Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0032
SVI0032
Name :
ឈ្មោះ :
សុខ ណាន់
Last Name :
នាមត្រកូល :
Sok
First Name :
នាមខ្លួន :
Nann
Other Name :
ឈ្មោះផ្សេង :
Nem
ណែម
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09285
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៤០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20051003 Svay Rieng, Svay Chrum, Kraol Ko, Kraol K
២០០៥១០០៣ ខេត្ដស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំក្រោលគោ
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ទួលសែ្លង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0032 20050828, Kraol Ko village, Kraol Ko sub-district, Svay Chrum district, Svay Rieng province. Interviewed by Ra Chhayrann. Notes: Interviewed with Meas Sat, 67, wife.
អេសវីអាយ០០៣២ ២០០៥០៨២៨, ភូមិក្រោលគោ ឃុំ ក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ មាស សាត អាយុ ៦៧ឆ្នាំ ត្រូវជាប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
សុខ ណាន់ ហៅ ណែម ភេទប្រុស អាយុ៤០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ មាស សាត អាយុ ៦៧ឆ្នាំ ត្រូវជាប្រពន្ធ។ ណាន់ មានឪពុកឈ្មោះ សុខ នី ម្ដាយឈ្មោះ ហ៊េល នៅ មានស្រុក កំណើតនៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។ ណាន់ ធ្លាប់រៀនសូត្រ បានច្រើន ហើយបានទៅធ្វើការងារនៅភ្នំពេញ នៅខាងរោងក្រតម្បាញ។ នៅឆ្នាំ១៩៥៥ មកលេង ស្រុកកំណើតហើយបានឪពុកម្ដាយ ចូលស្ដីដណ្ដឹងបានរៀបការ រស់នៅជាមួយគ្នា។ ណាន់ បាននាំ ប្រពន្ធមករស់នៅភ្នំពេញ ព្រោះប្ដីធ្វើជាកម្មករនៅក្នុងរោង ចក្រតម្បាញ។ នៅឆ្នាំ១៩៦០ បានមកធ្វើ ជាកម្មកររោងចក្រ ស្ការសវិញ ជំនាន់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារ ទម្លាក់សមេ្ដច សីហនុ ក៏មិនបានវិញមកស្រុកកំណើតវិញដែរ ព្រោះរបបលោកលន់ នល់ គ្រប់គ្រង ប្រទេសជាតិ មានចាយលុយ មានការងារធ្វើធម្មតា ហើយក៏គ្មានគ្រោះថ្នាក់ទីដែរ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩ ៧៥ ប្រជាជនត្រូវជម្លៀសចេញ ទាំងអស់ ពេលនោះខែ្មរក្រហមដឹងថា ណាន់ ជាកម្មកររោងចក្រ តម្បាញអង្គការត្រូវការប្រើប្រាស់បន្ដទៀត ពេលនោះ ខែ្មរក្រហមហៅចូលទីក្រុងវិញអ្នកដែលមាន ជំនាញខាងរោង ចក្រតម្បាញ។ ណាន់ បានមកធ្វើការងារនៅក្នុងរោង ចក្រត្បាញខាងចាក់អង្រែក្រោម បានមួយរយៈនៅក្នុងឆ្នាំ១៩ ៧៥ដដែល ស្រាប់តែអង្គការហៅទៅធ្វើត្រីប្រហុកមិន ឃើញមកត្រឡប់មក វិញសោះ ពេលនោះសេុីបសួរទៅ មានគេប្រាប់ថា ឱ្យអង្គការហៅទៅធ្វើត្រីប្រហុកគឺយកទៅសម្លាប់ ចោលហើយ។ កាលនោះគ្រាន់តែមានដំណឹងថា ចឹងភ័យណាស់ បាត់ប្ដីហើយនៅសល់កូនបួននាក់មិន ដឹងជាគិតយ៉ាងណា។ មិនយូរប៉ុន្មានអង្គការជម្លៀសចេញពីភ្នំពេញ ឱ្យទៅរស់នៅ ស្វាយស៊ីសាផុន ស្រុកព្រះនេត្រព្រះ ភូមិភាគពាយ័ព្យវេទនា សេ្ទីរស្លាប់សេ្ទីររស់ រហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀត ណាម វាយចូលបានត្រឡប់មកស្រុកកំណើតវិញ បាត់តែប្ដីឈ្មោះណាន់ រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប សុខ ណាន់ អង្គការ ចាប់ខ្លួននៅថៃ្ងទី២៨ ខែ១១ឆ្នាំ១៩៧៥។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា