PROMOTING ACCOUNTABILITY
Phatt Aor
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0029
SVI0029
|
|
Name :
ឈ្មោះ :
|
ផាត់ អោរ
|
|
Last Name :
នាមត្រកូល :
|
Phatt
|
|
First Name :
នាមខ្លួន :
|
Aor
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02957
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 47]
«បច្ចុប្បន្ន អាយុ ៤៧ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20010903, Svay Rieng, Chan Trea, Samrong, Chek
២០០១០៩០៣, ខេត្ដស្វាយរៀង ស្រុកចន្រ្ទា ឃុំសំរោង ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Ministry of Commerce
ក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
|
Superiors :
ថ្នាក់លើ :
|
Ta Nhol, chief of Chan Trea district. Pol Yan, chief of office, and Saroeun, chief of group.
តាញ៉ុល គណៈស្រុកចន្រ្ទា។ ប្រធានមន្ទីរឈ្មោះប៉ុលយ៉ាន និងប្រធានក្រុមឈ្មោះសារឿន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Kang, Sun, and Soeng.
ឈ្មោះកាង, ឈ្មោះសុន និង ឈ្មោះសឹង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0029 20050810, Chek village, Samrong sub-district, Chan Trea district, Svay Rieng province. Interviewed by Sok Vannak. Notes: Interviewed with Phatt Aor, 47, biography owner.
អេសវីអាយ០០២៩ ២០០៥០៨១០, ភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សម្ភាសដោយ សុខ វណ្ណៈ និង រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ផាត់ អោរ អាយុ ៤៧ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ផាត់ អោរ ភេទប្រុស អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អោរ មានប្រពន្ធឈ្មោះ ពាន់ មានកូន១ សព្វថៃ្ងប្រកបមុនរបរធ្វើស្រែ ចម្ការ រស់នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្ដស្វាយរៀង។ អោរ មានឪពុកឈ្មោះ ឡឹក ជាក់ ម្ដាយឈ្មោះ ទឺ ឡាញ់ មានបងប្អូន៦នាក់ ប្រុស២ស្រី៤។ អោរ ធ្លាប់ រៀនបានត្រឹមថ្នាក់ ទី១២ឪចាស់ឱ ឈប់រៀបមកបួសជាព្រះសង្ឃបានមួយវស្សាទទួល ប្រទេសជាកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេស ជាកើតមានសង្គ្រាម ក៏សឹកមកវិញជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ អោរ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់តាំងឱ្យ ធ្វើជាកងឈ្លបសម្រាប់ការពារ ភូមិឃុំកុំឱ្យទាហានលន់ នល់ ចូលមកដល់។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អោរ នៅធ្វើការងារជា ឈ្លបឃុំ មានតួនាទីដើរមើលប្រជាជនធ្វើស្រែ ចម្ការ។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើសរើសយកកម្លាំងយុវជន មួយចំនួនមាននារីផង មាន គ្នា៦០នាក់ ឱ្យទៅធ្វើជាកម្មកររោង ចក្រនៅភ្នំពេញ។ អោរ ទៅដល់ដំបូងមិនបានចូលទីក្រុងភ្លាមទេ អង្គការចាត់តាំងចិញ្ចឹមត្រីប្រានៅព្រែកព្នៅមិនបានមួយខែផង អង្គការបញ្ជូនមកធ្វើការងារនៅភ្នំពេញ។ ពេលមកដល់ អង្គការឱ្យចូលធ្វើការងារនៅក្នុងក្រសួងពាណិជ្ជកម្ម ស្នាក់នៅម្ដុំផ្សារថ្មី។ នៅក្រសួង ពាណិជ្ជកម្មមានកម្មករ រាប់ពាន់នាក់ អង្គការចាត់តាំងឱ្យបកគហើយមានម៉ាស៊ីនគ្រីប សម្រាប់នាំចេញទៅ ប្រទេសចិន ហើយមានទាំងសណែ្ដកសៀង សណែ្ដកដីនិងវត្ថុធាតុដើមជាច្រើនផេ្សងទៀត ហើយយើង បានទទួលរបស់មកពីប្រទេសចិនវិញ មានត្រាក់ទ័រ មានឡានជាដើម។ នៅក្នុងឆ្នាំ១៩៧៧៧៨ មាន កម្មាភិបាលខែ្មរក្រហមជាច្រើនអង្គការចាប់បោះដាក់លើឡានតែមិនដឹងថា យកទៅណាទេ តែនៅ ភ្នំពេញដឹងថា មានមន្ទីរ សន្ដិសសុខស២១ទួលសែ្លង។ កាលរស់នៅជំនាន់ខែ្មរក្រហម ជួបការលំបាក ណាស់ ព្រោះយើងរស់នៅមានការភ័យខ្លាច យើងខ្ជិលធ្វើការក៏អង្គការចោទថាខ្មាំង។ នៅឆ្នាំ១៩៧៩ អោរ មិនបានរត់មកស្រុកកំណើតវិញទេ រត់ចូលពៃ្រជាមួយកម្មាភិបាល ជាច្រើនផេ្សងទៀត ពេលចូល ដល់ក្នុងពៃ្រឃើញមានមនុស្សស្លាប់ជា បន្ដបន្ទាប់ដោយសារអត់មានអាហារនិងមានជំងឺគ្រុនចាញ់។ អោរ ចូលពៃ្រហើយបានស្ម័គ្រចិត្ដចូលជាមួយក្រុមខែ្មរក្រហមបន្ដទៀត កាន់កាំភ្លើងតស៊ូប្រឆាំងជាមួយ ទាហានខាងរដ្ឋាភិបាលលោកហេង សំរិន នៅតាមព្រំដែនខែ្មរថៃ។ នៅឆ្នាំ១៩៨៥ អោរ បានបន្ដធ្វើ ជាយោធាខែ្មរក្រហមនៅតំបន់អន្លង់វែងជាមួយតាម៉ុក វាយ ប្រឆាំងជាមួយរដ្ឋាភិបាលរហូតដល់មាន សមាហរណ៍កម្មឆ្នាំ១៩៩៨ បានត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He saw that Mon was his group, was arrested because Angkar accussed him of being a traitor.
គាត់ធ្លាប់ឃើញឈ្មោះម៉ុននៅកងជាមួយគាត់ត្រូវបានចាប់ខ្លួន ដោយចោទថាម៉ុនក្បត់នឹងអង្គការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”