Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0066
SVI0066
Name :
ឈ្មោះ :
ឃិន សាវ៉ន
Last Name :
នាមត្រកូល :
Khin
First Name :
នាមខ្លួន :
Savan
Other Name :
ឈ្មោះផ្សេង :
Yat
យ៉ាត
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02387
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present: aged 48]
«បច្ចុប្បន្ន អាយុ ៤៨ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
20041301, Svay Rieng, Romeas Hek, Sambuor, Prek Tn
២០០៤១៣០១, ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំសំបួរ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Ministry of Agriculture
ក្រសួងកសិកម្ម
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កសិករ
Superiors :
ថ្នាក់លើ :
Chey and Hieng were chief of the Ministry of Agriculture. Ly At, chief of department at Boeng Sayap.
ជ័យ និង ហៀង ជាប្រធានក្រសួងកសិកម្ម, ប្រធានផ្នែកឈ្មោះ លី អាត នៅបឹងសាយ៉ាប។ ឈ្មោះភឿន ជាប្រធានផ្នែកនៅ អូរ
Associates :
អ្នកពាក់ព័ន្ធ :
Mon was his god brother. Rap was a villager who escaped with him to train station and were arrested
ម៉ុនជាបងធម៌, រ៉ាបជាអ្នកភូមិជាមួយគ្នា បានរត់ជាមួយគាត់ទៅ រ៉ារទេះភ្លើង ហើយត្រូវបានចាប់ខ្លួននៅទីនោះ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0066 20050830, Prek Tnaot village, Sambuor sub-district, Romeas Hek district, Svay Rieng province. Interviewed by Ra Chhayrann. Notes: Interviewed with Khin Savan aka Yat, 48, biography owner. He studied in grade 12. Now he lives with his step wife named Thou Chhan and 3 children.
អេសវីអាយ០០៦៦ ២០០៥០៨៣០, ភូមិព្រែកត្នោត ឃុំ សំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ឃិន សាវ៉ន ហៅ យ៉ាត អាយុ៤៨ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឃិន សាវ៉ន ហៅ យ៉ាត ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សាវ៉ន មានប្ដីឈ្មោះ នួន សៀម មានកូនមួយ សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការ រស់នៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាស ហែក ខេត្ដស្វាយរៀង។ សាវ៉ន មានឪពុកឈ្មោះ កុយ បូរ ម្ដាយឈ្មោះ កែវ ម៉ន មានបងប្អូន៨ នាក់។ សាវ៉ន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១១ឪចាស់ឱ នៅសាលាបឋម សិក្សាព្រែកត្នោត។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ លែងមានសាលារៀនហើយ ព្រោះប្រទេស ជាតិកើតមានសង្គ្រាម ឈប់មកនៅផ្ទះជួយឃ្វាលគោឪពុកម្ដាយ កាលនោះមានយន្ដហោះទម្លាក់គ្រាប់ បែកទៀត។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សាវ៉េន អង្គការជ្រើសរើស ប្រវត្ដិរូបថា ឱ្យទៅធ្វើការងារនៅក្នុងរោងចក្រភ្នំពេញ។ សាវ៉ន និងនារីជាច្រើននាក់នាំគ្នាឡើងឡានទៅ ខេត្ដពៃ្រវែង ភូមិភាគបូព៌ា ប្រធានភូមិភាគឈ្មោះ សោ ភឹម។ ពេលមកដល់ខេត្ដពៃ្រវែង អង្គការឱ្យសម្រាកនៅទីនេះមួយរយៈស្រាប់តែអង្គការឱ្យហាត់រៀន
ក្បួនយុទ្ធសាស្រ្ដយោធា។ ពេលនោះ សាវ៉ន មិនសប្បាយចិត្ដទេ យំសំពះសុំប្រធានយោធា ឈ្មោះ លឿ ថា ចង់ទៅធ្វើការនៅ ភ្នំពេញ វិញ។ ពេលនោះ សាវ៉ន បានត្រូវអង្គការចាត់តាំងឱ្យមកធ្វើ ការនៅភ្នំពេញ បានជិះកប៉ាល់មកឈប់ មុខវាំង ពេលឡើងមកដល់ លើគោកឃើញទិដ្ឋភាពស្ងាត់ឈឹងមិនសូវឃើញមានមនុស្សដើរទេ។ ពេល មកដល់អង្គការឱ្យស្នាក់ផ្ទះដាប ឈួន បន្ទាប់មកអង្គការ
បញ្ជូនឱ្យទៅនៅក្នុងក្រសួងកសិកម្ម ចុះធ្វើស្រែ នៅវត្ដអង្គជ័យ ស្រុកកៀនស្វាយនិងផ្លាស់ទៅធ្វើស្រែនៅស្រុកលើកដែកបន្ដទៀត បានស្គាល់ប្រធាន កសិកម្មឈ្មោះតាជ័យ ប្រធានដឹកនាំតាមក្រុម ឈ្មោះ យាយ លី។ កាលនោះមាននារីជាច្រើនណាស់ តែក្រុម សាវ៉ន មាននារីទាំងអស់ចំនួន ១០០នាក់ ហើយអង្គការចាត់តាំង ឱ្យធ្វើស្រែចំនួន១០០ហិច តា ធ្វើការងារលំបាកតែគ្មានអាហារ ហូបចុកគ្រប់គ្រាន់ឃ្លានណាស់ ជួនណាហ៊ានបេះផែ្លដូងហូប ទោះបី ដឹងថា បើអង្គការចាប់បានត្រូវស្លាប់ ជួនថៃ្ងខ្លះលូនទៅធ្វើការដោយ សារខ្លាចអង្គការយកទៅវាយ ចោល។ នៅឆ្នាំ១៩៧៧ អង្គការ ប្រកាសថា ភូមិភាគបូព៌ាក្បត់ មានកម្មាភិបាលធំៗមួយចំនួនអង្គការ យកទៅវាយចោល ហើយអង្គការចាប់ផេ្ដីមស្រាវជ្រាវប្រវត្ដិរូប រកកម្មាភិបាលភូមិភាគបូព៌ា។ នៅក្នុង ឆ្នាំ១៩៧៧ ហ្នឹងដដែល សាវ៉ន អង្គការបញ្ជូនមកភ្នំពេញវិញ រស់នៅម្ដុំបឹងសំយ៉ាប អង្គការចាត់តាំង ឱ្យធ្វើការងារនៅក្នុងរោងចក្រក្រឡឹងរបស់កូរ៉េ កាលនោះម៉ាស៊ីនក្រឡឹងថ្មីៗមិនទាន់ដំណើរការផង មាន សភាពការណ៍មិនស្រួលជនជាតិកូរ៉េ នាំគ្នាឡើងយន្ដហោះទៅ វិញអស់។ នៅឆ្នាំ១៩៧៩ កងទ័ពវៀត ណាមវាយចូលមក ដល់ទីក្រុងភ្នំពេញ កម្មាភិបាលខែ្មរក្រហមនាំគ្នារត់ចេញទាំងអស់។ សាវ៉ន បានរត់ ចូលពៃ្របានមួយរយៈខ្លី ក៏ត្រឡប់មកស្រុក កំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
At Angkor Chey pagoda, he saw that Ly and At arrested Saret and Sarun because they had some mistake,
នៅវត្ដអង្គរជ័យ គាត់បានឃើញឈ្មោះ លី និងឈ្មោះ អាត បានចាប់ឈ្មោះ សារ៉េត និងឈ្មោះសារ៉ុន ជាអ្នកនៅ ក្នុងកងជា
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា