Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0070
SVI0070
Name :
ឈ្មោះ :
ឡឹក ភឹម
Last Name :
នាមត្រកូល :
Leok
First Name :
នាមខ្លួន :
Phim
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K01444
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20?????? Svay Rieng, Svay Chrum, Chambakk, Tuol Ch
២០?????? ខេត្ដស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំចំបក់ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0070 20050822, Tuol Chreh village, Chambakk sub-district, Svay Chrum district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Pen Ran, 57, wife.
អេសវីអាយ០០៧០ ២០០៥០៨២២, ភូមិទួលចេ្រះ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ប៉ែន រ៉ន អាយុ៥៧ឆ្នាំ ត្រូវជា ប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
ឡឹក ភឹម ភេទប្រុស អាយុ៣០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប៉ែន រ៉ន អាយុ៥៧ឆ្នាំ ត្រូវជា ប្រពន្ធ។ ភឹម មានឪពុកឈ្មោះ ឡឹក អឹម ម្ដាយឈ្មោះ ចាប ពៅ មានបងប្អូន៧នាក់ មានស្រុក កំណើតនៅភូមិទួលចេ្រះ ឃុំចំបក់ ស្រុកស្វាយរៀងឪឥឡូវ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។ ភឹម ធ្លាប់រៀនសូត្រនៅ សាលាបឋមសិក្សាចំបក់ត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុក ម្ដាយ រួចហើយឪពុកម្ដាយបានទៅ ស្ដីដំណឹងប្រពន្ធឈ្មោះ រ៉ន បានរៀបការហើយនាំគ្នារកស៊ីធ្វើស្រែ ចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មាន ចលនាខែ្មរក្រហមនៅក្នុងពៃ្រ ធ្វើការតស៊ូប្រឆាំងជាមួយរបបសាធារណរដ្ឋលោកលន់ នល់។ នៅឆ្នាំ១៩ ៧០ ភឹម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមការអំពាវនាវរបស់សមេ្ដចសីហនុ កាលនោះ ភឹម មានប្រពន្ធមានកូនចំនួនពីរនាក់ សុខចិត្ដចូលពៃ្រដើម្បីគិតថា ជាអ្នកសេ្នហាជាតិ។ ភឹម ចូលពៃ្រ ដំបូងមិនបានដឹងថា គាត់នៅត្រង់ណាខ្លះទេ ក្រោយមកមកទៀតគាត់បានមកលេងផ្ទះវិញ បានដឹងថា ភឹម ធ្វើជាយោធាស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម បានឡើងកាន់អំណាច បានដឹងថា ច្បាស់ថា ភឹម ជាយោធាស្រុកស្វាយរៀង មានឋានៈជាអនុវរសេ នាតូច ស្រុកស្វាយរៀង តំបន់២៣ មិនបានទៅធ្វើការងារនៅភ្នំពេញទេ។ ភឹម អង្គការចាត់តាំងឱ្យដឹក នាំកម្លាំងយោធាការពារមន្ទីរខេត្ដ ស្វាយរៀង និងធ្លាប់បានមកលេងស្រុកកំណើតដើម្បីជួប ប្រពន្ធកូន។ ភឹម មិនបានយកប្រពន្ធឱ្យរស់នៅជាមួយទេ ទុកប្រពន្ធឱ្យធ្វើស្រែចម្ការនៅតាមសហករណ៍។ នៅឆ្នាំ ១៩៧៧៧៨ កម្មាភិបាលខែ្មរក្រហមភូមិភាគបូព៌ាមួយចំនួនធំ រាប់ចាប់ពីគណៈឃុំឡើងទៅអង្គការ ថ្នាក់លើចុះមកចាប់ដាក់ឡាន យកទៅបាត់អស់។ នៅឆ្នាំ១៩៧៨ រ៉ន ដោយបាត់ប្ដីលែង ឃើញទៅ លេងផ្ទះក៏សុំប្រធានសហករណ៍មករកប្ដីនៅស្រុក ស្វាយរៀង ពេលមកដល់អ្នកធ្វើការងារនៅមន្ទីរស្រុក ប្រាប់ថា បងភឹម អង្គការហៅទៅរៀនសូត្របាត់ហើយ តាំងពីនោះមក បាត់ឈឹងរហូតមកដល់ពេល នេះ។ បើតាមប្រវត្ដិរូប ឡឹក ភឹម អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា