Document thumbnail
Personal Info
ID: SVI0077
Name
ឈ្មោះ
Meas Khea
មាស ឃា
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I03052
Source Interview
SVI0077 20050811, Baray village, Mesa Thngak sub-district, Cha Trea district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Meas Khea, 43, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
អេសវីអាយ០០៧៧ ២០០៥០៨១១, ភូមិបារាយ ឃុំមេស ថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ មាស ឃា អាយុ៤៣ឆ្នាំ ត្រូវជា ម្ចាស់ប្រវត្តិរូប។
Date of Birth
[Born in 1961]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំ១៩៦១»
Home Village
20010505, Svay Rieng, Chantrea, Masa Thngak, Baray
ទីកន្លែងកំណើត
២០០១០៥០៥, ខេត្ដស្វាយរៀង ស្រុកចន្រ្ទា ឃុំមេសថ្ងក ភូ
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពក្រសូងពាណិជ្ជកម្ម ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
Rin was a villager who worked with him
អ្នកពាក់ព័ន្ធដទៃទៀត
រិន ជាអ្នកភូមិ ដែលបានទៅធ្វើការនៅភ្នំពេញជាមួយគាត់
សេចក្ដីសង្ខេបបទសម្ភាស៏
មាស ឃា ភេទប្រុស អាយុ៤៣ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិរូប។ ឃា មានប្រពន្ធឈ្មោះ ជ័យ រ៉ក មាន កូនចំនួន៣នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិបារាយ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្ដ ស្វាយរៀង។ ឃា មានឪពុកឈ្មោះ មាន ជុំ ម្ដាយឈ្មោះ ពៅ ផាន់ មានបងប្អូន៥នាក់។ ឃា ធ្លាប់រៀនបានត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិចាប់កើតមានសង្គ្រាម។ ពេលឈប់រៀនមកនៅផ្ទះជួយធ្វើស្រែចម្ការឪពុក ម្ដាយនិងជួយឃ្វាក្របី។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ឃា អង្គការបំបែក ចេញឪពុកម្ដាយបងប្អូនឱ្យ ទៅរស់នៅក្នុងអង្គភាពកុមារ ដល់បានធំបន្ដិចអង្គការបញ្ជូនចចូល ទៅក្នុងកង ចល័តស្រុកលើកទំនប់ជីកប្រឡាយ នៅតំបន់២៣ ភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៧ អង្គការបានចុះទៅ ជ្រើសរើស យកប្រវត្ដិរូបកូនអ្នកក្រហើយជាអ្នកមូលដ្ឋានចាស់ឱ្យទៅធ្វើការ ងារនៅភ្នំពេញ។ ឃា និង យុវជនយុវនារីប្រហែលជា១០០នាក់ បានជិះរថយន្ដមកដល់ភ្នំពេញ។ ពេលមកដល់អង្គការឱ្យស្នាក់ នៅម្ដុំទួលទំពូង ឱ្យធ្វើការងារជាកម្មករបកគ ហើយគ្រីបដាក់បាវ សម្រាប់នាំចេញទៅប្រទេសក្រៅ។ ឃា នៅកេ្មងមិនបានដឹងថា ពីណាជាអ្នកដឹកនាំទេ ចេះតែខិតខំធ្វើការងារមួយថៃ្ងៗរហូត ដល់យកជ្រៅ ជួនណារហូតដល់ម៉ោង១១យប់ ពេលខ្លះនឹកផ្ទះ ខ្លាំងក៏មិនហ៊ានសុំអង្គការដែរ ព្រោះខ្លាចគេយកវាយ ចោល ព្រោះធ្លាប់ឃើញមានមនុស្សបាត់ខ្លួន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក ដល់មិនហ៊ានរត់ត្រឡប់មក ស្រុកកំណើតវិញទេ ព្រោះខ្លាចកងទ័ពវៀតណាមចាប់បាន សម្លាប់ចោល សុខ ចិត្ដរត់ចូលពៃ្រជាមួយកម្មាភិបាលជា ច្រើនផេ្សងទៀត រហូតបានទៅដល់ព្រំដែនខែ្មរថៃ ជួបការ លំបាកសេ្ទីរស្លាប់សេ្ទីររស់ ពេលរត់តាមផ្លូវឃើញមានមនុស្សស្លាប់ ជាហូរហែរ។ ឃា បានរស់នៅជុំរំ ខាវដាង ចេញពីខាវដាងទៅ រស់នៅជុំរំស្រះកែវ។ នៅឆ្នាំ១៩៩៣ បានអង្គការសហ ប្រជាជាតិជួយជន ភាសខ្លួនឱ្យវិញត្រឡប់មកស្រុកកំណើតវិញ។
Activity Witness
He saw that about 100 people were taken to be killed
សកម្មភាពពាក់ព័ន្ធភស្តុតាង
គាត់ធ្លាប់ឃើញមនុស្សប្រហែលជា១០០នាក់ ត្រូវបានយកទៅ សម្លាប់ចោល
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា