeun, chief of hospital
ជួន ជឿន ប្រធានពេទ្យ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0106 20051109, Thnall village, Mornorum sub-district, Thpong district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Kim Phoeun, 75, father.
ខេអេសអាយ០១០៦ ២០០៥១១០៩ ភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ គីម ភឿង អាយុ ៧៥ ឆ្នាំ ជាឪពុក។
|
|
សេចក្ដីសង្ខេប :
|
មឿន ហៅ ខាន ភេទស្រី កើតឆ្នាំ១៩៥៤ បាត់ខ្លួន។ ជួប ជាមួយឈ្មោះ គឹម ភឿង អាយុ៧៥ឆ្នាំ ត្រូវជា ឪពុក។ មឿន មានម្ដាយឈ្មោះ អ៊ុត មានបងប្អូន៧នាក់ ស្រី៥ប្រុស២ មានស្រុកកំណើតនៅភូមិថ្នល់ ឃុំ មនោរម្យ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ មឿន កាលពីតូចបានរៀនសូត្របានបន្ដិចបន្ទួចទទួល ប្រទេសជាតិកើតមាន សង្គ្រាម មានខាងចលនាខែ្មរក្រហមនៅ ក្នុងពៃ្រនិងមានកម្លាំងរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧៣ មឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ត្នោត ជាប្រធានឃុំវាលពន្ធ។ មឿន ចូលដំបូង អង្គការបញ្ជូនឱ្យ ទៅរៀនមុខវិជ្ជាពេទ្យ។ កាលនោះធ្វើការនៅក្នុងមន្ទីរពេទ្យព២៧ ពេលនេះមានទី តាំងនៅក្នុងឃុំវាលពន្ធ តែនៅក្នុងពៃ្រសុទ្ធ សម្រាប់ចាំជួយព្យាបាលកម្លាំងយោធាខែ្មរក្រហមដែលមានជំងឺនិងជួយ ព្យាបាលរបួសមកពីសមរភូមិមុខ កាលនោះវាយជា មួយទាហានលោកលន់ នល់។ កាលនោះប្រធានមន្ទីរពេទ្យ ផ្នែកវះកាត់យ៉ាងពីកែឈ្មោះ ប៉ែន ហៅ តាជួន ជឿន។ មឿន ពេលធេ្វិការងារនៅក្នុងមន្ទីរពេទ្យឃុំមួយខែ បានមកលេងផ្ទះម្ដង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានឈឹង មិនដែលបានទាក់ទងគ្នា ទេ ដល់ក្រោយមកមានដំណឹងថា ធ្វើការងារ នៅភ្នំពេញ។ នៅឆ្នាំ១៩៧៨ ម្ដាយឈ្មោះ អ៊ុត មានជំងឺចុកក្នុង ពោះជាខ្លាំងនៅមន្ទីរពេទ្យឃុំមិនអាចព្យាបាលបាន អង្គការបញ្ជូន ទៅភ្នំពេញបានជួបកូនឈ្មោះ មឿន កំពង់តែធ្វើ ការងារនៅ ក្នុងមន្ទីរពេទ្យ១៧មេសា ហៅ មន្ទីររុស្សី។ ពេលនោះ មឿន បានជួយព្យាបាលម្ដាយជាសះស្បើយ តែមិនមានពេលជូន ម្ដាយត្រឡប់មកវិញទេ បានផ្ញើរម្ដាយតាមឡានមិត្ដយើង ត្រឡប់មកស្រុកកំណើតវិញ។ នៅ ឆ្នាំ១៩៧៩ មានកូនអ្នកភូមិ ទៅជាមួយគ្នា មានឈ្មោះម៉ៅ បានត្រឡប់មកស្រុកកំណើតវិញ បានតែកូនឈ្មោះ មឿន មិនឃើញមកវិញសោះបាត់ឈឹង រហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”