Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0065
SVI0065
Name :
ឈ្មោះ :
កែន សាវ៉េត
Last Name :
នាមត្រកូល :
Ken
First Name :
នាមខ្លួន :
Savet
Other Name :
ឈ្មោះផ្សេង :
Masie
ម៉ាស៊ី
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K08943
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20?????? Svay Rieng, Svay Chrum, Ta Suos, Traok
២០?????? ខេត្ដស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំតាសួស ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0065 20050823, Traok village, Ta Suos sub-district, Svay Chrum district, Svay Rieng province. Interviewed by Sarin Vireak. Notes: Interviewed with In Thae, 75, mother.
អេសវីអាយ០០៦៥ ២០០៥០៨២៣, ភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ អ៊ិន ថើ អាយុ៧៥ឆ្នាំ ត្រូវជា ម្តាយ។
Summary :
សេចក្ដីសង្ខេប :
កែន សាវ៉េត ហៅ ម៉ាស៊ី ភេទស្រី អាយុ៣២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ិន ថើ អាយុ៧៥ ឆ្នាំត្រូវជាម្ដាយ។ សាវ៉េត មានឪពុកឈ្មោះ កែន ចយ មានបងប្អូន៦នាក់ ស្រី៥ប្រុស១ មាន ស្រុកកំណើតនៅភូមិត្រហែកប្រយោង ឃុំតាសួស ស្រុក ស្វាយរៀងឪឥឡូវស្រុកស្វាយជ្រំឱ ខេត្ដ ស្វាយរៀង។ សាវ៉េត ធ្លាប់បានរៀនសូត្រខ្លះដែរ តែមិនដឹងថា បានត្រឹមណាទេ ឈប់រៀនមុនកើត រដ្ឋប្រហារឆ្នាំ១៩៧០ មកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើត មានសង្គ្រាម មានក្រុមចលនាចូលមកឃោសនានៅក្នុងភូមិ សាវ៉េត បានស្ម័គ្រចិត្ដចូលរួមបម្រើចលនា ខែ្មរក្រហមតែម្ដង។ សាវ៉េត ចេញទៅមុនដំបូងជានារីដើរឃោសនានៅក្នុងភូមិឃុំ បន្ទាប់មកអង្គការ បានបញ្ជូនទៅតំបន់២៣ ភូមិភាគបូព៌ា នៅក្រសួងឃោសនាការ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច សាវ៉េត អង្គការរៀបការប្ដីឱ្យឈ្មោះ សុខ សាន ជាយោធាតំបន់ហើយមាន តួនាទីធំគ្រាន់បើដែរ។ ក្រោយមកទៀត សាវ៉េត បានត្រឡប់មកភូមិកំណើតវិញ រីឯប្ដីធ្វើជាសន្ដិសុខ ការពារអ្នកទោស។ នៅឆ្នាំ១៩៧៨ សាវ៉េត បានយំនឹកប្ដី ឱ្យម្ដាយឈ្មោះថើ ជូនមករស់នៅជាមួយ ប្ដី ពេលមកដល់ប្រហែលជាប្ដីបានដឹងផែនការខ្លះៗហើយ ព្រោះកាលនោះកម្មាភិបាលភូមិភាគបូព៌ាត្រូវ អង្គការថ្នាក់ លើចុះមកចាប់ជាបណ្ដើរៗហើយ ពេលនោះប្ដីឈ្មោះ សាន បានប្រាប់ម្ដាយកេ្មងឈ្មោះ ថើ វិញថា ឱ្យនាំប្រពន្ធត្រឡប់ទៅ រស់នៅផ្ទះវិញ ព្រោះសភាពការណ៍មិនស្រួលទេ បីឆ្នាំទៀតចាំជួបគ្នា វិញ ពេលនោះប្រពន្ធឈ្មោះ សាវ៉េត មិន
ព្រមទេ បើប្ដីនៅត្រង់ណានៅជាមួយគ្នាស្លាប់រស់ជាមួយគ្នា កាលនោះមានកូនចំនួនពីរនាក់ដែរ។ ថើ ដោយហៅកូនស្រីនិងចៅ មិនបានមកវិញ ក៏កូនប្រសារឈ្មោះ សាន ឱ្យកង់មួយជិះមក ផ្ទះវិញ។ បន្ទាប់មកទៀតមានដំណឹងថា កូនប្រសារឈ្មោះ សុខ សាន អង្គ ការបញ្ជូនមកភ្នំពេញ តាមកប៉ាល់ទឹក រីឯប្រពន្ធកូនទៅ តាមក្រោយ មានគេជួបនៅត្រឹមអ្នកលឿង តាំងពីនោះមកបាត់ ដំណឹងឈឹងតែម្ដង។ បើតាមប្រវត្ដិរូប កែន សាវ៉េត ហៅ ម៉ាស៊ី អង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា