Document thumbnail
Personal Info
ID: KSI0120
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I04597
Source Interview
KSI0120 20051124, Kandal village, Meanchey sub-district, Oudong district, Kampong Speu province. Interviewed by Long Dany. Notes: Chhieng Soeun is alive. Interviewed with biography owner, Chhieng Soeun. She said that she joined the revolution in 1973 and was sent to work in region 15. In 1974 she lived in Sdok Sa-at working carrying injured soldiers. In 1975, Angkar assigned division 14 to work in garment section until 1979.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០១២០ ២០០៥១១២៤ ភូមិកណ្តាល ឃុំមានជ័យ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ សំគាល់ៈ ឈៀង ស៊ឺន នៅរស់។ សម្ភាសជាមួយ ម្ចាស់ប្រវត្តិរូប ឈ្មោះ ឈៀង ស៊ឺន ហៅ ភី។
Date of Birth
[KR aged: 22, Present aged: 50]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុ ២២ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village
05050610, Kampong Speu, Meanchey, Kandal
ទីកន្លែងកំណើត
០៥០៥០៦១០ កំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំមានជ័យ ភូមិកណ្
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាព្រំដែន ខេត្ដស្វាយរៀង។
KR Rank(1975-79)
Soldier
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យុទ្ធនារី
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគបូព៌ា«២០៣» ស្វាយរៀង។
Superior
អ្នកដឹកនាំ
រ៉េន
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ស៊ឺន ហៅ ភី ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស៊ឺន មានប្ដីឈ្មោះ សែន មានកូនចំនួន២នាក់ សព្វ ថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការនិងឡើងត្នោត រស់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។ ស៊ឺន មានឪពុកឈ្មោះ ឈឿង ម្ដាយឈ្មោះ សៀង មានបងប្អូន៦នាក់។ ស៊ឺន ធ្លាប់បានរៀន សូត្រនៅសាលាបឋម សិក្សាភូមិថ្មីបានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារគ្រួសារមានជីវភាពខ្វះខាតមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយវិញ ឈប់មុនកើតរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ ស៊ឺន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម កាលនោះមាននារីរាប់រយនាក់ព្រមស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ទោះបីឪពុកម្ដាយមិនពេញចិត្ដ ក៏ដោយ។ មុនដំបូង ស៊ឺន ចូលនៅក្នុងតំបន់៣២ រស់នៅក្នុងពៃ្រនៅក្នុងភូមិស្ដុកស្អាត កាលនោះមានកងទ័ពនារី ចំនួន២២៩ អង្គការបានដាក់លេខវរសេនា តូចលេខ២២៩តែម្ដង។ នារី ភាគច្រើនកាលនោះមិនបានឡើងវាយ ផ្ទាល់ជាមួយទាហានលន់ នល់ ទេ នារីភាគច្រើនអង្គការចាត់តាំងឱ្យ សែងអ្នករបួសសែងគ្រាប់ទូគ្រាប់ ប្រធាន ឈ្មោះយាយ វីន។ នៅឆ្នាំ១៩៧៤ ស៊ឺន បានផ្លាស់មកនៅតំបន់១៥ ខាងកងពល១៤ ជាកងពលពិសេស ប្រធានកងពលឈ្មោះតាសារឿន វាយសំដៅ ទីក្រុងភ្នំពេញ។ នៅសម័យតស៊ូក្នុងពៃ្រមានមន្ទីរពេទ្យតំបន់មួយ ឈ្មោះមន្ទីរពេទ្យព២៧ ប្រធាន មន្ទីរពេទ្យឈ្មោះ តាប៉ែន សម្រាប់ព្យាបាលឱ្យយោធាខែ្មរក្រហមដែលមាន របួសពេលធ្វើ សង្គ្រាមជាមួយទាហាន លន់ នល់។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលយោធាខែ្មរក្រហម វាយចូលកាន់កាប់ទីក្រុងភ្នំពេញ ស៊ឺន បានចូលត្រឹមពោធិចិនតុង ស៊ឺន បានឃើញប្រជាជននាំគ្នាដើរចេញ ពីទី ក្រុងមានមនុស្សច្រើនកុះករ មិនដឹងជាធ្វើដំណើរទៅណាខ្លះទេ។ បន្ទាប់មកទៀត ស៊ឺន អង្គការបញ្ជូនមកនៅម្ដុំ ផ្សារដើមគរ អង្គការ ចាត់តាំងឱ្យធ្វើការងារនៅផែ្អកកាត់ដេរខោអាវនិងដើរបោសសម្អាតផ្ទះសំបែង បន្ទាប់មក ទៀតចុះធ្វើស្រែនៅស្ទឹងមានជ័យ ដូចជាប្រជាជនដែរ។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដែរ ស៊ឺន ធ្លាប់បានទៅទទួល សមេ្ដចសីហនុ នៅព្រលានយន្ដហោះពោធិ ចិនតុង។ នៅឆ្នាំ១៩៧៧ ស៊ឺន ត្រូវបានអង្គការបញ្ជូនទៅខាង ព្រំដែន វៀតណាមខាងខេត្ដស្វាយរៀង នៅក្នុងវរសេនាធំលេខ៩២ ប្រធានឈ្មោះ រ៉េន។ នៅឆ្នាំ១៩៧៧ សង្គ្រាម បានចាប់ផេ្ដីមឡើង ជាមួយប្រទេសវៀតណាមបន្ដទៀត ធ្វើឱ្យយោធាខែ្មរក្រហមស្លាប់ ជាបន្ដបន្ទាប់និងប្រជាជន នៅតាមព្រំដែនខេត្ដស្វាយរៀង ត្រូវតែ បង្ខំចិត្ដជម្លៀសចេញ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម ស៊ឺន និងយោធាខែ្មរក្រហមរាប់ពាន់នាក់បានរត់សំដៅទៅរក ស្រុកកំណើតនិងរត់សំដៅទៅព្រំដែនថៃ តែ ស៊ឺន យួន ចាប់បាននិងយកទៅរៀនសូត្រនយោបាយចប់បានត្រឡប់មកស្រុកស្រុកកំណើតវិញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា