Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0080
SVI0080
ឈ្មោះ :
ប្រែង អ៊ោម
Last Name :
Preng
First Name :
Aom
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K03826
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of the Rabbit]
«កើតឆ្នាំថោះ»ជំនាន់ខែ្មរក្រហមអាយុ៣៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
200406?? Svay Rieng, Romeas Hek, Chrey Thum, Prey
២០០៤០៦?? ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំជៃ្រធំ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
SVI0080 20050830, Prey Angkrang village, Chrey Thum sub-district, Romeas Hek district, Svay Rieng province. Interviewed by Phann Sochea. Notes: Interviewed with Preng Touch, 67, aunt.
អេសវីអាយ០០៨០ ២០០៥០៨៣០, ភូមិពៃ្រអង្រ្គង ឃុំជៃ្រ ធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ប្រែង ទូច អាយុ៦៧ឆ្នាំ ត្រូវជាម្តាយមីង។
សេចក្ដីសង្ខេប :
ប្រែង អ៊ាម ភេទប្រុស អាយុ៣៨ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ ប្រែង ទូច អាយុ៦០ឆ្នាំត្រូវជា ប្អូនស្រី។ អ៊ាម មានឪពុកឈ្មោះ ប្រែង ហេង ម្ដាយឈ្មោះ ម៉ម ប៉ុប មានបង ប្អូន៩នាក់ មាន ស្រុកកំណើតនៅភូមិពៃ្រអង្គ្រង ឃុំជៃ្រធំ ស្រុករមាសហែក ខេត្ដស្វាយរៀង។ អ៊ាម ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្ឃនៅវត្ដជៃ្របានចំនួន៣វស្សា បានសឹកមកនៅ ផ្ទះវិញ ជួយរកស៊ីឪពុកម្ដាយនិងមករៀនជាង កាត់ដេរខោអាវនិងក្លាយជាមេជាងកាត់ដេរនៅខេត្ដស្វាយ រៀង។ បន្ទាប់មកទៀតឪពុកម្ដាយបានរៀបចំឱ្យមានគ្រួសារ មានប្រពន្ធ ឈ្មោះ ម៉ម ចឹប រហូតមាន កូនចំនួន៥នាក់ស្រី២ប្រុស៣។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ កើតមានសង្គ្រាម អ៊ាម បានត្រឡប់មករស់នៅ ស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៣ អ៊ាម បានស្មគ្រ័ ចិត្ដចូលបម្រើចលនាខែ្មរក្រហម តែ អ៊ាម មិនធ្វើសង្គ្រាមឡើងវាយ ជាមួយទាហានលន់ នល់ទេ គឺនៅ សមរភូមិក្រោយនៅក្រសួងផ្នែក កាត់ដេរខោអាវសម្រាប់យោធាខែ្មរក្រហមនៅតំបន់២៣ ភូមិភាគបូព៌ា ប្រធានភូមិភាគឈ្មោះ សោ ភឹម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អ៊ាម អង្គការចាត់តាំង ឱ្យធ្វើការងារនៅក្រសួងពាណិជ្ជកម្មតំបន់២៣ បន្ទាប់មកទៀតបាន ឡើងជាអនុប្រធាន ខាងអារឈើ។ នៅឆ្នាំ១៩៧៧៧៨ មានព្រឹត្ដិការណ៍កើតឡើងជាច្រើន ដោយសារខាងមជ្ឈិមចុះ មកចាប់កម្មាភិបាលខែ្មរក្រហមជាច្រើនយកទៅបាត់ៗមិនដែលឃើញត្រឡប់មកវិញទេ ពេលនោះសោ ភឹម ប្រធានភូមិភាគ ក៏អង្គការតាមចាប់ខ្លួនដែរ។ ក្រោយមកពីចាប់កម្មាភិបាលភូមិភាគ បូព៌ាអស់ជា ច្រើនកងកម្លាំងទ័ពវៀតណាមចេះតែវាយឈ្លាន ពានចូលមកទឹកដីខែ្មរជាបន្ដបន្ទាប់ ពេលនោះអង្គការ បានជម្លៀស ប្រជាជនទាំងអស់ រួមទាំងប្រពន្ធកូនឈ្មោះ ប្រែង អ៊ាម ឱ្យទៅរស់នៅខេត្ដពោធិសាត់ ស្លាប់ប្រពន្ធកូនទាំងអស់។ រីឯ ប្រែង អ៊ាម បើតាមប្រវត្ដិរូប អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ យក មកភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា