Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0052
SVI0052
Name :
ឈ្មោះ :
ខឹម ឆោម
Last Name :
នាមត្រកូល :
Khim
First Name :
នាមខ្លួន :
Chhaom
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K01416
Gender :
ភេទ :
Male
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20030305, Svay Rieng, Romduol, Chak, Leak Chea«Lea
២០០៣០៣០៥, ខេត្ដស្វាយរៀង ស្រុករំដួល ឃុំចក ភូមិល័ក្ខ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Associates :
អ្នកពាក់ព័ន្ធ :
Saroeun.
សារឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0052 20050830, Leak Reachea village, Chak sub-district, Roduol district, Svay Rieng province. Interviewed by Sarin Vireak. Notes: Interviewed with Khim Samun, 48, niece.
អេសវីអាយ០០៥២ ២០០៥០៨៣០, ភូមិល័ក្ខរាជា ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាលៈ ជួបជាមួយ ខឹម សាម៉ុន អាយុ៤៨ឆ្នាំ ត្រូវជា ក្មួយស្រី។
Summary :
សេចក្ដីសង្ខេប :
ខឹម ឆោម ភេទប្រុស អាយុ៣០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ខឹម សាម៉ុន អាយ៤៨ឆ្នាំ ត្រូវ ជាក្មួយស្រី។ ឆោម មានឪពុកឈ្មោះ ខឹម ថាន់ ម្ដាយឈ្មោះ ជាម យ៉ាង។ ឆោម ធ្លាប់បានរៀន សូត្រ តែមិនបានដឹងថា គាត់រៀនបានត្រឹមណាទេ។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិ កើតមានសង្គ្រាម គាត់មករស់នៅជាឪពុកម្ដាយវិញ ប្រកបមុខរបរធ្វើ ស្រែចម្ការ។ នៅឆ្នាំ១៩៧០ ឆោម បានស្ម័គ្រចិត្ដចូលចលនាខែ្មរក្រហម ដើម្បីចង់បានសមេ្ដចមកដឹក នាំប្រទេសជាតិវិញ។ មុនដំបូង ឆោម អង្គការបញ្ជូនទៅធ្វើជា យោធាស្រុក បន្ទាប់មកដឹងថាទៅធ្វើជា យោធាតំបន់២៣ ភូមិភាគបូព៌ា។ ចាប់ពីឆ្នាំ១៩៧០ ឃើញមានទាហានយួនយៀង កុងចូលមករស់នៅ ក្នុងភូមិជាមួយប្រជាជនដែរ ខាងទាហានលន់ នល់ ដែលចូលមកដល់ទីនេះទៀតហើយ មានតែផ្លោង គ្រាប់កាំភ្លើងធំចូលភូមិនិងមានយន្ដហោះទម្លាក់គ្រាប់បែក
ឆេះផ្ទះប្រជាជនជាពិសេសឆ្នាំ១៩៧៤យន្ដ ហោះទម្លាក់ គ្រាប់បែកខ្លាំងមែនទែន ប្រជាជនរស់នៅតែក្នុងឪត្រង់សេឱ។ នៅឆ្នាំ១៩៧៣ ឆោម បាន មកលេងស្រុកកំណើតឃើញគាត់មាន កាំភ្លើងខ្លីមានកងការពារឮថា មានឋានៈជាប្រធានកងធំ។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ឆោម បានត្រឡប់មកលេងផ្ទះហើយបានដឹងថា គាត់ មានប្រពន្ធឈ្មោះ សាវ៉ាត។ នៅឆ្នាំ១៩៧៥ ឆោម មិនបានទៅធ្វើការងារនៅ ភ្នំពេញទេ អង្គការចាត់ តាំងឱ្យគាត់រស់នៅក្នុងតំបន់២៣ ភូមិភាគបូព៌ា មានឋានៈជាប្រធានកងធំវរសេនាតូចលេខ២៣ វរ សេនាធំលេខ១១៦ ហើយប្រពន្ធគាត់ជាប្រធានពេទ្យឃុំ។ នៅឆ្នាំចុងឆ្នាំ១៩៧៧ កងទ័ពវៀតណាម បានចូលដល់ខេត្ដ ស្វាយរៀង ចាប់តាំងពីពេលនោះមកខាងមជ្ឈិមលែងទុក្ខចិត្ដ យោធាភូមិភាគបូព៌ា រួម ហើយអង្គការថ្នាក់លើចុះមកចាប់កម្មាភិបាល ភូមិភាគបូព៌ាជាច្រើននាក់ ជាពិសេសយោធាភូមិភាគនិរតី ចុះមកចាប់ផ្ទាល់តែម្ដង កុំអីមិនមែនស្លាប់ច្រើនចឹងទេ។ នៅឆ្នាំ១៩៧៨ ខឹម ឆោម អង្គការហៅទៅ ប្រជុំបាត់ខ្លួន រហូតមកដល់ពេលនេះ តែប្រពន្ធគាត់នៅរស់សព្វថៃ្ងមាន ប្ដីថ្មីនៅភ្នំពេញ។ បើតាមប្រវត្ដិ រូប ខឹម ឆោម អង្គការចាប់ខ្លន នៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា