PROMOTING ACCOUNTABILITY
Dim Hoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0113
KSI0113
|
|
ឈ្មោះ :
|
ឌឹម ហឿន
|
|
Last Name :
|
Dim
|
|
First Name :
|
Hoeun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I02273
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 12. Present aged: 42]
«សម័យខែ្មរក្រហមអាយុ ១២ ឆ្នាំបច្ចុប្បន្នអាយុ ៤២ ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05030522, Kampong Speu, Kong Pisey, Preah Nipean,
០៥០៣០៥២២ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំព្រះនិពាន្ដ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
6 Makara Hospital
អង្គភាពពេទ្យ ៦ មករា
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធនារី
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0113 20051223, Trapeang Chambakk village, Preah Nipean sub-district, Kong Pisey district, Kampong Speu province. Interviewed by Chhay Naroeun. Notes: Interviewed with Dim Hoeun, the biography owner.
ខេអេសអាយ០១១៣ ២០០៥១២២៣ ភូមិត្រពាំងចំបក់ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សំគាល់ៈ ជួបជាមួយ ឌឹម ហឿន អាយុ ៤២ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឌឹម ហឿន ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ហឿន មានប្ដីឈ្មោះ ថន មានកូនប្រុស១ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងចំបក់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ហឿន មានឪពុក ឈ្មោះ ទូច ឌឿ ម្ដាយឈ្មោះ ឃួន មានបងប្អូន៦នាក់ស្រី២ប្រុស៤។ ហឿន មិនបានរៀនសូត្រទេ ពេលធំ ពេញវ័យឃើញថា ប្រទេសជាតិកើតមានសង្គ្រាម រដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការចាត់តាំងចូលកងកុមាររស់នៅ បែកចេញពីឪពុកម្ដាយ។ ការងារកុមារអង្គការ ចាត់តាំងឱ្យកាប់ ដំបូកកាប់ស្លឹកឈើយកទៅធ្វើជីដាក់ស្រែ ប្រធានកុមារឈ្មោះ គឿន មានអាហារហូបចុកមិនសូវ គ្រប់គ្រាន់ទេ។ នៅក្នុងឆ្នាំ១៩ ៧៥ ហ្នឹងដែរ អង្គការបានចុះមកជ្រើសរើសនៅក្នុងកងកុមារតូចៗ អាយុ១២ឆ្នាំ ឡើងទៅជាកូនកសិករមូលដ្ឋានចាស់ឱ្យទៅធ្វើការ ងារនៅភ្នំពេញ។ ហឿន បានធ្វើដំណើរតាមឡានទាំងយប់ឪពុក ម្ដាយបងប្អូនក៏មិនបានដឹងដែរ។ ពេលមកដល់ភ្នំពេញ បានឃើញ នារីរាប់រយនាក់ មកស្នាក់នៅជិតរ៉ារថភ្លើង មានអាហារហូបចុក គ្រប់គ្រាន់ អត់មានធ្វើអីទេ ស្នាក់នៅរហូតទាល់តែអង្គការយក ចេញឱ្យទៅធ្វើការងារនៅ កនែ្លងផេ្សងៗគ្នា។ ហឿន អង្គការចាត់តាំងឱ្យមកធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា នៅខាងពិនិត្យជំងឺទូទៅ។ ហឿន មិនចេះអក្សរអង្គការបាន ឱ្យទៅរៀនអក្សរឪកខឱនិងបង្រៀនរបៀបព្យាបាលអ្នកជំងឺ រៀនចាក់ថ្នាំតាម សរសៃរនិងរៀនរំរបួស លាងរបួសជាដើម។ នៅឆ្នាំ១៩៧៨ មានឃើញយោធាត្រូវរបួសជាច្រើននាក់ អង្គ ការបញ្ជូនមកពីព្រំដែនវៀតណាម ពេលនោះគ្មានពេលសម្រាកទេ ធ្វើការងារទាំងយប់ទាំងថៃ្ង។ ហឿន ធ្វើការ ងារនៅក្នុងមន្ទីរពេទ្យ មានការងារច្រើន តែមានអាហារហូបចុកគ្រប់គ្រាន់ ជួបកាលមាន ពេលមើលកុនថែមទៀត។ នៅឆ្នាំ១៩៧៩ ហឿន បានរត់ជា មួយអ្នករបួសស្រាលៗអង្គការចាត់តាំងឱ្យជិះរថភ្លើងទៅដល់ត្រឹមខេត្ដបាត់ ដំបង ក៏ចុះដើរបន្ដទៀត អ្នកណាទៅមិនរួចទុកចោលទៅ ម្នាក់ៗរត់យករួចខ្លួនរៀងៗខ្លួន។ ហឿន រត់ចូលពៃ្រលំ បាកពេកក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”