PROMOTING ACCOUNTABILITY
Um Chan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1034
KTI1034
|
|
ឈ្មោះ :
|
អ៊ុំ ចន
|
|
Last Name :
|
Um
|
|
First Name :
|
Chan
|
|
Other Name :
ឈ្មោះផ្សេង :
|
Voeun
វឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I00048
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 52]
«បច្ចុបន្នអាយុ ៥២ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06011702, Kampong Thom, Baray, Tnaot Chum, Tnaou C
០៦០១១៧០២, កំពង់ធំ ស្រុកបារាយណ៍ ឃុំត្នោតជុំ ភូមិត្ន
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពពេទ្យយោធាកងពល ៣១០
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធនារី
|
|
Superiors :
ថ្នាក់លើ :
|
Ta Khoem, chief of zone
តាខឹម ប្រធាមភូមិភាគ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1034 20050323, Tnaot Chum 2 village, Tnaot sub-district, Baray district, Kampong Thom province. Interviewed by Prum Phala. Notes: Interviewed with Um Tan, 52, the biography owner.
ខេធីអាយ១០៣៤ ២០០៥០៣២៣ ភូមិត្នោតជុំទី ២ ឃុំត្នោជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ព្រំ ផល្លា។ កំណត់សំកាល់ៈ ជួបជាមួយ អ៊ុំ តន អាយុ ៥២ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
អ៊ំ ចន ហៅ វឿន ភេទស្រី អាយុ៥២ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ចន មានប្ដីឈ្មោះ ហឿន ហៅឃឿន មានកូនចំនួន៤នាក់ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយ ណ៍ ខេត្ដកំពង់ធំ។ ចន មានឪពុកឈ្មោះ អួន ម្ដាយឈ្មោះ សឿន មានបងប្អូន៤នាក់ បាត់ខ្លួនពីរ នាក់ដោយ សារចូលបម្រើចលនាខែ្មរក្រហម។ ចន មិនបានរៀនសូត្រទេ ព្រោះជាកូនស្រីឪពុកម្ដាយ មិនឱ្យរៀន ទុកឱ្យកូនប្រុស ទៅរៀនវិញ។ ចន នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ និងជួយឃ្វាលគោ ក្រោយមកទៀតប្រទេសជាតិកើតមានសង្គ្រាម ទម្លាក់គ្រាប់បែក ប្រជាជនរស់នៅមិនបានសុខម្ខាងរត់ ទៅខាង ទាហានលន់ នល់ ម្ខាងរត់ទៅរស់នៅក្នុងតំបន់រំដោះ។ នៅឆ្នាំ១៩៧៤ អង្គការបង្ខំឱ្យចូលបម្រើ ចលានាបដិវត្ដន៍ កាលនោះមិនចង់ទៅទេ តែគេចេះតែលួងលោមរហូតចេញពីផ្ទះ បែកឪពុកម្ដាយ។ ចន ចូលទៅអង្គការឱ្យរៀនក្បួនយោធាឱ្យចេះ លូនក្រាបចប់ អង្គការបញ្ជូនទៅសមរភូមិវាយជាមួយទាហាន លន់ នល់ តែមិនបានឡើងវាយផ្ទាល់ទេ បានត្រឹមជាអ្នកសែងរបួសនិង ជាអ្នកដាំបាយឱ្យកងទ័ពនៅ សមរភូមិមុខ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមវាយចូលទីក្រុងភ្នំពេញ ក្រុមពេទ្យនិងអ្នកសែង របួសមួយចំនួនមិនបានចូលទីក្រុងឃើញប្រជាជនជម្លៀសចេញទេ។ នៅពេលរបបខែ្មរក្រហមឡើងកាន់ អំណាចពេញលេងឆ្នាំ១៩៧៥ ចន និងពេទ្យយោធាជាច្រើនផេ្សងទៀតបានឡើងមកទីក្រុងភ្នំពេញ ស្នាក់នៅម្ដុំទួលគោក។ ចន នៅក្នុងកងពល៣១០ ប្រធានកង ពលឈ្មោះ អឿន បានចាត់តាំងនារី ១៤នាក់ ឱ្យចឹញ្ចឹមជ្រូកនៅ ចម្ការដូង តែពុំសូវបានសាច់ជ្រូកហូបទេ ទាល់តែអង្គការ មានរវល់ប្រជុំជប់ លៀងម្ដងម្កាល។ នៅឆ្នាំ១៩៧៧ ចន អង្គការបញ្ជូនទៅខេត្ដកំពង់ចាម ពេលទៅដល់បានដឹងថា ខ្លួន មានតួនាទីជាអ្នកដាំបាយលោកឈ្មោះ កែ ពក មានស្រីៗចំនួនបីនាក់ នៅទីនោះមិនខ្វះបាយហូបទេ ពេលអ្នកធំហើយនៅសល់យើង ហូបទៅមួយឆែ្អតមានម្ហូបឆ្លាញ់។ នៅពេលនោះតាពក គាត់ដើរមក និយាយលេងថា មិត្ដនារីឯងរួចទុក្ខទោសហើយ ពេលតាពក និយាយចឹង ស្រាប់តែនារីៗនាំគ្នាគិតថា រួចទុក្ខទោសយ៉ាងម៉េច បើមកដាំបាយមិនដឹងរឿងផង។ ចន នៅដាំបាយឱ្យកែ ពក បានរយៈពេល៤ ខែ ក៏ផ្លាស់ទៅធ្វើការងារនៅមន្ទីរពេទ្យស្រុកសួង នៅទីនោះឃើញមានយោធារបួសច្រើនណាស់ ខ្លះ ដាច់ដៃខ្លះដាច់ ជើង ខ្លះខ្វាក់ភ្នែក បើអ្នកណារបួសធ្ងន់មែនបញ្ជូនទៅភ្នំពេញបន្ដ។ យោធាទាំងអស់ត្រូវ របួសដោយសារតែធ្វើសង្គ្រាមជាមួយប្រទេស វៀតណាមក្នុងឆ្នាំ១៩៧៧៧៨។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលមកដល់ ចន និងកម្មាភិបាលខែ្មរក្រហមទាំងអស់ នាំគ្នារត់ចូលពៃ្រនិងរត់ សំដៅស្រុកកំណើតវិញ ចន បានរត់មក ស្រុកកំណើតវិញ បានដឹងថា បងប្រុសពីរនាក់ដែលចូលធ្វើ យោធាខែ្មរក្រហមបាត់ខ្លួនទាំងអស់។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សបាត់ខ្លួន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”