PROMOTING ACCOUNTABILITY
Tep Saban
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0071
SVI0071
|
|
Name :
ឈ្មោះ :
|
ទេព សាបាន
|
|
Last Name :
នាមត្រកូល :
|
Tep
|
|
First Name :
នាមខ្លួន :
|
Saban
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K02346
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៣២ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
20010801, Svay Rieng, Chan Trea, Prey Korky, Ang K
២០០១០៨០១, ខេត្ដស្វាយរៀង ស្រុកចន្រ្ទា ឃុំពៃ្រគគីរ ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SVI0071 20050829, Ang Kduoch village, Prek Korky sub-district, Chan Trea district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Ho Riem, 56, wife.
អេសវីអាយ០០៧១ ២០០៥០៨២៩, ភូមិអង់ក្តួច ឃុំព្រែក គគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ហូ រៀម អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ទេព សាបាន ភេទប្រុស អាយុ៣២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហូ រៀម អាយុ៥៦ឆ្នាំត្រូវជា ប្រពន្ធ។ សាបាន មានឪពុកឈ្មោះ គង់ ឃួន ម្ដាយឈ្មោះ សុខ មានបងប្អូន២នាក់ មានស្រុក កំណើតនៅភូមិអង់ក្ដួច ឃុំព្រែកគគីរ ស្រុកចន្រ្ទា ខេត្ដស្វាយរៀង។ សាបាន តាំងពីតូចរហូតដល់ធំ មិនបានរៀនសូត្រទេ ព្រោះឪពុក ម្ដាយមានជីវភាពក្រលំបាក ដូចនេះពេលធំពេញវ័យជួយមើលគោ ក្របីឱ្យគេនិងដើរធ្វើជាកម្មករស៊ីឈ្នួលឱ្យចិន ព្រោះម្ដាយស្លាប់ ចោលតាំងពីនៅតូច។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ និងមានសង្គ្រាមកើតឡើង ធ្វើឱ្យប្រជាជនរស់ទាំង វេទនា។ នៅឆ្នាំ១៩៧១ សាបាន ឪពុកបានរកស្ដីដណ្ដឹងប្រពន្ធឈ្មោះ រៀម ពេលរៀបការហើយ រស់នៅក្នុងភូមិប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧២ ឡើងទៅនៅទីនេះប្រជាជនរស់នៅក្នុង តំបន់រំដោះ មានកម្លាំងយុវជនជាច្រើនចូលបម្រើចលនាខែ្មរក្រហម។ កាលនោះ សាបាន មានប្រពន្ធ កូនហើយរស់នៅក្នុងភូមិជាប្រជាជនចាស់ មិនបានចូលរួមចលនាខែ្មរក្រហមធ្វើជាយោធាអីទេ។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សាបាន និងប្រពន្ធកូនរស់នៅជាមួយគ្នា តែធ្វើការ ងារផេ្សងគ្នា ទៅតាមកងចល័តធ្វើស្រែចម្ការលើកទំនប់ប្រឡាយជាដើម ហើយហូបបាយរួមតាមសហក រណ៍ មិនសូវបានឆែ្អតទេ ហូបតែបបរ។ នៅឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយចូល ដល់ខេត្ដ ស្វាយរៀង ហើយបានគ្រប់គ្រងខេត្ដស្វាយរៀង បានប្រហែលជា២៦ថៃ្ង បានកងទ័ពវៀតណាមដកទៅ ប្រទេសវាវិញ។ ពេលនោះយោធាខែ្មរក្រហមបានចូលមក គ្រប់គ្រងប្រជាជនវិញ ហើយបានដើរចាប់ កម្លាំងកសិករ ចាស់ៗមួយចំនួនធំ ជាប្រជាជនចាស់ក៏ដោយប្រជាជនថ្មីក៏ ចាប់យកទៅវាយចោលជាបន្ដ បន្ទាប់ដោយសារថា យើងរស់នៅជាមួយកងទ័ពយួនជាង២០ថៃ្ងនេះ អង្គការលែងទុក្ខចិត្ដ។ សាបាន ពេលនោះអង្គការហៅយក ទៅដោយបានប្រាប់ថា ឱ្យទៅយកក្របី បាត់ឈឹងមិន ឃើញត្រឡប់មកផ្ទះ វិញទេ មួយអាទិត្យក្រោយមកបានជួប ប្រជាជនឈ្មោះ តាមាស ប្រាប់ថាប្ដីឯងឈ្មោះ សាបាន អង្គការចាប់ខ្លួនយកទៅបាត់ហើយ តាំងពីនោះបាត់ខ្លួនរហូត មកដល់ពេលនេះ។ នៅឆ្នាំ១៩៧៨ ប្រជាជននៅភូមិភាគបូព៌ា ជាប់ព្រំដែនវៀតណាម ត្រូវអង្គការជម្លៀសចេញសេ្ទីរតែទាំងអស់ឱ្យមករស់ នៅភូមិភាគពាយ័ព្យឬភូមិភាគនិរតីភាគ ច្រើននៅខេត្ដកណ្ដាល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”