Document thumbnail
Personal Info
ID: KRI0004
Name
ឈ្មោះ
Sok Savit Dy
សុក សាវិត ឌី
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I06784
Source Interview
KRI0004 20060222, Chambakk village, Chambakk sub-district, Prek Prasap district, Kratie province. Interviewed by Dy Khamboly. Notes: Interviewed with Sok Savit, 55, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០០៤ ២០០៦០២២២, ភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សម្ភាសដោយ ឌី ខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយ សុក សាវិត អាយុ៥៥ឆ្នាំ ត្រូវជា ម្ចាស់ប្រវត្តិរូប។
Date of Birth
[Present aged: 55]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្ន អាយុ ៥៥ ឆ្នាំ»
Home Village
100301?? Kratie, Prek Prasap, Chambakk, Chambakk
ទីកន្លែងកំណើត
១០០៣០១?? ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំចំបក់ ភូម
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
Division 310, Regiment 1
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
កងពល៣១០ វរសេនាធំលេខ១
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Ta Oeun was a chief of division 310. Song, chief of regiment 1. San, deputy chief of regiment 1. Lat
អ្នកដឹកនាំ
តាអឿន ជាប្រធានកងពល៣១០។ សុង ជាប្រធាន និង សាន ជាអនុប្រធានវរសេនាធំលេខ១។ ក្រោយមក អុល ជាអ្នកមក ជំនួសសាន។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
សុក សាវិត ហៅ ឌី ភេទប្រុស អាយុ៥៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សាវិត មានប្រពន្ធឈ្មោះ សារ៉េន មាន កូនចំនួន៣នាក់ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែចម្ការរស់នៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ សាវិត មានឪពុកឈ្មោះ កៅ ម្ដាយឈ្មោះ ប៊ន។ សាវិត ធ្លាប់រៀនសូត្រនៅសាលាបឋម សិក្សាចំបក់បាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ សាវិត ឈប់រៀនដោយសារម្ដាយស្លាប់ចោល ឪពុកមានប្រពន្ធក្រោយ ក៏សមេ្រចចិត្ដ ដើរស៊ីឈ្លួលធ្វើការងារសំណងនៅភ្នំពេញ។ នៅឆ្នាំ១៩៦៩ បានត្រឡប់មករស់នៅស្រុកកំណើតវិញ ធ្វើការ ខាងឡថ្នាំឪថ្នាំជក់ឱ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានចលនាខែ្មរក្រហមចូលមកពេញភូមិ ខាងទាហានលន់ នល់ មិនហ៊ានចូលមកទេ មានយន្ដហោះទម្លាក់គ្រាប់ បែកជាច្រើន។ នៅក្នុងឆ្នាំ១៩៧០ ហ្នឹង ដែរ សាវិត បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម កាលនោះ មានឈ្មោះ យី ជាគណៈស្រុកព្រែក ប្រសព្វ បន្ទាប់មកទៀតបានឡើងជាគណៈតំបន់។ សាវិត មុនដំបូងចូល បដិវត្ដនៅម្ដុំជ្រោយថ្ម អង្គការចាត់តាំងឱ្យធ្វើជា កងឈ្លបប្រចាំភូមិឃុំ និងមើលការពារអ្នកលេងសិល្បៈចេ្រÃៈងរាំ តាមន័យបដិវត្ដជាចលនាដើម្បីឱ្យយុវជនមាន ទឹកចិត្ដចូល ធ្វើយោធាខាងរំដោះជាតិ។ នៅឆ្នាំ១៩៧៣ អង្គការ បញ្ជូនចូល សមរភូមិវាយជាមួយទាហានលន់ នល់ តាមខេត្ដកំពង់ចាម។ កាលនោះខេត្ដកំពង់ចាម បានចែងចែក គ្នាជាពីរភូមិភាគ មួយខាងភូមិឧត្ដរ មួយទៀតជាប់ខាងទនេ្លមេគង្គជាភូមិភាគបូព៌ា។ សាវិត នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន នៅខាងភូមិភាគឧត្ដរបានដឹកនាំកម្លាំងវាយជាមួយទាហានលន់ នល់ តាមផ្លូវរកា កោងហើយមកឆ្លងកាត់តាមផ្លូវជាតិលេខ៤វិញ វាយចូលតាមផ្លូវពោធិចិនតុង កាលនោះមានស្លាប់យោធាខែ្មរ ក្រហមនិងទាហានលន់ នល់ អស់ច្រើនណាស់។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ សាវិត បានចូលដល់ទីក្រុង ភ្នំពេញ ហើយបានឃើញ ប្រជាជនជម្លៀសចេញជាបណ្ដើរៗ។ ក្រោយពីសង្គ្រាមកងពលទី១ បានផ្លាស់ទៅជា កងពល៣១០ ប្រធានកងពលឈ្មោះ អឿន ដដែល។ កាលដើមឡើយប្រធានភូមិភាគឧត្ដរឈ្មោះ កុយ ធួន ពេលអង្គការចាប់ខ្លួន កុយ ធួន បានឡើង ប្រធានភូមិភាគ ឧត្ដរថ្មីឈ្មោះ កែ ពក។ នៅឆ្នាំ១៩៧៧ មានព្រឹត្ដិ ការណ៍ជាច្រើន អង្គការបានចោទកម្មាភិបាលជាន់ខ្ពស់ជាច្រើនជាជនក្បត់អង្គការ ហើយអង្គការបានបោស សម្អាតជាបន្ដបន្ទាប់ដូចជាប្រធានកងពល ឈ្មោះ អឿន និងថ្នាក់ក្រោមបន្ដទៀត។ សាវិត នៅក្នុងភ្នំពេញ ជាយោធាយាមម្ដុំស្ពានជ្រោយចង្វា យាមនៅផ្សារថ្មី។ នៅឆ្នាំ១៩៧៧ អង្គការចាប់ខ្លួនយកមកដាក់គុគនៅរកា កោង ជើងពៃ្រ បិះស្លាប់ខ្លួនកុំតែបានស្គាល់មិត្ដភក្ដិនៅធ្វើការងារ នៅទីនេះ បន្ទាប់មកអង្គការដោះលែងឱ្យធ្វើការ ងារធម្មតា។ នៅឆ្នាំ១៩៧៩ សាវិត ហៅ ឌី បានរត់ត្រឡប់មកស្រុក កំណើតវិញ។
Activity Witness
He saw that a lot of people died at Chroy Ampil pagoda.
សកម្មភាពពាក់ព័ន្ធភស្តុតាង
គាត់បានឃើញមនុស្សស្លាប់ជាច្រើននៅវត្ដជ្រោយអំពិល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា