PROMOTING ACCOUNTABILITY
Dieng Kha
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0014
TKI0014
|
|
Name :
ឈ្មោះ :
|
ឌៀង ខា
|
|
Last Name :
នាមត្រកូល :
|
Dieng
|
|
First Name :
នាមខ្លួន :
|
Kha
|
|
Other Name :
ឈ្មោះផ្សេង :
|
Duch
ឌុច,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05230
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age at time of interview: 44 years old
«សម័យបច្ចុប្បន្ន អាយុ ៤៤ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21090324 Takeo, Tram Kakk, Kus, Trapeang Chheu Tea
២១០៩០៣២៤ តាកែវ, ត្រាំកក់, គុស, ត្រពាំងឈើទាល
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
សាលាឃុំគុស, អង្គភាពស្រែអំបិល
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគនីរតី (៤០៥) ខេត្ដកំពត
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ធ្វើឆ្នាំងនៅសាលាឃុំគុស និងធ្វើស្រែអំបិលនៅខេត្ដកំពត
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0014 20030120 Tung Song Ror village, Kus sub-district, Tram Kakk district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Dieng Kha called Duch, biography owner.
ធីខេអាយ០០១៤ ២០០៣០១២០ ភូមិទន្សោងរោទិ៍ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយឌៀង ខា ហៅឌុច ជាម្ចាស់ប្រវត្តិរូបផ្ទាល់
|
|
Summary :
សេចក្ដីសង្ខេប :
|
ឌឿន លុច ហៅឌៀង ខា ហៅ ឌុច ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិទន្សោងរោទិ៍ ឃុំគុស ស្រុកត្រាំកក់ ខេត្ដតាកែវ។ ឌុច មានគ្រួសារឈ្មោះ កឹម ឈឿន អាយុ៤៩ឆ្នាំ។ ឌុច ចូលបដិវត្ដន៍ នៅឆ្នាំ១៩៧៤ (មិនចាំថៃ្ង) ហើយបែកពីម៉ែឪតាំងពីពេលហ្នឹង ដោយទៅធ្វើឆ្នាំងនៅសាលាឃុំគុស ដែលមានគ្នា២០នាក់ធ្វើឆ្នាំង ជាមួយគ្នា។ ក្រោយមកគេរើសឱ្យ ឌុច ទៅធ្វើស្រែអំបិលនៅកំពត ដែលអ្នកធ្វើឆ្នាំងខ្លះទៅជាមួយដោយជិះឡាន ទៅមានគ្នាច្រើន ណាស់មិនដឹងមកពីខាងណាខ្លះទេ តែសុទ្ធតែស្រីៗ។ ឌុច ត្រូវទៅ ធ្វើការតាំងពីម៉ោង ៦ព្រឹកទល់នឹងម៉ោង១២ទើបសំរាកហូបបាយ ហើយម៉ោង១ទល់នឹងម៉ោង៦ សំរាកហូបដល់ម៉ោង៧ ទល់នឹង ម៉ោង១០យប់ទើបបានសំរាក។ ការងារដែលឌុចធ្វើគឺបុកដីឱ្យហាប់ និងរែងអំបិល ដល់ពេល ខែវស្សាមានភ្លៀងគឺមិនអាចធ្វើអំបិល បានទេ ទើបសំរាកទៅរុះផ្ទះនៅកំពតម្ដង។ ចំណែកអ្នកដែលឈឺ ល្មមៗចេះតែតស៊ូធ្វើ លុះត្រាឈឺធ្ងន់ ទើបទៅដេកពេទ្យនៅកំពត ហៅវត្ដជុំគ្រាល។ ចំពោះអាហារហូប ចុកគឺគេឱ្យហូបបាយគ្រប់ គ្រាន់ព្រោះ គេយល់ថាយើងជាអ្នកធ្វើការ ហើយគ្មានកំលាំង មនុស្សប្រុសមក ជួយទេ។ ឌុច មិនដែលបានមក លេងផ្ទះទេ សុំក៏គេមិនឱ្យមកដែរ ហើយក៏មិនបានសរសេរសំបុត្រមកផ្ទះដែរ ព្រោះមិនចេះអក្សរ។ ឌុច នៅធ្វើស្រែអំបិលហ្នឹងរហូតដល់ពេល ដែលវៀតណាមចូលស្រុកទើបរត់ត្រឡប់មកស្រុក កំណើតវិញ ហើយមកតាមផ្លូវឃើញមនុស្សស្លាប់ តែមិនដឹងថាខាងណាជាអ្នក សម្លាប់ទេ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”