Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0076
SVI0076
ឈ្មោះ :
សៅ ស៊ុត
Last Name :
Seou
First Name :
Sut
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K00341
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of the Dog]
«កើតឆ្នាំច»ជំនាន់ខែ្មរក្រហមអាយុ៤៤ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
20010803, Svay Rieng, Chan Trea, Prey Korky, Chamk
២០០១០៨០៣, ខេត្ដស្វាយរៀង ស្រុកចន្រ្ទា ឃុំពៃ្រគគី ភូ
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0076 20050810, Chamkar Leav village, Prey Korky sub-district, Chan Trea district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Loem Sing, 73, wife.
អេសវីអាយ០០៧៦ ២០០៥០៨១០, ភូមិចំការលាវ ឃុំពៃ្រ គគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គា់លៈ ជួបជាមួយ ឡឹម ស៊ឹង អាយុ៧៣ឆ្នាំ ត្រូវជាប្រពន្ធ។
សេចក្ដីសង្ខេប :
សៅ ស៊ុត ភេទប្រុស អាយុ៤៤ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឡឹម ស៊ឹង អាយុ៧៣ឆ្នាំត្រូវជា ប្រពន្ធ។ ស៊ុត មានឪពុកឈ្មោះ សៅ អែក ម្ដាយឈ្មោះ ម៉ៅ ផាត់ មានស្រុកកំណើតនៅភូមិចម្ការ លាវ ឃុំពៃ្រគគីរ ស្រុកចន្រ្ទា ខេត្ដស្វាយរៀង។ ស៊ុត ធ្លាប់បាន រៀនសូត្រនៅសាលាបឋមសិក្សា ចំបក់ ពេលឈប់រៀនបានដឹងថា ស៊ុត បានបួសជាព្រះសង្ឃនៅវត្ដចំបក់បានចំនួន៧វស្សា សឹកមក វិញជួយធ្វើស្រែចម្ការឪពុកម្ដាយ។ បន្ទាប់មកទៀត ស៊ុត បានរៀបការមានប្រពន្ធឈ្មោះ ស៊ឹង រហូត មានកូនប្រុស៣ស្រី៣។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់ គ្រាប់បែកធ្វើឱ្យប្រជាជនរត់ចុះឡើងរកកនែ្លង ដែលមានសុវត្ថភាព។ នៅឆ្នាំ១៩៧២ ដោយសារមានយន្ដហោះទម្លាក់គ្រាប់បែក ខ្លាំងពេកក៏រត់ទៅរស់ នៅប្រទេសវៀតណាម រហូតដល់ឆ្នាំ១៩ ៧៤ បានត្រឡប់មកអង្គភាពវិញ។ នៅឆ្នំា១៩៧៥ ពេល របបខែ្មរខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រមូលទ្រព្យ សម្បត្ដិប្រជាជនដាក់រួមទាំងអស់ រួមទាំង ដីស្រែចម្ការគោក្របី ហើយឱ្យប្រជាជនធ្វើការជារួមហូបបានរួមនៅតាមសហករណ៍។ ស៊ុត និងប្រពន្ធ កូនចៅ ធ្វើការងារនៅតាមការដ្ឋានរៀងខ្លួន កម្របានជួបគ្នាណាស់។ ស៊ុត និងគ្រួសារត្រូវបានអង្គការ ចាត់តាំងជាប្រជាជនថ្មីដូចអ្នក១៧មេសា ដែលជម្លៀសមក ពីភ្នំពេញដែលដោយសារធ្លាប់រត់ទៅវៀត ណាម។ នៅឆ្នាំ១៩ ៧៨ អង្គការបានមកហៅឈ្មោះ ស៊ុត ពីសហករណ៍ចម្ការចំបក់ឱ្យទៅធ្វើជង្រុក ស្រូវ តែតាមការពិតមានអ្នកភូមិឃើញមកប្រាប់ថា បងស៊ុត អង្គការចាប់ដាក់ឡានយកទៅស្រុកឈើ កាច់បាភ្នំ ខេត្ដពៃ្រវែង តាំងពីនោះមកបាត់ដំណឹងឈឹងរហូត មកដល់ពេលនេះ។ បើតាមប្រវត្ដិរូប អង្គ ការចាប់ខ្លួននៅឆ្នាំ១៩ ៧៨ យកដាក់គុកនៅមន្ទីរស២១ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា