Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0040
SVI0040
ឈ្មោះ :
កែវ សែម
Last Name :
Keo
First Name :
Sem
Other Name :
ឈ្មោះផ្សេង :
Sokha
សុខា
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K02252
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20070907, Svay Rieng, Svay Teap, Sambuor, Sambuor
២០០៧០៩០៧, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំសំបួរ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ទួលសែ្លង។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0040 20050901, Sambuor village, Sambuor sub-district, Svay Teap district, Svay Rieng province. Interviewed by Ra Chhayrann. Notes: Interviewed with Keo Sarom, 52, older sister.
អេសវីអាយ០០៤០ ២០០៥០៩០១, ភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយកែវ សារ៉ុម អាយុ៥២ឆ្នាំ ត្រូវជា បងស្រី។
សេចក្ដីសង្ខេប :
កែវ សែម ហៅ សុខា បាត់ខ្លួន។ ជួបជាមួយឈ្មោះ កែវ សារ៉ុម អាយុ៥២ឆ្នាំ ត្រូវជាប្អូនស្រី។ សែម មានឪពុកឈ្មោះ កែវ ស៊ិប ម្ដាយឈ្មោះ ភោគ សុក មានបងប្អូន៥នាក់ មានស្រុកកំណើត នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ សែម ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៩ ឪចាស់ឱ នៅសាលាបឋមសិក្សាសំបួរ ហើយបានឈប់រៀនដោយសារឪពុកម្ដាយមានជីវភាពខ្វះខាត មកនៅផ្ទះជួយរកស៊ីធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិចាប់មានសង្គ្រាម វាយជាមួយរដ្ឋាភិបាលខាងលោក
លន់ នល់។ នៅឆ្នាំ ១៩៧២ សែម បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម ដោយបានមកសុំឪពុកម្ដាយថែមទៀត ឪពុកក៏មិនធ្វើការហាមឃាត់ដែរ ព្រោះកូនចង់ទៅហើយ។ ចូលមុនដំបូងអង្គការចាត់តាំងឱ្យធ្វើជាកង ឈ្លបឃុំ ប្រធានឃុំ ឈ្មោះ អុក សា។ នៅឆ្នាំ១៩៧៣ សែម ត្រូវបានអង្គការផ្លាស់ឱ្យធ្វើការជា យោធាតំបន់វិញ នៅក្នុងកងពល២៩០។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សែម បានមកលេងស្រុកកំណើត ពេលនោះ សែម មានតួនាទីជាប្រធានកងធំ មានកូនទាហានជាង ១០០នាក់ តែពេលមកលេងផ្ទះឃើញមានកងការពារពីរនាក់មកជាមួយ។ នៅឆ្នាំ១៩៧៧ មានរៀប ការប្រពន្ធឈ្មោះ លន់ សាមឿន ឪពុកម្ដាយមិនចូលរួមការទេ ព្រោះជំនាន់ខែ្មរក្រហមអង្គការជាអ្នក រៀបការឱ្យ។ ពេលមានប្រពន្ធ សែម ឧស្សាហ៍មកលេងស្រុកកំណើត ព្រោះគាត់ធ្វើការងារនៅត្រឹម ខេត្ដស្វាយរៀង។ នៅឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ាមានរៀងរ៉ាវជាច្រើន ត្រូវពួកខាងនិរតីចុះមកចាប់ កម្មាភិបាលធំៗមួយចំនួនដាក់ឡានយកទៅបាត់។ សារ៉ុម
ជាប្អូនស្រី ជំនាន់ខែ្មរក្រហមធ្វើពេទ្យនៅខេត្ដ ស្វាយរៀង បានឃើញបងប្រុស ឈ្មោះ សែម អង្គការហៅឡើងឡាន យកទៅបាត់ដែរ។ បន្ទាប់មក មានពាក្យនិយាយតគ្នាថា យោធាកងពល៩២០ អង្គការចាប់យកទៅវាយចោលទាំងអស់ តាំងពីនោះ មកបាត់ដំណឹងឈឹងរហូតមកដល់ពេលនេះ ប្រពន្ធកូនគាត់ក៏បាត់ដែរ។ បើតាមប្រវត្ដិរូប សែម ហៅ សុខា អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា