Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0049
SVI0049
ឈ្មោះ :
ផឹង សុន
Last Name :
Phoeng
First Name :
Son
Other Name :
ឈ្មោះផ្សេង :
Say
សយ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K00595
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៤១ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20020202, Svay Rieng, Kampong Ro, Nhoar, Trapeang
២០០២០២០២, ខេត្ដស្វាយរៀង ស្រុកកំពង់រោទិ៍ ឃុំញ័រ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Associates :
អ្នកពាក់ព័ន្ធ :
Say worked with him.
សយ ជាអ្នកធ្វើការជាមួយគ្នា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0049 20050817, Trapeang Chhlaunh village, Nhoar sub-district, Kampong Ro district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Phoeng Saly, 52, younger sister.
អេសវីអាយ០០៤៩ ២០០៥០៨១៧, ភូមិត្រពាំងឆ្លូញ ឃុំ ញ័រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុ ជា។ កំណត់សម្គាល់ៈ ជួបជាមួយ ផឹង សាលី អាយុ៥២ឆ្នាំ ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
ផឹង សុន ហៅ សយ ភេទប្រុស អាយុ៤១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ផឹង សាលី អាយុ ៥២ឆ្នាំត្រូវជាប្អូនស្រី។ សុន មានឪពុកឈ្មោះ ផឹង កង ម្ដាយឈ្មោះ ហាយ អ៊ុត មានបងប្អូន៩ នាក់ មានស្រុកកំណើតនៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។ សុន រៀន សូត្របានច្រើន រៀននៅ សាលាអនុវិទ្យល័យកំពង់រោទិ៍ ពេលឈប់រៀនមកបួសជាព្រះ សង្ឃបានចំនួន៤ វស្សា សឹកមកវិញជួយធ្វើស្រែចម្ការឪពុកម្ដាយ។ បន្ទាប់មកបានឪពុកម្ដាយរៀបការប្រពន្ធឱ្យមាន ឈ្មោះ មាស យុន នៅស្រុកភូមិជាមួយគ្នា បន្ទាប់ពីការហើយប្រកបមុខរបរធ្វើស្រែ ចម្ការនិងដើរលក់ សៀង ប្រហុក នៅផ្សារជីភូ។ សុន ពេលដើរកស៊ីគាត់បានចូលរួមចលនាជាសម្ងាត់ ដូចជាចូលខាង ឥស្សរៈយ៉ាងម៉េចទេ។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ មានសង្គ្រាម មានយន្ដហោះទម្លាក់ គ្រាប់បែកគាត់ត្រឡប់មកស្រុកកំណើតវិញ រស់នៅជាមួយ ប្រពន្ធកូនធម្មតា។ នៅ ឆ្នាំ១៩៧០ សុន មិនចេះនៅផ្ទះទេ ក៏ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តែគាត់មិនមែនជាយោធា សម្រាប់ឡើងវាយទេ គាត់ធ្វើការងារដូចជាខាងភស្ដភា ខាងសេដ្ឋកិច្ច។ នៅឆ្នាំ១៩៧៣ បានដឹងថា សុន ឡើងឋានៈជាសមាជិកស្រុកចន្រ្ទានៅតំបន់២៣ភូមិភាគបូព៌ា គាត់ឧស្សាហ៍មកលេងស្រុកកំណើត។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបញ្ជូនឱ្យទៅ ស្រុកមានជ័យ ឡើងឋានៈ ជាលេខាស្រុក កាលនោះយកមក ប្រពន្ធកូនទៅរស់នៅជាមួយព្រមទាំងឈ្មោះ សាលី ត្រូវជាប្អូនស្រី នៅជាមួយដែរ។ នៅឆ្នាំ១៩៧៧ នៅភូមិភាគបូព៌ាមិនដឹងជាមាន រឿងអី ខាងមជ្ឈិមឱ្យឡើងទៅរៀន សូត្របាត់មិនដែលបាន ឃើញមកវិញទេ។ ក្រោយមកទៀតមានដំណឹងថា ថ្នាក់លើចោទថា ភូមិភាគ បូព៌ាក្បត់ចូលដៃជាមួយយួន។ នៅឆ្នាំ១៩៧៨ បងឈ្មោះ សុន មានសំបុត្រមកពីថ្នាក់លើប្រាប់ថាឱ្យ ឡើងទៅរៀនសូត្រ កាលនោះប្រពន្ធគាត់កូនខ្ចីផង មិនដឹងជាធ្វើយ៉ាងម៉េចទេ បើថ្នាក់លើហៅទៅហើយ គាត់ក៏ប្រាប់និរសាឈ្មោះសារ៉ាត់ឱ្យយកម៉ូតូជិះទៅខេត្ដស្វាយរៀងជាមួយគាត់ ពេលចេញទៅបាត់មិន ឃើញមកវិញ ចេះតែបាត់ទៅ កាលនោះគណៈស្រុកជាមួយបងសុនដែរឈ្មោះ ផន ឈ្មោះ សារិន អង្គការមិនទាន់ចាប់ទេ ពេលនោះនៅតំបន់ភូមិភាគបូព៌ាជ្រួលច្របល់ ព្រោះយួនវាយចូលជាបណ្ដើរៗ ហើយ ណាមួយប្រជាជនត្រូវ ជម្លៀសចេញមកខាងលិចភ្នំពេញវិញ។ បើតាមប្រវត្ដិរូបឈ្មោះ សុន ហៅ សយ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា