Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0020
SVI0020
Name :
ឈ្មោះ :
អ៊ុក សាត
Last Name :
នាមត្រកូល :
Uk
First Name :
នាមខ្លួន :
Seat
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00387, K01974
Gender :
ភេទ :
Male
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20070205, Svay Rieng, Svay Teap, Korky Saom, Ta Th
២០០៧០២០៥, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំគគីសោម ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ទួលសែ្លង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0020 20050812, Ta Thik village, Korky Saom sub-district, Svay Teap district, Svay Rieng province. Interviewed by Long Dany. Notes: Interviewed with Yy Song, 58, older sister.
អេសវីអាយ០០២០ ២០០៥០៨១២, ភូមិតាធឹក ឃុំគគី សោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយ យី សុង អាយុ៥៨ឆ្នាំ ត្រូវ ជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
អ៊ុក សាត ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ យី សុង អាយុ៥៨ឆ្នាំ ត្រូវជាបងស្រី។ សាត មានឪពុកឈ្មោះ អ៊ុក វង់ ម្ដាយឈ្មោះ ចាន់ លាង មានបងប្អូន៦នាក់ស្រី៣ប្រុស៣ មានស្រុក កំណើតនៅភូមិតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ សាត ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ ទី៧ឪចាស់ឱ ឈប់រៀនសារកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម សាត បានមករស់នៅជាមួយ ឪពុកម្ដាយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ មានចលនាខែ្មរក្រហម ចូលមករស់នៅក្នុងភូមិ មានទាំងទាហានយួនយៀកកុងជួយខាងខែ្មរ ក្រហមយួនធីវគីជួយខាងទាហានលន់ នល់ ពេលនោះប្រជាជនរស់ នៅរងតែគ្រាប់កាំភ្លើង ខាងទាហានលន់ លន់ ផ្លោងកាំភ្លើងធំចូល ភូមិផងមានទាំងយន្ដហោះទម្លាក់គ្រាប់បែកទម្លាក់ ធ្វើឱ្យឆេះផ្ទះនិង សម្លាប់មនុស្សនិងសត្វគោក្របីជាដើម។ នៅឆ្នាំ១៩៧១ សាត បានស្ម័គ្រចិត្ដចូលពៃ្រជាមួយ ក្រុមចលនាខែ្មរក្រហម បន្ទាប់មក នៅមុនឆ្នាំ១៩៧៥ បានឡើងធ្វើជាប្រធានវរសេនាធំ១២ ប្រចាំតំបន់២៣។ សាត នៅក្នុងសង្គ្រាមធ្លាប់បានមកលេង ផ្ទះម្ដងម្កាល។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឃើញឈ្មោះ សាត បានមកលេងស្រុកកំណើតជួបជុំឪពុកម្ដាយបងប្អូនឃើញ មាននិរសាពីរនាក់មកជាមួយដែរ តែមិនបាននៅ សម្រាកមួយ យប់អីទេ សាត បានថា អង្គការឱ្យធ្វើការងារជាយោធាប្រចាំខេត្ដ ស្វាយរៀង និងដើរចុះតាមតំបន់ មួយចំនួនការងាររវល់ណាស់ គ្មានពេលទំនេរទេ។ នៅឆ្នាំ១៩៧៧៧៨ មានដំណឹងថា កម្មាភិបាលយោធាខែ្មរ ក្រហមមួយចំនួនអង្គការចាប់ខ្លួន នៅពេលខាងកម្មាភិបាលភូមិភាគនិរតីមកគ្រប់គ្រង។ បន្ទាប់មកទៀតប្រហែល ជាឆ្នាំ១៩៧៨ សាត ត្រូវអង្គការចាប់ខ្លួន តែមិនបានឃើញផ្ទាល់ទេ តាំងពីនោះមកស្រាប់តែលែងបានទទួល ដំណឹងពីឈ្មោះ សាត បាត់រហូតមកដល់ពេលនេះ។ បើតាម ប្រវត្ដិរូប អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា