| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0060
SVI0060
|
|
Name :
ឈ្មោះ :
|
នេត
|
|
First Name :
នាមខ្លួន :
|
Net
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I07033
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Born in 1953]
«កើតឆ្នាំ១៩៥៣»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20041612, Svay Rieng, Romeas Hek, Trass, Boeng
២០០៤១៦១២, ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំត្រស់ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា កំពង់សោម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
កំពង់សោម
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Pong was a chief of office K-5 and Phum was a chief of office K-6.
ប្រធានមន្ទីរក៥ឈ្មោះប៉ង់ និង ប្រធានមន្ទីរក៦ឈ្មោះ ភុម។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Song was a spy of sub district with him
សុង ជាអ្នកធ្វើឈ្លបឃុំជាមួយគាត់
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0060 20050829, Boeung village, Trass sub-district, Romeas Hek district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Norng Net, 52, biography owner.
អេសវីអាយ០០៦០ ២០០៥០៨២៩,ភូមិបឹង ឃុំត្រស់ ស្រុក រមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់សុជា។ កំណត់ សម្គាល់ៈជួបជាមួយ នង នេត អាយុ៥២ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្តិ រូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
នង នេត ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ នេត មានឪពុកឈ្មោះ នង អុង ម្ដាយ ឈ្មោះ ពុត ហែម មានបងប្អូន៨នាក់ មានស្រុកកំណើតនៅភូមិបឹង ឃុំត្រស់ ស្រុករមាសហែក ខេត្ដ ស្វាយរៀង។ នេត ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ហើយបានបួសជាសង្ឃបានចំនួនពីរ វស្សានៅវត្ដតាសួស។ នេត សឹកមកវិញ ដោយសារប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុនៅឆ្នាំ១៩៧០ ពេលនោះប្រទេសជាតិកើតមានសង្គ្រាម វាយគ្នាជាមួយរដ្ឋាភិបាលលោកលន់ នល់ ច្បាំងជាមួយខែ្មរគ្នាឯង។ នេត បានដឹងច្បាស់ថា ក្រោយរដ្ឋប្រហារភ្លាមឃើញកងទ័ពយួន យៀក កុងចូលមករស់នៅក្នុងភូមិ ចូលរួមចលនាជាមួយក្រុមចលនា ខែ្មរក្រហម ពេលនោះមានយន្ដហោះអា មេរិកកាំងមកទម្លាក់គ្រាប់ បែកឆេះផ្ទះសំបែងប្រជាជនដោយសារមានវត្ដមានយួនយៀកកុងចូលមករស់ នៅលើទឹកដីខែ្មរ។ នៅឆ្នាំ១៩៧៣ នេត បានស្ម័គ្រចិត្ដចូលចលនាខែ្មរក្រហម តាមការឃោសនាពី ប្រធានភូមិនាំពាក្យពេចន៍ថាឱ្យចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ នេត ចូលដំបូងនៅយោធាស្រុកបន្ទាប់ មកទៀតឡើងនៅយោធា តំបន់២៣ ភូមិភាគបូព៌ាវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច នេត អង្គការបញ្ជូនមកធ្វើការងារនៅភ្នំពេញ ពេលធ្វើដំណើរ តាមកាណូតមានគ្នាច្រើនណាស់ មកឡើងនៅមុខវាំង។ ពេលនោះមានឡានមកទទួលទៅកនែ្លងផេ្សងគ្នា ទៅបុរីកីឡាមាន គ្នាប្រហែលជា៣០នាក់។ ពេលនេត បានទៅដល់បុរីកីឡា អង្គការហៅទៅរៀនសូត្រ គោលនយោបាយចំនួនបីថៃ្ង បានឱ្យចូលធ្វើការងារនៅបុរីកីឡា មានតួនាទីជាអ្នកភ្លក់បាយ សម្លចំណីអា ហារ រួមទាំងបារីសម្រាប់កម្មាភិបាលមកពីភូមិភាគ និងតំបន់ផេ្សងៗមករៀនសូត្រជាមួយថ្នាក់មជ្ឈិម។ នេត នៅក្រុមភ្លក់ចំណីអាហារមានគ្នាច្រើនណាស់ ព្រោះកម្មាភិបាល តាមភូមិភាគតាមតំបន់មករៀន សូត្រជាលោក ប៉ុល ពត នួន ជា ខៀវ សំផន រៀងរាល់ខែ។ នេត បានធ្វើការងារនៅបុរីកីឡា ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ប៉ង់ ឈ្មោះ ភុំ ជាប្រធានមន្ទីរក៥ក៦។ នៅឆ្នាំនៅ១៩៧៨ អង្គការបានចោទកម្មាភិបាលភូមិ ភាគបូព៌ាក្បត់ថា ខ្លួនខែ្មរក្បាលយួន ពេលចាប់សោ ភឹម និងកម្មាភិ បាលភូមិភាគបូព៌ាជាច្រើនផេ្សងទៀត អង្គការបានចាប់ផេ្ដីម ស្រាវជ្រាវតាមក្រសួងមន្ទីរគ្រប់កនែ្លងនៅ កនែ្លងណាក៏រក ឃើញដែរ។ នេត និងមិត្ដភក្ដិនៅភូមិភាគបូព៌ាជាច្រើន អង្គការហៅទៅប្រជុំ សែ្អកឡើង ឡើនបានមកក្រុងកំពង់សោម យកមកនៅសហករណ៍សឹ្ទឹងហៅ។ ពេលមកដល់មានប្រធាន យោធាមកពី ភូមិភាគនិរតីឈ្មោះ ហឿន មកគ្រប់គ្រងឱ្យយោធា ភូមិភាគបូព៌ាមកពីភ្នំពេញចុះធ្វើស្រែចម្ការ ដោយ មិនអាហារហូប ចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៨ ពេលកងទ័ពវៀតណាម ជិតចូលមកដល់ យោធាធ្វើ ស្រែមានគ្នាចំនួន៥០នាក់ មានប្រត្ដិកម្មជាមួយឈ្មោះ ហឿន ដែលមិនបានឱ្យអាហារ គ្រប់គ្រាន់។ ពេលនោះ ហឿន បាននាំកម្លាំងយោធាជាង១០នាក់ មានកាំភ្លើងគ្រប់ដហៃើយបានហៅយោធាភូមិ ភាគបូព៌ាចំនួន ៥០នាក់មកប្រជុំដោយបានឱ្យក្រមាថ្មីម្នាក់មួយនិងបានប្រាប់ថា យើងប្រមូលកម្លាំងដើម្បី វាយជាមួយយួន។ ពេលនោះយើងស្មានថា យើងទៅវាយយួនមែន តែមួយស្ទុះក្រោយមកយោធា ភូមិភាគនិរតីបានភ្ជុងកាំភ្លើង ហើយចាប់ចងយោធាភូមិភាគបូព៌ាឱ្យឡើងឡានទាំងអស់ រួមហើយបណ្ដើរ យកវាយចោលនៅម្ដុំស្ទឹងហាវជិតជើងភ្នំ។ នេត ចាំច្បាស់ថា ថៃ្ងដែលអង្គការចាប់ខ្លួនយកទៅវាយ ចោលគឺយប់ ថៃ្ង៧មករា ឆ្នាំ១៩៧៩ ពេលនោះម្នាក់ៗភ័យឡើងញ័រអស់ហើយ ព្រោះឃើញយោធា មានមាឌធំខ្មៅម្នាក់កាន់ដំបងធំចាំឈរ វាយម្ដងមួយៗជាបន្ដបន្ទាប់វាយហើយយកជំពុះទង់ចាក់ទៀត។ នេត ដឹងថា យោធាទាំងនោះវាយដែរ បាត់ស្មារតីតែម្ដង តែដល់ព្រឹកឡើងដឹងខ្លួនថា នៅរស់តែ ឃើញពេញខ្លួន មានឈ្មោះ កាន មួយទៀតនៅរស់ដែរ ក៏ស្រែករកគ្នានិងរំកិលរកគ្នាដើម្បី ជួយស្រាយ ចំណងគ្នា ពេលស្រាយបានហើយ នៅពេលយប់បាន ដើររកចំណីអាហារហូប ព្រោះឃ្លានពេកបានទៅ ដល់ចម្ការដំឡូង នាំគ្នាកាយហូបនិងមានកាច់អំពៅហូបស្រាប់តែមានកម្លាំង តែរបួសស្នាមនៅហូរឈាម តិចៗនៅឡើយ។ ពេលនោះកម្មាភិបាលខែ្មរក្រហមលែងឃើញមានហើយ ពេលដើរនៅជួបកងទ័ព វៀតណាមតាមមាត់សមុទ្រ ក៏មិនហ៊ានឱ្យឃើញ ព្រោះខ្លាចកងទ័ពវៀតណាមសម្លាប់ ក៏ចេះតែដើរទៅ ឮប្រជាជនចាក់បទចំរៀងពីសង្គមចាស់ ក៏នាំគ្នាពីរនាក់ឈ្មោះ កាន ដើរចូលទៅជួបប្រជាជនហើយបាន ទៅស្គាល់ប្រធានភូមិឈ្មោះ ចិនខ្មៅ ក៏ជួយបិទមុខរបួសនិងឱ្យ ចំណីអាហារហូបគ្រប់គ្រាន់មានកម្លាំងរស់ នៅក្នុងភូមិជាមួយ ប្រជាជនមួយរយៈពេលទៀត បានចូលធ្វើជាកងឈ្លបការពារភូមិ ពេលយប់ចុះទៅ យាមស្រាប់តែយោធាខែ្មរក្រហមឡើង មកវាយបាញ់គ្នាទៀត។ ព្រឹមឡើងគិតថា បើនៅទីនេះទៀត ខ្លាចស្លាប់ខានឃើញមុខឪពុកម្ដាយក៏សុំប្រធានភូមិត្រឡប់មកស្រុកកំណើតវិញ បានឡានកងទ័ពវៀត ណាមជិះមកដល់ខេត្ដ ស្វាយរៀង។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He saw that 50 peoples were killed near foot of Hav mountain.
គាត់បានឃើញមនុស្សចំនួន៥០នាក់ ត្រូវបានយក ទៅសម្លាប់ចោលនៅជើងភ្នំហាវ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”