Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0027
SVI0027
ឈ្មោះ :
ឡេង
First Name :
Leng
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I03993
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 45]
«បច្ចុប្បន្ន អាយុ ៤៥ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
20021004, Svay Rieng, Kampong Ro, Svay Toeur, Teah
២០០២១០០៤, ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំស្វាយតឿ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Ministry of Commerce
ក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0027 20050831, Teahean Krom village, Svay Toeur sub-district, Kampong Ro district, Svay Rieng province. Interviewed by Ra Chhayrann. Notes: Interviewed with In Leng, 45, biography owner.
អេសវីអាយ០០២៧ ២០០៥០៨៣១, ភូមិទាហានក្រោម ឃុំ ស្វាយតឿ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ អ៊ិន ឡេង អាយុ៤៥ ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឡេង មានប្រពន្ធឈ្មោះ សុខុម សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិទាហានក្រោម ឃុំស្វាយតឿ ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។ ឡេង មានឪពុកឈ្មោះ ថន ម្ដាយឈ្មោះ រ៉េន មានបងប្អូនចំនួន៥នាក់។ ឡេង មិនបានរៀនសូត្រអី ទេ ពេលធំពេញវ័យប្រទេសជាតិកើតមានសង្គ្រាម មានទាហាន យួនចូលមករស់នៅក្នុងភូមិ មានយន្ដ ហោះទម្លាក់គ្រាប់បែក មានគ្រាប់ផ្លោងមកពីខាងទាហានលន់ នល់ ធ្វើឱ្យប្រជាជនរស់នៅ មិនបានសុខ។ ឡេង នៅផ្ទះជួយធ្វើការងារឪពុកម្ដាយនិង ជួយឃ្វាលគោក្របី។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យធ្វើការងាររួមហូបបាយរួម នៅតាមសហករណ៍។ ឡេង អង្គការចាត់តាំងឱ្យទៅកងកុមារ ធ្វើការងារបែកពីឪពុកម្ដាយ កាលនោះអង្គការចាត់តាំងឱ្យ ឃ្វាលក្របី ប្រធានកងកុមារឈ្មោះ ម៉ៅ។ នៅឆ្នាំ១៩៧៦ អង្គការចុះមកជ្រើសរើសកុមារមួយចំនួនឱ្យទៅធេ្វិការ ងារនៅ ភ្នំពេញ ពេលនោះឃើញឪពុកម្ដាយយំ ព្រោះខ្លាចអង្គការ យកកូនទៅសម្លាប់ចោល តែខាងអង្គ ការបានប្រាប់ថា យកទៅឱ្យធ្វើការងារនៅក្នុងរោងចក្រភ្នំពេញ។ ឡេង មកដល់អង្គការចាត់តាំងឱ្យធ្វើ ការងារនៅក្នុងក្រសួងពាណិជ្ជកម្ម ជាកម្មករច្រកសំឡីគរសម្រាប់នាំចេញទៅប្រទេសក្រៅ។ នៅឆ្នាំ១៩ ៧៧ អង្គការបានបញ្ជូនឱ្យទៅធ្វើការងារនៅតាខ្មៅ ខេត្ដកណ្ដាល។ ពេលទៅដល់អង្គការចាត់តាំងឱ្យ ចឹញ្ចឹមជ្រូក ចឹញ្ចឹមមាន់ ហើយបានអង្គការផ្លាស់ឱ្យទៅធ្វើការងារនៅ ព្រែព្នៅចឹញ្ចឹម ក្រពើ ក្ងាន ត្រីប្រា ត្រីឆេ្ដា អណ្ដើក ពពែ និងដាំបនែ្លថែមទៀត។ នៅឆ្នាំ១៩៧៨ អង្គការបញ្ជូនមក តាខ្មៅវិញ ធ្វើការ ងារនៅក្នុងក្រសួងពាណិជ្ជកម្ម បកគសំឡី សម្រាប់នាំចេញទៅប្រទេសក្រៅ។ នៅឆ្នាំ១៩៧៩ ឡេង បានរត់ទៅខេត្ដតាកែវ ព្រោះមានម៉ែធម៌នៅទីនោះ បន្ទាប់មកទៀតបានមករស់នៅស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Ta Mei, chief of district was arrested. When he was hearding buffalos, he saw some people were being
តាមីជាប្រធានគណៈស្រុកត្រូវបានចាប់ខ្លួនទៅបាត់រហូត។ នៅ ពេលដែលគាត់ទៅមើលក្របី គាត់បានឃើញមនុស្សមួយចំនួន ត្
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា