Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0031
SVI0031
Name :
ឈ្មោះ :
ស្រី ហេន
Last Name :
នាមត្រកូល :
Sri
First Name :
នាមខ្លួន :
Hen
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K08430
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 22]
«សម័យខែ្មរក្រហម អាយុ ២២ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
20020908, Svay Rieng, Kampong Ro, Svay Tayean, Po
២០០២០៩០៨, ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំស្វាយតា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាការពារព្រំដែនវៀតណាម ខេត្ដស្វាយរៀង។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0031 20050901, Po Thmei village, Svay Tayean sub-district, Kampong Ro district, Svay Rieng province. Interviewed by Long Dany. Notes: Interviewed with Srey Sem, 66, older brother.
អេសវីអាយ០០៣១ ២០០៥០៩០១, ភូមិពោធិ៍ថ្មី ឃុំស្វាយ តាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ស្រី សែម អាយុ៦៦ឆ្នាំ ត្រូវជាបងប្រុស។
Summary :
សេចក្ដីសង្ខេប :
ស្រី ហេន ភេទប្រុស អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស្រី សែម អាយុ៦៦ឆ្នាំ ត្រូវជា បងប្រុស។ ហេន មានឪពុកឈ្មោះ ស្រី មាស ម្ដាយឈ្មោះ ហូយ ផាត់ មានបងប្អូន១០នាក់ស្រី៤ ប្រុស៦ មានស្រុកកំណើតនៅភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។ ហេន ធ្លាប់រៀនសូត្រនៅ សាលាបឋមសិក្សាស្វាយទាបត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀន ដោយសារកើតរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧០ បន្ទាប់មានរដ្ឋប្រហារហើយប្រទេសជាតិចាប់កើតមាន សង្គ្រាម តែម្ដង មានទាំងទាហានយួនចូលមកនៅក្នុងភូមិ មានទាហានលន់ នល់ បាញ់ផ្លោងចូលក្នុងភូមិ មានយន្ដហោះទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនរស់យ៉ាងវេទនា បណ្ដាយឱ្យកើតមានកំហឹងឈឺចាប់ ដោយសារតែរបបសាធារណរដ្ឋលោកលន់ នល់។ នៅឆ្នាំ១៩៧៤ ហេន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម កាលនោះ ដោយសារតែខឹងនិងឪពុកផង។ ហេន ចូលដំបូងអង្គការបញ្ជូនទៅ ធ្វើជា យោធាតំបន់២៣ ភូមិភាគបូព៌ា បន្ទាប់មកមិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ ១៩៧៥ បានដឹងថា ហេន នៅក្នុងកងពលទី៣ នៅខាងកាំភ្លើងធំ។ នៅឆ្នាំ១៩៧៧ ហេន ធ្លាប់មក លេងផ្ទះបានម្ដងហើយឃើញប្អូនស្គម អាណិតប្អូន ណាស់ មិនចង់ឱ្យប្អូនត្រឡប់ទៅអង្គភាពវិញទេ ហេន បានប្រាប់ថា អង្គការចាត់តាំងឱ្យទៅការពារព្រំដែនវៀតណាម ខាងខេត្ដ ស្វាយរៀង កាន់ខាងកាំភ្លើងធំ លែងបានមកលេងស្រុកំណើត ទៀត។ នៅឆ្នាំ១៩៧៩ ពេលប្រទេសជាតិរំដោះហើយ ក៏មិនឃើញប្អូន ឈ្មោះ ហេន ត្រឡប់មកស្រុកកំណើតវិញ បាត់ឈឹងរហូតមកដល់ពេលនេះ បើសិនជានៅរស់ប្រាកដ ជាមកវិញមិនខាន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា