Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0005
BMI0005
ឈ្មោះ :
ឡេង វឿន
Last Name :
Leng
First Name :
Voeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K07617
Gender :
ភេទ :
f
ស្រី
Home Village :
ភូមិកំណើត/ទីលំនៅ :
010211??, Banteay Meanchey, Mongkol Borei, Soeur,
០១០២១១?? ខេត្ដបន្ទាយមានជ័យ ស្រុកមង្គលបុរី ឃុំសឿ ភូ
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
គណៈគមនាគមន៍
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
BMI0005 20060821, Soeur Kandal village, Soeur sub-district, Mongkol Borei district, Banteay Meancehy province. Interviewed by Sok Vannak. Notes: Interviewed with his younger brother named Chuon Phala, 66. Phala said Since Voeun got married to his husband, she had 4 children. Two chidren died during the Khmer Rouge. In 1978, Voeun went to take two chidren to live her. Since then Voeun never returned home.
ប៊្គអឹមអាយ០០០៥ ២០០៦០៨២១ ភូមិសឿកណ្តាល ឃុំសឿ ស្រុកមង្គលបុរី ខេតបន្ទាយមានជ័យ។ សម្ភាសដោយៈ សុខ វណ្ណៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយប្អូនប្រុស ជួន ផល្លា អាយុ៦៦ឆ្នាំ។ ផល្លា បាននិយាយថាតាំងពី វឿន រៀប ការជាមួយប្តីគាត់មក គាត់មានកូន៤នាក់ ប៉ុនែ្តបានស្លាប់ អស់២នាក់ហើយ។ ឆ្នាំ១៩៧៨ វឿន បានយកកូនរបស់គាត់២ នាក់ដើម្បីនៅជាមួយគាត់។ ចាប់តាំងពីពេលនោះមក វឿន មិន ដែលត្រឡប់មកវិញទេ។
សេចក្ដីសង្ខេប :
ឡេង វឿន ហៅសីលា ភេទស្រី កើតនៅភូមិសឿកណ្ដាល ឃុំសឿ ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ។ វឿន បាត់ខ្លួន ជួបសំភាសន៍ជាមួយ ជួន ផល្លា ត្រូវជាប្អូនប្រុស អាយុ៦៦ឆ្នាំ។ វឿន មិនបានរៀនសូត្រជ្រៅជ្រះទេ ហើយគាត់រៀបការជាមួយ ប្រាង អឿន ជាអ្នកស្រុកស្រីសន្ធរ។ ពួកគាត់ជួបគ្នានៅភ្នំពេញ ព្រោះវឿន ឡើងទៅរកការងារធ្វើនៅភ្នំពេញ ហើយក៏រៀបការនៅភ្នំពេញ ហើយរស់នៅនិងរកស៊ីនៅភ្នំពេញ តាំងពីជំនាន់សមេ្ដចសីហនុ។ អឿន ធ្វើការជាជាងក្រឡឹងនៅ កនែ្លងរថភ្លើង។ វឿន មានកូន៤នាក់ សព្វថៃ្ងនៅសល់២នាក់។ វឿន ធ្លាប់បើកឡានទៅលេងស្រុកបាន២៣ដង ហើយក៏យកប្អូនមួយឈ្មោះ ចាន់ថន និងក្មួយ២នាក់ មករស់នៅជាមួយដែរ ដល់មុនពេលបែកខែ្មរក្រហមក៏ប្អូននិងក្មួយត្រឡប់ទៅស្រុកកំណើតវិញ។ ប្ដី របស់វឿន ធ្វើការនៅកនែ្លងរទេះភ្លើង។ ចំណែក ផល្លា គេជម្លៀសឱ្យទៅនៅភូមិចំណោម។ បើអ្នក ធ្វើខុសតិចតួចគេជម្លៀសចេញពីភូមិ តែបើធ្វើខុសធ្ងន់គឺវ៉ៃចោលតែម្ដង។ ផល្លា គេឱ្យធ្វើជាកងភ្ជួរ ដែលមានគ្នា៣នាក់។ ផល្លា គេឱ្យទៅរើសដុំថ្មពីព្រះវិហារមកធ្វើជាចង្រ្កាាន តែអត់ឃើញព្រះពុទ្ធរូប ទេ ព្រោះមានអ្នកទៅរើមុន ផល្លា ទៅរើតាមក្រោយ។ ប្រធានសហករណ៍ឈ្មោះតាឡោត ហើយភូមិ ដែលផល្លាទៅនៅមានវិហារយេស៊ូមួយ។ ក្រោយពេលដែលខែ្មរក្រហមដួលរលំ ផល្លា ក៏បានត្រឡប់ មកផ្ទះវិញ ហើយនៅរង់ចាំមើលផ្លូវរបសវឿន ក្រែងលោវឿន នៅរស់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា