PROMOTING ACCOUNTABILITY
Ul Um
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1033
KTI1033
|
|
ឈ្មោះ :
|
អ៊ុល អ៊ុំ
|
|
Last Name :
|
Ul
|
|
First Name :
|
Um
|
|
Other Name :
ឈ្មោះផ្សេង :
|
Uy Oeun
អ៊ុយ អឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I02882
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 19. Present aged: 54]
«សម័យខែ្មរក្រហមអាយុ ១៩ ឆ្នាំបច្ចុប្បន្នអាយុ ៥៤ ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06010803, Kampong Thom, Baray, Chong Daung, Khsach
០៦០១០៨០៣ កំពង់ធំ ស្រុកបារាយណ៍ ឃុំចុងដូង ភូមិខ្សាច់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 502
អង្គភាពយោធាកងពល ៥០២ ខេត្ដកំពង់ឆ្នាំង។
|
|
តំបន់ DK 75-79 :
|
ភូមិភាគបស្ចឹម«៤០១»ខេត្ដកំពង់ឆ្នាំង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
ថ្នាក់លើ :
|
តារវៃ ៥០២។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1033 20050302, Chaktolok village, Baray sub-district, Baray district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed Chhun Un, 54, the biography owner.
ខេធីអាយ១០៣៣ ២០០៥០៣០២ ភូមិចតុលោក ឃុំបា រាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ឈុន អ៊ុន អាយុ ៥៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
អ៊ុយ អ៊ុំ ហៅ អ៊ុយ អឿន ភេទប្រុស អាយុ៥៤ឆ្នាំជា ម្ចាស់ប្រវត្ដិរូប។ អឿន មានប្រពន្ធឈ្មោះ គឿន មានកូនចំនួន
៤នាក់ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុក បារាយណ៍ ខេត្ដកំពង់ធំ។ អឿន មានឪពុកឈ្មោះ អ៊ុយ ម្ដាយឈ្មោះ ឡេង មានបងប្អូន៥នាក់ ស្រី២ប្រុស៣។ អ៊ុយ ធ្លាប់រៀននៅសាលាវត្ដបានត្រឹមថ្នាក់ទី១១ ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ និងជួយឃ្វាលគោ។ នៅឆ្នាំ១៩៧៤ ប្រធានភូមិឈ្មោះ វន មកហៅឱ្យចូលទៅ ធ្វើជាយោធា កាល នោះទើបមកពីរកត្រី មិនបានហូបផង ប្រធានភូមិមកយើងទៅទាំងកណ្ដាលថៃ្ងត្រង់លក្ខណៈបង្ខំតែម្ដង ឪពុកម្ដាយក៏មិនចង់ឱ្យកូនទៅសមរភូមិដែរ ខ្លាចមានគ្រោះថ្នាក់ តែប្រទេសជាតិត្រូវការគ្មានពីណាអាច គេចផុតទេ ទាំងស្រីទាំងប្រុស។ អឿន ចូលទៅបានហាត់រៀនក្បួនយោធា បន្ដិចបន្ដួចអង្គការបញ្ជូននៅ សមរភូមិនៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ តាអឿន។ សង្គ្រាមវាយគ្នាឯងជាមួយ ទាហានលន់ នល់ មានស្លាប់របួសច្រើនណាស់ តែអឿន សំណាងមិនបានចូលសមរភូមិផ្ទាល់បានត្រឹមសែងអ្នក របួសនិងយកស្បៀងអាហារនិងគ្រាប់កាំភ្លើងទៅឱ្យសមរភូមិមុខ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អឿន ស្នាក់នៅម្ដុំទួលគោគអង្គការចាត់តាំងឱ្យចុះធ្វើស្រែដូចជាប្រជា ជនដែរ នៅម្ដុំកប់ស្រូវនិងតំបន់ជាយៗក្រុងផេ្សងទៀត។ ពេលនោះកងពលទី១ ដូរទៅជាកងពល៣១០វិញ មានឈ្មោះ តែកងពល តែយោធានាំគ្នាធ្វើដដែល។ នៅឆ្នាំ១៩៧៦ ប្រធានកងពលឈ្មោះ អឿន អង្គការចាប់ខ្លួនដោយចោទថា ក្បត់បានរៀនគំរោងចង់ធ្វើរដ្ឋប្រហារនិងចាប់កម្មាភិបាលជា ច្រើនរូប ផេ្សងទៀត។ បន្ទាប់អង្គការបានបញ្ជូន អឿន និងយោធារាប់រយរាប់ពាន់នាក់មានច្រើនភូមិភាគឱ្យទៅ ធ្វើការងារលុតដុំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ អឿន នៅទីនោះបានឃើញជនជាតិចិនរាប់រយ នាក់ធ្វើការនៅទីនោះដែរ ពួកចិនអ្នកបចេ្ចកទេសប្រាប់ឱ្យយើងធ្វើការងារនេះការងារនោះ មានអ្នកបក ប្រែពីចិនមកជាភាសាខែ្មរ។ យោធាធ្វើព្រលានយន្ដ ហោះទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កង ពល៥០២ ការងារនៅទីនោះលំបាកខ្លាំងណាស់និងមានអាហារហូបចុកមិនគ្រាប់គ្រាន់ធ្វើឱ្យមនុស្សស្លាប់ ជាបន្ដបន្ទាប់។ នៅទីនោះអង្គការ បានប្រជុំប្រាប់ថា យើងធ្វើព្រលានយន្ដហោះនេះមានការប្រុង ប្រយ័ត្នខ្លាំងធ្វើឱ្យរឹងមាំជាប់បានយូរ អាចប្រើប្រាស់បានរហូត ដល់៥០០ឆ្នាំ។ នៅឆ្នាំ១៩៧៩ ពេល កងទ័ពវៀតណាមចូល មកដល់ មិនហ៊ានមកជួបទេ នាំគ្នារត់ចូលពៃ្រស្លាប់បន្ដទៀត ដោយសារថា ខ្លាច វៀតណាមចាប់បានអាករដូចពាក្យកម្មាភិបាល ខែ្មរក្រហមឃោសនា។ អឿន បានរត់ចូលពៃ្រទៅដល់ ខេត្ដពោធិសាត់និងត្រឡប់មកខេត្ដកំពង់ឆ្នាំងវិញ បានចូលសារ ភាពកងទ័ពវៀតណាមយកទៅអប់រំមួយ អាទិត្យបានត្រឡប់មក ស្រុកកំណើតវិញ។ |
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាចាប់មនុស្សមែន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”