PROMOTING ACCOUNTABILITY
Roeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0119
KSI0119
|
|
ឈ្មោះ :
|
រឿន
|
|
First Name :
|
Roeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Roeung
រឿង
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I01361
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 10. Present aged: 44]
«សម័យខែ្មរក្រហមអាយុ ១០ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ ឆ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05010704, Kampong Speu, Baseth, Po Angkrang, Kanda
០៥០១០៧០៤ ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំពោធិអង្គ្រង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
6 Makara Hospital
អង្គភាពពេទ្យ ៦ មករា
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman
នារីពេទ្យ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0119 20051220, Kandal village, Po Angkrang sub-district, Baseth district, Kampong Speu province. Interviewed by Sok Vannak. Notes: Interviewed with Roeung, female, 44, the biography owner.
ខេអេសអាយ០១១៩ ២០០១២២០ ភូមិកណ្តាល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាត់ៈ ជួបជាមួយ រឿង ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
រឿន ហៅ រឿង ភេទស្រី អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រឿន មានប្ដីឈ្មោះ លី មានកូនចំនួន២នាក់ ស្រី១ប្រុស១ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាល ឃុំពោធិអង្រ្កាង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ រឿន មានឪពុកឈ្មោះ ម៉ៅ ម្ដាយឈ្មោះ ណូត មានបងប្អូន៨នាក់។ រឿន មិនបានរៀនសូត្រទេ ព្រោះ ធំពេញវ័យចូលរៀនប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច រឿន ត្រូវបានអង្គការជ្រើសរើសឱ្យចូលធ្វើការងារនៅក្នុងមន្ទីរពេទ្យភូមិកណ្ដាល សម្រាប់ជួយព្យាបាលប្រជាជន នៅក្នុងភូមិឃុំ។ ពេលមានប្រជាជនមានជំងឺ កាលនោះមិនមានថ្នាំពេទ្យសម្រាប់ ព្យាបាលទេ មានតែថ្នាំបុរាណ ដើរកាប់ដើមឈើណាដែលត្រូវជាថ្នាំ យកមកផ្សំធ្វើជាថ្នាំគ្រុនកេ្ដៅ ថ្នាំកូនខ្ចី ប្រជាជនភាគច្រើនមាន ជំងឺដោយ សារគ្មានអាហារហូបគ្រប់គ្រាន់ បាក់កម្លាំងស្លាប់តែម្ដង។ កាលនោះប្រធានភូមិឈ្មោះ ញិល ប្រធានពេទ្យ ឈ្មោះតាខាន់ ប្រធានឃុំឈ្មោះ គួន។ រឿន ក្រៅពីការងារពេទ្យ ពេលទំនេរ អង្គការចាត់តាំងឱ្យចុះស្ទូងដកច្រូត ស្រូវ រ៉ែកដីដំបូកយកមក លាយជាមួយស្លឹកឈើដើម្បីធ្វើជីដាក់ស្រែ គ្មានឱ្យទំនេរទេ។ នៅឆ្នាំ១៩៧៧ អង្គការ បានចុះមកជ្រើសរើសប្រវត្ដិរូបកូនអ្នក មូលដ្ឋានមួយចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ រឿន កាលនោះបានជិះ ឡានសប្បាយផងយំផង ព្រោះបែកចេញ ពីឪពុកម្ដាយដោយមិនបានប្រាប់ឱ្យដឹង។ ពេលទៅដល់ដំបូង អង្គ ការចាត់តាំងឱ្យរៀនសូត្រអក្សរខែ្មរនិងរៀនមុខវិជ្ជាពេទ្យ ដោយមានជនជាតិចិនជាអ្នកបង្រៀន កាលនោះរៀនថត រៀនឆ្លុះ រៀនវះកាត់។ ពេលរៀនចប់ រឿន អង្គការបញ្ជូនឱ្យមកធ្វើការងារ នៅក្នុងមន្ទីរពេទ្យ៦មករា កាល នោះមានអ្នករបួសច្រើនណាស់ រឿន ធ្លាប់ឆ្លុះមើលយោធាដែលមានរបួសចឹង ពេលឆ្លុះឃើញអំបែង គ្រាប់នៅ ត្រង់ណាប្រាប់ខាងអ្នកវះកាត់ទៅ។ នៅក្នុងមន្ទីរពេទ្យ សម្បូរអ្នកស្លាប់ដោយសារត្រូវគ្រាប់ពេលបញ្ជូនមកពី ព្រំដែនខាង ខេត្ដស្វាយរៀង ខ្លះស្លាប់មកដល់ភ្លាមៗមិនបានព្យាបាលផង។ រឿន ធ្វើការងារនៅភ្នំពេញ មាន របបអាហារគ្រប់គ្រាន់មិនមែនដូចនៅ ជនបទស្រុកកំណើតទេ តែពិបាកក្នុងការសុំមកលេងផ្ទះអង្គការ មិនឱ្យមកទេ ថាចាំឆ្នាំនេះ ឆ្នាំនោះរហូត។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ កម្មាភិបាលខែ្មរក្រហម នាំគ្នារត់ឡើងរថភ្លើងសំដៅទៅខេត្ដបាត់ដំបង។ រឿន បានចុះពីរថភ្លើងធ្វើដំណើរចូលពៃ្របន្ដទៀតកេ្មងៗរញ៉េរ ញៃ៉ឡើង ភ្នំមិនរួចស្លាប់តាមផ្លូវ ដោយឃើញសភាពការណ៍លំបាកពេកក៏រក ផ្លូវត្រឡប់មកផ្ទះវិញនៅឆ្នាំ១៩៧៩។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”