PROMOTING ACCOUNTABILITY
Yin Be
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
BMI0002
BMI0002
|
|
ឈ្មោះ :
|
យ៉ិន ប៉ិ
|
|
Last Name :
|
Yin
|
|
First Name :
|
Be
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I09184
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
01050507, Banteay Meanchey, Serey Sophorn, Samraon
០១០៥០៥០៧ ខេត្ដបន្ទាយមានជ័យ ស្រុកសេរីសោភ័ណ ឃុំសំរោង
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កងចល័ត
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
BMI0005 20060819, Batt trang village, Samraong sub-district, O Chroeu district, Banteay Meachey province. Interviewed by Chhay Naroeun. Notes: Interviewed with his wife named Nhip Chhoeun, 63. Chhoeun said that after Be disrobed for 2 years, he got married to her and had 3 children. Then she divorced his husband. Be got married to new wife named Ry. Finally she heard that Be escaped to Thailand because he feared that the Khmer Rouge army searched for arrest him.
ប៊្គអឹមអាយ០០០៥ ២០០៦០៨១៩ ភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សម្ភាសដោយៈ ឆាយ ណារឿន។ កំណត់សំគាល់ៈ សម្ភាសជាមួយប្រពន្ធ ញ៉ិប ឈឿន អាយុ៦៣ឆ្នាំ។ ឈឿន បាននិយាយថាក្រោយពីគាត់ សឹកបានរយៈពេល២ឆ្នាំ ប៉ិ បានរៀបការជាមួយគាត់ និងមាន កូន៣នាក់។ បន្ទាប់មកគាត់បានលែងលះជាមួយប្តីរបស់គាត់។ ប៉ិ បានរៀបការជាមួយប្រពន្ធថ្មីមួយទៀតឈ្មោះ រី។ ក្រោយ មកគាត់ឮថា ប៉ិ បានលួចរត់ទៅថពៃ្រោះខ្លាចខែ្មរក្រហមចាប់ ខ្លួន។
|
|
សេចក្ដីសង្ខេប :
|
យ៉ិន ប៉ិ និង សៀវ ត្រប់ ភេទប្រុស បាត់ខ្លួន ជួបសំភាសន៍ជាមួយ ញ៉ិប ឈឿន អាយុ៦៣ឆ្នាំ ជាប្រពន្ធ។ រស់នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។ ម្ដាយរបស់ឈឿន ឈ្មោះ ផៃ ស្លាប់ដោយសារជំងឺសម័យបច្ចុប្បន្ន ចំណែកឪពុកត្រូវគេសម្លាប់់ តាំងពីជំនាន់សង្គម ព្រោះតែគាត់ជួយទៅចាប់ចោរលួចគោ ដល់ហើយគេសម្លាប់គាត់។ ឈឿន មានបងប្អូន៤នាក់ ប្រុស២ ស្រី២។ កាលពីតូច ប៉ិ បួសនៅវត្ដសំរោងបាន២វស្សា បន្ទាប់ពីសឹកគឺ ប៉ិ មកជួយធ្វើស្រែចំការ និងមានគ្រួសារមានកូន ប៉ិ ក៏ទៅធ្វើជាទាហានលន់ នល់។ ម្ដាយរបស់ប៉ិ ឈ្មោះ យិន និងឪពុកឈ្មោះឡុង។ ប៉ិ សឹកបាន២ឆ្នាំក៏រៀបការ ហើយបាន៣នាក់ក៏លែងគ្នា កូនប្រុស២នាក់ និងស្រី១នាក់។ ដល់ពេលខែ្មរក្រហមចូលកាន់កាប់ គេឱ្យប៉ិ ធ្វើស្រែ ក្រោយមក ខ្លាចគេចាប់គាត់ព្រោះគាត់ធ្លាប់ធ្វើជាទាហានលន់ នល់ ក៏រត់ទៅដីថៃ ហើយក៏បាត់ដំណឹងរហូតមកដល់ សព្វថៃ្ង។
សៀវ ត្រប់ ភេទប្រុស បាត់ខ្លួន ហើយត្រប់ មានបងប្អូន៤នាក់ ប្រុស៣ ស្រី១។ ម្ដាយឈ្មោះ នូ (ស្លាប់តាំងពីសម័យសមេ្ដច ) និងឪពុកឈ្មោះផុង(ស្លាប់កាលពី៧៩ ជាន់មីន)។ ត្រប់ កាលពីតូច រៀននៅសាលាក្នុងភូមិអស់ថ្នាក់ ទៅរៀនបន្ដដល់បាត់ដំបង ហើយឈប់រៀននៅឆ្នាំ១៩៦០ ព្រោះគាត់ចង់បានប្រពន្ធ ហើយក៏រៀបការមានកូនប្រុស២នាក់ មុនរដ្ឋប្រហារមួយឆ្នាំគាត់ក៏បែកផ្លូវ គ្នា។ ដល់ពេលជិតចូលខែ្មរក្រហមទើប ត្រប់ រៀបការជាមួយឈឿន ហើយប្រកបរបរធ្វើស្រែ ដល់ពេលដែលខែ្មរក្រហមកាន់កាប់គឺ ត្រប់ មានការភ័យខ្លាចក៏នាំគ្នារត់ទៅថៃ ហើយមិនដែលទទួល បានដំណឹងទេ។ ប្រធានភូមិបត់ត្រង់ឈ្មោះតាសួ ចំណែកប្រធានឃុំសំរោងឈ្មោះ តាម៉ៅ បន្ទាប់ពី តាម៉ៅ គេចាប់ខ្លួន ជំនួសដោយតាហ៊ុល។ ក្រោយពីប្ដីរត់គឺគេជម្លៀសគ្រួសារដែលនៅសល់ទៅភ្នំលាភ ហើយគេឱ្យធ្វើស្រែ កាប់ដំឡូង ដំាដំឡូង កាប់ចំការ ក្រោយមកគេឱ្យមកនៅកនែ្លងដាំបាយ។ ដល់ពេលដែលបែកខែ្មរក្រហមគឺ ឈឿន ត្រឡប់មករស់នៅស្រុកកំណើតវិញ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”