PROMOTING ACCOUNTABILITY
Sam Chhim
| Personal Info | |||||
| ID: | KSI0112 | ||||
|
Name
ឈ្មោះ
|
Sam Chhim
សំ ឈឹម
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I01087 |
||||
Source Interview |
KSI0112 20051224, Boeng Ngong village, Tik La-ak sub-district, Kong Pisey district, Kampong Speu province. Interviewed by Ros Sampeou. Notes: Interviewed with Sam Chhim, 45, the biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអេសអាយ០១១២ ២០០៥១២២៤ ភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ រស់ សំពៅ។ កំណត់សំគាល់ៈ ជួបជាមួយ សំ ឈឹម អាយុ ៤៥ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Khmer Roug aged: 18. Present aged: 45]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរក្រហមអាយុ ១៨ ឆ្នាំបច្ចុប្បន្នអាយុ ៤៥ ឆ្ន
|
||||
|
Home Village
|
05031207, Kampong Speu, Kong Pisey, Tik La-ak, Boe
|
||||
|
ទីកន្លែងកំណើត
|
០៥០៣១២០៧ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំទឹកល្អក់ ភូ
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
DK ORG Unit 75-79
|
6 Makara hospital
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពពេទ្យ ៦ មករា
|
||||
|
KR Rank(1975-79)
|
Soldier
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យុទ្ធនារី
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
សំ ឈឹម ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឈឹម មានប្ដីឈ្មោះ ឃឹម មានកូនចំនួន៩នាក់ ស្រី២ ប្រុស៧ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ឈឹម មានឪពុកឈ្មោះ ហន ម្ដាយឈ្មោះ ពីន មានបងប្អូន៦នាក់។ ឈឹម កាលពីតូចដល់ ធំធ្លាប់បានរៀនបន្ដិចបន្ដួច ចេះអានចេះសរសេរ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ រឹម។ ឈឹម មុនដំបូងអង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងមន្ទីរឃុំ ជួយអប់រំយុវជនយុវនារីឱ្យចូលបម្រើចលនាខែ្មរ ក្រហម កាលនោះសង្គ្រាមកើតឡើងជាមួយរដ្ឋាភិបាលខាងលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឈ្នះសង្គ្រាមឡើង កាន់អំណាច ប្រជាជននៅតាមទីក្រុងនិងតាមទីប្រជុំជន អង្គការជម្លៀសឱ្យទៅរស់នៅតាមជនបទ ស្រែចម្ការ ធ្វើការងារនៅតាមកងចល័ត។ ឈឹម អង្គការចាត់តាំងឱ្យ ទៅធ្វើការងារនៅស្រែអំបិល ខេត្ដកំពត។ ការងារស្រែអំបិល អត់មានបុរសទេ សុទ្ធតែស្រីៗ ទោះបីលីសែង រែក អំបិល លើកទំនប់ធ្វើស្រែអំបិលជា ដើម។ ការងារនៅស្រែអំបិលលំបាក ណាស់ ធ្វើការងារតែខែកេ្ដៅ គ្មានដើមឈើជ្រកទេ ជួនកាលរែក អំបិលដល់ យប់ សឹងថា គ្មានពេលសម្រាក។ ឈឹម បានធ្វើការ ងារនៅស្រែអំបិលប្រហែលជាពីរឆ្នាំ នឹកឪពុកម្ដាយបង ប្អូនសុំអង្គ ការមកលេងផ្ទះ ប្រធានមិនអនុញ្ញាតឱ្យមកក៏ដាច់ចិត្ដនាំគ្នា ប្រហែល១០នាក់ លួចរត់មកតាមផ្លូវស្រាប់ តែយោធា នៅក្នុងតំបន់៣៥ បញ្ជូនមកវិញ ប្រធានអង្គការភាពមិនយក ទោសពរៃិ៍អីដែរ តែអប់រំយើងកុំឱ្យលួច រត់ទៀត។ នៅឆ្នាំ១៩៧៨ អង្គការបានជ្រើសរើសនារីស្រែអំបិលរាប់រយនាក់ ឱ្យមកធ្វើការ ងារនៅភ្នំពេញ។ ឈឹម បានមកធ្វើការងារនៅមន្ទីរពេទ្យ៦មករា នៅជិតវត្ដភ្នំ ពេលនោះអង្គការឱ្យរៀនសូត្របានបន្ដិចបន្ដួចរួច ហើយចុះចាក់ថ្នាំឱ្យអ្នកជំងឺ កាលនោះឃើញមានយោធា ត្រូវរបួសបញ្ជូនមកពីព្រំដែនវៀតណាមខាងភូមិភាគបូព៌ា ច្រើនណាស់ យកមកដាក់ពេញៗអគារ ហើយមានស្លាប់មួយ ចំនួនយកទៅដុតចោល។ ឈឹម ដឹងថា ថ្នាំពេទ្យ មួយចំនួនធំមកពី ប្រទេសចិន និងមានជនជាតិចិនជួយព្យាបាល។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយ ចូលមកដល់កម្មាភិបាលខែ្មរក្រហម ទាំងអស់នាំគ្នារត់ទៅព្រំដែនថៃ។ ឈឹម បានជិះឡានជាមួយ អ្នកមានរបួសណា ដើររួចអង្គការដឹកយកទៅជាមួយ អ្នករបួសធ្ងន់ទុកចោលនៅក្នុងមន្ទីរពេទ្យ។ ឈឹម ទៅត្រឹមខេត្ដពោធិសាត់ ចុះ ចោលអ្នកជំងឺបន្ដរត់ចូលពៃ្របន្ដទៀត ឃើញថា ជួបការលំបាកឃើញតែមនុស្សស្លាប់ក្នុងពៃ្រ ក៏សមេ្រចចិត្ដនាំ មិត្ដភក្ដិត្រឡប់មកផ្ទះវិញ តែភាគច្រើនគេមិន ព្រមមកវិញ ព្រោះខ្លាចកងទ័ពវៀតណាមសម្លាប់។ ឈឹម បាន សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សបាត់ខ្លួននៅក្នុងអង្គភាព។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”