PROMOTING ACCOUNTABILITY
Thoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0013
TKI0013
|
|
Name :
ឈ្មោះ :
|
ធឿន
|
|
First Name :
នាមខ្លួន :
|
Thoeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Nhem Khann
ញ៉ែម ខាន់,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00695/I00897
អាយ០០៦៩៥, អាយ០០៨៩៧
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: - 17 years old Age at time of inte
«សម័យខែ្មរក្រហម អាយុ ១៧ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21090315 Takeo, Tram Kak, Kus, Trapeang Pring
២១០៩០៣១៥ តាកែវ, ត្រាំកក់, គុស, ត្រពាំងព្រីង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Chief of sub-district asked to join the revolution
មេឃុំប្រមូលអោយចូលជួរបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
មន្ទីរពេទ្យ៦មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical Staff of [6 Makara]Hospital in Building No. 3
ពេទ្យ នៅមន្ទីរពេទ្យ៦មករា អាគារទី៣
|
|
Superiors :
ថ្នាក់លើ :
|
Khan, Chief of Hospital
ខន, ប្រធានពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Khem, Chief of Subdistrict Notes: Khem asked Nhem Khann and other villagers to join the revolution
ខែម, មេឃុំ ខែម ជាអ្នកប្រមូលឈ្មោះ ញ៉ែម ខាន់ និងអ្នកភូមិចូលជួរបដិវត្ដន៍
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0013 20010618 Trapeang Pring village, Kus subdistrict, Tram Kak district, Takeo province, Interviewed by Kim Keokannitha, Notes: Interviewed with Thoeun called Nhem Khann concerned person.
ធីខេអាយ០០១៣ ២០០១០៦១៨ ភូមិត្រពាំងព្រីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ គឹម កែវកន្និដ្ឋា កំណត់សំគាល់ៈ ជួបសម្ភាសជាមួយធឿន ហៅ ញ៉ែម ខាន់ម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ញ៉ែម ខាន់ ហៅធឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំង ព្រីង ឃុំគុស ស្រុកត្រាំកក់ ខេត្ដតាកែវ។ ខាន់ មិនមែនស្ម័គ្រចិត្ដចូល បដិវត្ដន៍ទេ គឺមេឃុំឈ្មោះ ខែម ជាអ្នកដើរប្រមូលឱ្យចូល បដិវត្ដន៍។ នៅឆ្នាំ១៩៧៦ ខាន់ គេប្ដូរឱ្យទៅធ្វើជាពេទ្យនៅឃុំគុស ហើយគេ បង្រៀនឱ្យចេះចាក់ថ្នាំ ដូចជាចាក់សាច់ដុំ, ចាក់សសៃនៅអង្គ អាលាយ។ អ្នកជំងឺភាគច្រើនជាប្រជាជន ហើយបានចាក់ថ្នាំ និងព្យាបាលប្រជាជនច្រើន ព្រោះខាន់នៅពេទ្យឃុំហ្នឹងមួយឆ្នាំ។ ក្រោយមកគេបញ្ជូន ខាន់ ទៅធ្វើ ពេទ្យនៅភ្នំពេញ ខែឧសភា ឆ្នាំ១៩៧៧ ដោយដំបូងគេប្រាប់ទៅមជ្ឈិម ដេកនៅតាកែវមួយ យប់ ហើយជិះឡានទៅភ្នំពេញដេកនៅផ៥ពីរយប់ទើបគេរើសឱ្យ ទៅពេទ្យ៦មករា ដែលស្ថិតនៅក្នុងអគារ ទី៤ ដែលប្រធានឈ្មោះ ហាន ហៅហុន (ស្រី)។ នៅក្នុងអគារដែលខាន់ ធ្វើការគឺអត់មាន ពេទ្យប្រុស ទេ សុទ្ធតែស្រីហើយនៅលីវ ហើយធ្លាប់ឃើញអៀង ធារិទ្ធ និងហូ កូនតាម៉ុក មកប្រជុំ ហើយពេល ប្រជុំគេប្រាប់ឱ្យយើង ខិតខំថែទាំអ្នកជំងឺ កន្លះខែគេប្រជុំម្ដង។ នៅមន្ទីរពេទ្យគេឱ្យហូប បាយ គឺពេទ្យ ហូបផេ្សង អ្នកជំងឺហូបផេ្សង ហើយការហូបចុកក៏មិន យ៉ាប់យឺុនដែរ។ ពេលខ្លះ គេចង់លើកទឹកចិត្ដ ពេទ្យគេឱ្យទៅមើល សៀក ដែលគេសំដែងនៅស្ដាតអូឡាំពិច។ ភាគច្រើនថ្នាំដែល ព្យាបាលនៅមន្ទីរពេទ្យ គឺដបតូចៗដែលយកមកពីចិន ខុសគ្នាពី ថ្នាំនៅពេទ្យឃុំគឺថ្នាំផលិត ខ្លួនឯង ដូចជាយកគ្រាប់សែ្លង ហើយ ថ្នាំអាចម៍ទន្សាយ។ នៅក្នុងមន្ទីរពេទ្យគេហាមមិនឱ្យស្រឡាញ់ ជាមួយអ្នកជំងឺ បើគេដឹងគឺគេដកចេញ ហើយនៅអគាខុសពីខាន់ មានគ្រូពេទ្យម្នាក់ស្រឡាញ់អ្នកជំងឺ គឺគេដកពេទ្យចេញ(មិនដឹងយក ទៅណា) ហើយអ្នកជំងឺគេបញ្ជូនទៅសមរភូមិវិញ។ នៅពេលដែល ខែ្មរក្រហមដួលរលំ ខាន់ ក៏ត្រឡប់មកស្រុក កំណើតវិញហើយ រៀបការកសាងគ្រួសារ ហើយរស់នៅស្រុកកំណើតដល់សព្វថៃ្ង។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
កាលនៅកងកុមារ ខាន់ ធ្លាប់ឃើញឈ្មោះរី ធ្វើខុសហើយគេដាក់ ទណ្គកម្មដោយចងភ្ជាប់នឹងសសរ ហើយបង្អត់បាយ។ ហើយនៅ មន
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”