Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0062
SVI0062
ឈ្មោះ :
សូ ខ្មៅ
Last Name :
So
First Name :
Khmao
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K00382
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20070606, Svay Rieng, Svay Teap, Prey Ta Y, Trapea
២០០៧០៦០៦, ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំពៃ្រតាអី
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0062 20050811, Trapeang Sbauv village, Prey Ta Ei sub-district, Svay Teap district, Svay Rieng province. Interviewed by Ra Chhayrann. Notes: Interviewed with Sa Yoeun, 64 and Sa Yit, 63, older sister.
អេសវីអាយ០០៦២ ២០០៥០៨១១, ភូមិត្រពាំងស្បូវ ឃុំ ពៃ្រតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ស យឿន អាយុ៦៤ឆ្នាំ និង ស យ៉ិត អាយុ៦៣ឆ្នាំ ត្រូវជាបងស្រី។
សេចក្ដីសង្ខេប :
សូ ខ្មៅ ហៅ សាម៉ន ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស យឿន អាយុ ៦៤ឆ្នាំ និងស យ៉ិត អាយុ៦៣ឆ្នាំ ត្រូវជាបងស្រី។ ខ្មៅ មានឪពុកឈ្មោះ អឹម ស៊ុម ម្ដាយឈ្មោះ សូ វ៉ែន មានបងប្អូន៧នាក់ មានស្រុកកំណើតនៅ ភូមិត្រពាំងស្បូវ ឃុំពៃ្រតាអី ស្រុកស្វាយទាប ខេត្ដ ស្វាយរៀង។ ខ្មៅ ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀន មកផ្ទះវិញ ជួយធ្វើស្រែ ចម្ការឪពុកម្ដាយ ណាមួយប្រទេស ជាតិកើតមានសង្គ្រាម កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧០ ខ្មៅ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម តាមរយៈប្រធានភូមិឈ្មោះ សាវ៉ាត។ ខ្មៅ បានចូលទៅធ្វើជា យោធាស្រុករមាសហែក តំបន់២៣ មិនបានដឹងថា អង្គការបញ្ជូន ទៅសមរភូមិ ណាខ្លះទេ កាលនោះសង្គ្រាមវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ ខ្មៅ បានមកលេងផ្ទះ ម្ដងឃើញមក គ្នាបីនាក់ ដូចជាមានកងការពារដែរ មកជួបឪពុកម្ដាយបងប្អូននិង ព្រឹកឡើងត្រឡប់ទៅអង្គ ភាពវិញ។ នៅឆ្នាំ១៩៧៥ ខ្មៅ បានលេងលេងស្រុកកំណើតម្ដងទៀត ហើយបានដឹងថា មានឋានៈ ជាប្រធានយោធា មានកងការពារ មានទាំងនិរសា ហើយបាន ដឹងថាដឹកនាំកងទ័ពជាច្រើននាក់ ការពារ ព្រំដែនវៀតណាម ខាងខេត្ដស្វាយរៀង ភូមិភាគបូព៌ា ប្រធានភូមិភាគឈ្មោះសោ ភឹម។ នៅឆ្នាំ១៩ ៧៧៧៨ កម្មាភិបាលភូមិភាគបូព៌ាមួយចំនួនធំ អង្គការចាប់ខ្លួនជាបន្ដបន្ទាប់ តាំងពីនោះបាត់ខ្លួនប្អូន ឈ្មោះ ខ្មៅ រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប សូ ខ្មៅ ហៅ សាម៉ន មានឋានៈជាប្រធាន វរសេនាធំ១៣០ ប្រចាំតំបន់២៣ ភូមិភាគបូព៌ា អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ យកដាក់គុកនៅទួល សែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា