Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1031
KTI1031
ឈ្មោះ :
ប៉េង សេង
Last Name :
Peng
First Name :
Seng
Other Name :
ឈ្មោះផ្សេង :
Sem
សែម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I00110
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 50]
«បច្ចុប្បន្នអាយុ ៥០ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
06010803, Kampong Thom, Baray, Chong Daung, Khsach
០៦០១០៨០៣, កំពង់ធំ ស្រុកបារាយណ៍ ឃុំចុងដូង ភូមិខ្សាច
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៥០២ ខេត្ដកំពង់ឆ្នាំ។
តំបន់ DK 75-79 :
ភូមិភាគមស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
អ្នកពាក់ព័ន្ធ :
ឡូញ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1031 20050225, Khsach La-et village, Chong Daung sub-district, Baray district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Peng Seng aka Sem, 50, the biography owner.
ខេធីអាយ១០៣១ ២០០៥០២២៥ ភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ប៉េង សេង ហៅ សែម អាយុ៥០ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ប៉េ សេង ហៅ សែម ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សេង មានប្រពន្ធឈ្មោះ ស៊ីម មានកូនចំនួនពីរនាក់ ប្រកបមុខ របរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបា រាយណ៍ ខេត្ដកំពង់ធំ។ សេង មានឪពុកឈ្មោះ ប៉េ ម្ដាយឈ្មោះ ប៊ុយ ដុង មានបងប្អូនចំនួន៨នាក់ ស្រី២ប្រុស៦។ សេង ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាខ្សាច់ល្អិតបាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ កាលជំនាន់ដើមលោកគ្រូក៏កាចហើយរៀន ទាំងព្រឹកទាំងល្ងាចមិនដូចឥឡូវទេ។ សេង ឈប់រៀនដោយ សារប្រទេសជាតិកើតមានសង្គ្រាមឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមមុនដំបូងអង្គការហៅ ទៅប្រជុំឃោសនាគោលនយោបាយនិងឱ្យលេងរាំចេ្រÃៈងសិល្បៈត្រឹមឃុំ។ នៅឆ្នាំ១៩៧៣ បានអង្គការបញ្ជូនទៅហ្វឹក ហាត់រៀនក្បួនយោធានិងឡើងទៅសមរភូមិវាយជាមួយ ទាហានលោកលន់ នល់។ ពេលធ្វើសង្គ្រាមត្រូវរបួសដៃ ក៏ត្រឡប់មកផ្ទះវិញនៅមិនបានក៏ត្រឡប់ទៅ អង្គភាពវិញ ចូលសមរភូមិបន្ដទៀតដើរវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លង។ នៅឆ្នាំ១៩ ៧៥ កម្លាំងខែ្មរក្រហមនៅគ្រប់ កងពលបានចូលទៅដល់ទីក្រុងភ្នំពេញ។ ពេលចូលដល់អង្គការ ថ្នាក់លើ បានប្រកាសដាក់មេក្រូថា ឱ្យប្រជាជនទាំងអស់ចេញ ពីទីក្រុងឱ្យអស់ក្នុងរយៈពេលបីថៃ្ង ពេលនោះបាន ឃើញ ប្រជាជននាំគ្នាចេញទៅតំបន់រៀងៗខ្លួនខ្លះសំដៅទៅស្រុកកំណើតមានរែកស្ពាយឥវ៉ាន់យ៉ាងលំបាក ព្រមទាំងទឹកមុខមិន សប្បាយរីករាយ។ ពេលចប់សង្គ្រាម សេង នៅក្នុងកងពល ៣១០ប្រធានកង ពលឈ្មោះ អឿន អង្គការបានចាត់តាំង ឱ្យយោធាជាច្រើនចុះធ្វើស្រែដូចជាប្រជាជនដែរ។ នៅឆ្នាំ១៩ ៧៦៧៧ មានរឿងរ៉ាវកើតឡើងចោទថា អ្នកនេះក្បត់អ្នក នោះក្បត់រហូតចាប់ប្រធានកងពលនិងកម្មា ភិបាលខែ្មរក្រហម ជាច្រើនផេ្សងទៀត។ សេង អង្គការបញ្ជូនទៅធ្វើការលុតដំ នៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង ជាមួយយោធា ជាច្រើនភូមិភាគរយរាប់ពាន់នាក់។ ពេលទៅដល់ព្រលាន យន្ដហោះអង្គ ការបានចាត់តាំងឱ្យគាស់គល់ឈើនិង បំបែកថ្មភ្នំសម្រាប់ធ្វើព្រលានយន្ដហោះ ដែលមានជំនាញការជា ជនជាតិចិនរាប់រយនាក់ នៅក្នុងកងពល៥០២។ នៅឆ្នាំ១៩៧៩ សេង បានរត់ចូលពៃ្រជាមួយកម្មា ភិបាលក្រហមហើយបាន ប្រមូលម្ដុំគ្នាវាយតតាំងជាមួយកងទ័ពវៀតណាមបន្ដទៀត វាយបណ្ដើរថយ បណ្ដើរដោយសារខ្លាចវត្ដមានកងទ័ពវៀតណាម។ សេង បានទៅដល់ខេត្ដបៃ៉លិន រួចបន្ដបណ្ដើរទៅ ព្រំដែនថៃ រហូតដល់ឆ្នាំ១៩៨០ យោធាខែ្មរក្រហមស្លាប់ច្រើន ខ្លះក៏ចូលសារភាពវិញ។ សេង នៅ បានបន្ដរស់នៅក្នុងជំរំ រហូតដល់ឆ្នាំ១៩៩៣ ពេលមានវត្ដអ៊ុនតាក់ ចូលបោះឆ្នោត បានត្រឡប់មកដល់ ស្រុកកំណើតវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា