Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0058
SVI0058
Name :
ឈ្មោះ :
រាជ ឆោម
Last Name :
នាមត្រកូល :
Reach
First Name :
នាមខ្លួន :
Chhaom
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K02345
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of the Rat]
«កើតឆ្នាំជូត»
Home Village :
ភូមិកំណើត/ទីលំនៅ :
20071007, Svay Rieng, Svay Teap, Sang khoar, Porpl
២០០៧១០០៧, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំសង្ឃ័រ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Voluteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0058 20050815, Porplea village, Sang Khoar sub-district, Svay Teap district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Sin Sambour, 47, younger brother.
អេសវីអាយ០០៥៨ ២០០៥០៨១៥, ភូមិពព្លា ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ស៊ិន សំបូរ អាយុ៤៧ឆ្នាំ ត្រូវជា ប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
រាជ ឆោម ភេទប្រុស អាយុ៣០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស៊ិន សំបូរ អាយុ៤៧ឆ្នាំ ត្រូវ ជាប្អូនប្រុស។ ឆោម មានឪពុក ឈ្មោះ រាជ ឈឹម ម្ដាយឈ្មោះ មុំ គង់ មាន១២នាក់ មានស្រុក កំណើតនៅភូមិពព្លា ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ ឆោម ជាកូនទី២ ធ្លាប់រៀនសូត្រ បានច្រើន រៀនចប់សាលា បឋមសិក្សាក្នុងភូមិចប់បានរៀនបន្ដទៅរៀននៅវិទ្យាល័យស្វាយរៀងចប់និង ប្រឡងជាប់ជាគ្រូបង្រៀន ចេញបង្រៀនបានតែមួយ រយៈពេលខ្លីប្រទេសជាតិកើតមានសង្គ្រាម កើត មានរដ្ឋ ប្រហារឆ្នាំ១៩៧០ ផេ្អីរនាំគ្នាចូលពៃ្រម៉ាគីតាមការប្រកាស របស់សមេ្ដចសីហនុ។ ឆោម នៅឆ្នាំ ១៩៧២ ខាងទាហានលន់ នល់ រួមជាមួយទាហានយួនធីវគីចុះមកចាប់ទៅដាក់ក្នុងធុងសាំងនៅផ្សារជីភូ ដោយបានចោទឈ្មោះ ឆោម ជាខែ្មរក្រហម កាលនោះឱ្យតែទាហានលន់ នល់ ទៅដល់ភូមិឃើញយុវ ជនសុទ្ធ តែជាខែ្មរក្រហមទាំងអស់។ ឆោម ឪពុកម្ដាយទៅធានាដល់ផ្សារជីភូ ដាក់កិច្ចសន្យាជារាជការ លន់ នល់ រួចហើយបានដោះលែងមក រស់នៅក្នុងភូមិវិញ។ ពេលមកដល់ភូមិនៅក្នុងឆ្នាំ១៩៧២ ហ្នឹង ដែរ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតែម្ដងធ្វើជា យោធានៅក្នុងតំបន់២៣ភូមិភាគបូព៌ា។ ឆោម ចូលចលនា ពៃ្រម៉ាគីបានប្រហែលជាមួយឆ្នាំបានមកលេងស្រុកកំណើតវិញ បន្ទាប់មកបាន ត្រឡប់ទៅអង្គភាពវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានដឹងថា ឆោម អង្គការចាត់តាំងឱ្យមកធ្វើការងារនៅមន្ទីរសន្ដិសុខប្រសូត្រ តែជាអនុប្រធានទេ។ បន្ទាប់មកទៀតបាន អង្គការរៀបចំឱ្យមាន គ្រួសារ ប្រពន្ធឈ្មោះ ងួន សុខុម ហៅ ស៊ី ណាន ពេលនោះឪពុក ម្ដាយបងប្អូន មិនបានចូលរួមរៀបការទេ ព្រោះការងារអង្គការ ច្រើនឱ្យយើងខិតខំធ្វើស្រែចម្ការលើកទំនប់ជីក ប្រឡាយនៅ តាមសហករណ៍។ នៅឆ្នាំ១៩៧៧៧៨ មានព្រឹត្ដិការណ៍ កើតឡើងជាច្រើន ដោយសារ ខាងគណៈមជ្ឈិមចោទថា ភូមិភាគបូព៌ាក្បត់ ពេលនោះកម្មាភិបាលមួយចំនួនត្រូវចាប់ខ្លួន ជាបន្ដបន្ទាប់ សូម្បីប្រធានភូមិភាគបូព៌ាឈ្មោះ សោ ភឹម ក៏អង្គការតាមចាប់ខ្លួនដែរ។ ពេលនោះសភាពការណ៍ ច្របូកច្របល់ខ្លាំងណាស់ កងទ័ពយួនវាយចូលជិតដល់ខេត្ដ ស្វាយរៀងផង ប្រជាជនមួយចំនួនត្រូវបាន ជម្លៀសចេញមក ខាងភ្នំពេញវិញ។ នៅពេលនោះឈ្មោះ ឆោម និងប្រពន្ធ គាត់មិនដឹងជាអង្គការយក ទៅណាបាត់ឈឹងរហូតមកដល់ពេល នេះ។ បើតាមប្រវត្ដរូប រាជ ឆោម អង្គការចាប់ខ្លួននៅឆ្នាំ១៩ ៧៨ យកមកដាក់នៅមន្ទីរសន្ដិសុខទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា