Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0021
SVI0021
Name :
ឈ្មោះ :
ធូរ សាវឿន
Last Name :
នាមត្រកូល :
Thour
First Name :
នាមខ្លួន :
Savoeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K08769
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 49]
«បច្ចុប្បន្ន អាយុ ៤៩ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
20040105 Svay Rieng, Kampong Ro, Ampil, Trapeang P
២០០៤០១០៥ ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំអំពិល ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Region Art-Performance
សិល្បៈតំបន់
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ស្វាយរៀង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
An Artiste at Region Art-Performance
ជាអ្នកសិល្បៈនៅសិល្បៈតំបន់
Superiors :
ថ្នាក់លើ :
Ta So, chief of region. Sovann, chief of Saom Office. Ta Thuch, member of provincial committee. Keou
តាសូរជាប្រធានតំបន់, សុវណ្ណជាប្រធានមន្ទីរសោម, តាធុច ជាសមាជិកគណៈកម្មការខេត្ដ និង កៅ អាន ជាប្រធានក្រុម
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0021 20050829, Trapeang Preay village, Ampil sub-district, Romeas Hek district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewd with Thou Saroeun, 49, biography owner. She was in grade 10 at Ampil primary school. From 1971 to 1974 she was trained to be a medical staff in the village. Later she worked at mobile work brigade in Kasaing district. In 1978 her art performance group was abolished and she was sent back to her homeland.
អេសវីអាយ០០២១ ២០០៥០៨២៩, ភូមិត្រពាំងព្រាយ ឃុំ អំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ធូរ សាវឿន អាយុ៤៩ ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។ គាត់រៀនបានថ្នាក់ទី១០នៅសាលា អំពិល។ នៅឆ្នាំ១៩៧១ទៅដល់ឆ្នាំ១៩៧៤ គាត់ចូលរៀនពេទ្យ នៅភូមិ។ ក្រោយមក គាត់ធ្វើជាកងចល័តនៅស្រុកកាសាំង។ នៅឆ្នាំ១៩៧៨ គាត់ត្រូវបានរំសាយក្រុមសិល្បៈនិងបញ្ជូន ត្រឡប់មកស្រុកកំណើតវិញ។
Summary :
សេចក្ដីសង្ខេប :
ធូរ សាវឿន ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សាវឿន មានប្ដីឈ្មោះ មឿន មានកូនសព្វថៃ្ង ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ខេត្ដស្វាយរៀង។ សា វឿន មានឪពុកឈ្មោះ ធូរ ផន ម្ដាយឈ្មោះ មុំ អូន មានបងប្អូន៤នាក់។ សាវឿន ធ្លាប់រៀនសូត្រនៅ សាលាបឋមសិក្សាអំពិលត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀន ដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ កើតមានសង្គ្រាម ប្រជាជននាំគ្នាធ្វើបាតុកម្មដោយសារប្រជាជន ស្រឡាញ់សមេ្ដចសីហនុ នាំគ្នា ក្រោកឈរឡើងដើម្បីវាយជាមួយ របបសាធារណៈរដ្ឋលោកលន់ នល់។ សាវឿន មកនៅផ្ទះជួយ ធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ឡើងទៅមានយន្ដហោ ទម្លាក់គ្រាប់បែកជាច្រើន កាលនោះតាមដឹងថា ដោយទាហានយួន នៅស្រុកខែ្មរច្រើនបានមានយន្ដហោះទម្លាក់គ្រាប់មិនត្រូវយួន
ត្រូវតែខែ្មរស្លាប់និងឆេះផ្ទះ។ នៅឆ្នាំ១៩៧១ សាវឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមខែ្មរក្រហម អង្គការចាត់តាំងឱ្យធ្វើជានារី ពេទ្យជួយព្យាបាលប្រជាជននៅ តាមភូមិឃុំ។ កាលនោះប្រធានមន្ទីរពេទ្យឈ្មោះ កៅ ព្រហ្ម គាត់ជួយបង្រៀន ឱ្យចេះចាក់ថ្នាំនិងឱ្យថ្នាំប្រជាជនលេប។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមទទួលជ័យជម្នះ អង្គការចាត់តាំង ឱ្យធ្វើការងារនៅតាមកងចល័តវិញ អង្គការឱ្យលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៦ អង្គការជ្រើសរើសឱ្យ មកធ្វើការងារនៅក្នុងខេត្ដស្វាយរៀង ពេលមកដល់អង្គការចាត់តាំងឱ្យធ្វើការនៅក្នុងក្រសួងវប្បធម៌ខេត្ដ មាន តួនាទីជានារីសិល្បៈមានគ្នាចំនួន៣០នាក់។ សាវឿន បានដើរចេ្រÃៈងចំរៀងបដិវត្ដទាំងស្រុកស្រុកនៅក្នុងតំបន់ឱ្យ តែអង្គការស្នើរ។ នៅឆ្នាំ១៩៧៨ កម្មាភិបាលខែ្មរក្រហមជាច្រើន អង្គការហៅទៅប្រជុំហើយបាត់ខ្លួនមិនឃើញ មកវិញទេ តាមដឹងថា កម្មាភិបាលភូមិភាគនិរតីចុះមកចាប់កម្មាភិបាល ភូមិភាគបូព៌ាច្រកបាវបោះចូលទៅក្នុងឡាន។ ពេលនោះក្រុម សិល្បៈខេត្ដស្វាយរៀងត្រូវបានរំសាយចោលអស់ សាវឿន បានត្រឡប់មកស្រុកកំណើត វិញ តែសំណាងល្អកងទ័ពវៀតណាម ចេះតែវាយចូលមកជិតដល់ខេត្ដស្វាយរៀងហើយដកទៅវិញ ដូចនេះប្រជា ជននិងកម្មាភិបាលខែ្មរក្រហមភូមិភាគបូព៌ាមួយចំនួន អង្គការជម្លៀសចេញដោយសារមានសង្គ្រាមជាមួយប្រទេស វៀតណាម។ សាវឿន និងក្រុមគ្រួសារបានមករស់នៅស្រុកល្វាឯម ខេត្ដកណ្ដាល អង្គការឱ្យធ្វើស្រែចម្ការបាន ប្រហែលជាបីខែ វៀតណាមវាយចូលនៅឆ្នាំ១៩៧៩។ សាវឿន បានត្រឡប់មក ស្រុកកំណើតវិញនៅឆ្នាំ១៩ ៧៩។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ដឹងដឹងថា កម្មាភិបាលភូមិភាគនិរតី ចុះមកចាប់កម្មាភិបាលភូមិភាគ បូព៌ាច្រកបាវបោះចូលឡាន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា