Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0068
SVI0068
Name :
ឈ្មោះ :
ម៉ី ចុន
Last Name :
នាមត្រកូល :
Mei
First Name :
នាមខ្លួន :
Chon
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02678
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 20]
«សម័យខែ្មរក្រហម អាយុ ២០ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
20030906, Svay Rieng, Romduol, Svay Chek, Rong Dam
២០០៣០៩០៦, ខេត្ដស្វាយរៀង ស្រុករំដួល ឃុំស្វាយចេក ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0068 20050831, Rong Damrei village, Svay Chek sub-district, Rumduol district, Svay Rieng province. Interviewed by Sarin Vireak. Notes: Interviewed with Phatt Yunn, 76, uncle.
អេសវីអាយ០០៦៨ ២០០៥០៨៣១, ភូមិរោងដំរី ឃុំស្វាយ ចេក ស្រុករំដួល ខេត្តស្វាយរៀង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ផាត់ យន់ អយុ៧៦ឆ្នាំ ត្រូវជាពូ។
Summary :
សេចក្ដីសង្ខេប :
ម៉ី ចុន ហៅ ផុន ភេទប្រុស កើតឆ្នាំ១៩៥៥ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ផាត់ យន់ អាយុ៧៦ ឆ្នាំត្រូវជាឪពុកមា។ ចុន មានឪពុកឈ្មោះ ម៉ី ផា ម្ដាយឈ្មោះ យិន ធឹម មានបងប្អូន៩នាក់ ស្រី៥ ប្រុស៤ មានស្រុកកំណើតនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង។ ចុន ធ្លាប់ រៀនសូត្របានត្រឹម ថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋមសិក្សារោងដំរី និងធ្លាប់បួសជា ព្រះសង្ឃនៅវត្ដ ពោធិ៍មុន្នីបានចំនួន៣វស្សា។ នៅឆ្នាំ១៩៧០ ចុន សឹកមកវិញដោយសារកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានទាហានលន់ នល់ ច្បាំងជា មួយក្រុមចលនាខែ្មរ ក្រហមហើយមានទាហានយៀកកុងចូលមក ក្នុងភូមិជួយខាងកម្លាំងចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧៤ ចុន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈប្រធានឃុំឈ្មោះ ឃឹម។ ចុន ចូលដំបូងធ្វើជា កងឈ្លបប្រចាំឃុំស្វាយចេក តំបន់២៣ ភូមិភាគបូព៌ា ដើម្បីការពារប្រជាជនមិនឱ្យទាហានលន់ នល់ ចូលមកធ្វើបាបប្រជាជន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានចុះមក ជ្រើសរើសយកប្រវត្ដុិរូប កូនអ្នកមូលដ្នានចាស់ឱ្យទៅធ្វើការងារនៅភ្នំពេញ។ ចុន តាំងពីចេញទៅធ្វើការ ងារនៅភ្នំពេញ បាត់ឈឹងរហូតមកដែល ត្រឡប់មកលេងស្រុកកំណើតទេ។ បើតាមប្រវត្ដិរូប ចុន ហៅ ផុន ធ្វើការងារនៅមន្ទីរ៦មករា ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា