PROMOTING ACCOUNTABILITY
So Sem
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SRI0001
SRI0001
|
|
Name :
ឈ្មោះ :
|
សូ សែម
|
|
Last Name :
នាមត្រកូល :
|
So
|
|
First Name :
នាមខ្លួន :
|
Sem
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I01568
អាយ០១៥៦៨
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
«អាយុសម័យខែ្មរក្រហម ១៩ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
17030403, Siem Reap, Banteay Srey, Rumchek, Ta Tum
១៧០៣០៤០៣ ខេត្ដសៀមរាប ស្រុកបន្ទាយស្រី ឃុំរំចេក ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was convinced to join the revolution
គេហៅឱ្យចូលបដិវត្ដន៍
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Messenger
និរសា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
SRI0001 20061019, Ta Tum village, Rumchek sub-district, Banteay Srey district, Siem Reap province. Interviewed by Chhay Naroeun. Notes: Interviewed with his older sister named So Hauy, 51. Hauy said after he was evacuated to this village, Sem quitted school. Then Sem left home for Phnom Penh. When he returned home in 1979, Keu, who worked as solder with him, told that Sem was messenger. Since then she never learnt from Sem.
អេសអអាយ០០០១ ២០០៦១០១៩ ភូមិតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សម្ភាស ដោយៈ ឆាយ ណារឿន។ កំណត់សំគាល់ៈ សម្ភាសជាមួយបងស្រី សូ ហ៊ូយ អាយុ៥១ឆ្នាំ។ ហ៊ូយ បាននិយាយថាក្រោយពីគេជម្លៀសមក នៅភូមិនេះ សែមក៏ឈប់រៀន។ ក្រោយមក សែម បានចាក ចេញពីផ្ទះទៅភ្នំពេញ។ ពេលគាត់ត្រឡប់មកផ្ទះ នៅឆ្នាំ១៩៧៩ កឺ ដែលធ្វើជាយោធាជាមួយ សើម បានប្រាប់ គាត់ថា សែម ធ្វើជានិរសា។ ក្រោយមកគាត់មិនដែលបានទទួលដំណឹងពី សែម ទេ។
|
|
Summary :
សេចក្ដីសង្ខេប :
|
សូ សែម ភេទប្រុស អាយុ១៩ឆ្នាំ កើតនៅភូមិតាទុំ ឃុំតាសៀវ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ សែម បាត់ខ្លួន ជួបសំភាសន៍ជាមួយ សូ ហ៊ូយ អាយុ៥១ឆ្នាំ ត្រូវជាបងស្រី។ ហ៊ូយ សព្វថៃ្ង រស់ នៅភូមិតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ឪពុករបស់សែម ឈ្មោះសូ ឯម្ដាយឈ្មោះ ភេន ពួកគាត់ស្លាប់អស់ហើយ។ សែម មានបងប្អូន៤នាក់ ប្រុស២នាក់ និងស្រី២នាក់។ ពេលដែល នៅតូច សែម បានរៀនខ្លះ ហើយឈប់រៀនពេលដែលស្រុកមានសង្គ្រាម និងជម្លៀសទៅមកៗ ទើបមិនបានរៀន ហើយមួយទៀតគឺមានគ្រាប់ផ្លោងមកពីខាងលន់ នល់ មកលើខែ្មរក្រហម ហើយក៏មានយន្ដហោះមកទម្លាក់គ្រាប់ធ្វើឱ្យឆេះផ្ទះ និងខូចថ្នល់ ពេលហ្នឹងគឺជម្លៀសឱ្យទៅនៅប្រាសាទ បន្ទាយក្ដី ហើយអត់មានទម្លាក់ចំប្រាសាទទេ។ សែម ពេលដែលរាងស្ងប់ការទម្លាក់គ្រាប់គឺគេឱ្យសែម ចូលក្នុងកង កាប់ទន្រ្ទានខេត្ដដាក់ចូលអន្លង់ធ្វើជី។ មានពេលខ្លះគេឱ្យសែម ចេញទៅកងចល័តឆ្ងាយៗ ទៅចោលគ្រួសារ។ ហ៊ូយ និយាយថាប្អូនប្រុសមួយឈ្មោះ សូ សឿន បានស្លាប់បន្ទាប់ពីទៅកងចល័ត ហើយគ្រុនចាញ់ស្លាប់ និងបានយកមកធ្វើបុណ្យនៅវត្ដ ពេលហ្នឹងគឺ សែម មិនបានមកចូលរួមបុណ្យ សពទេ ហើយកាលហ្នឹងគេរំលាយលោកអស់ហើយនៅតែអាចារ្យ។ ក្រោយមកមានឈ្មោះកឺ បានប្រាប់ថា សែម ទៅធ្វើជានីរសា រត់សំបុត្ររហូតដល់ទល់ដែនយួន។ ចំណែក សែម គឺអត់បានទទួលដំណឹងទេតាំងពីបែករហូតដល់បច្ចុប្បន្ន។ ហ៊ូយ ត្រូវអង្គការអោយរៀបការនៅក្នុងជំនាន់ ខែ្មរក្រហម។ ពេលដែលរៀបការដំបូងគឺស្នាក់នៅជាមួយឪពុកម្ដាយ ពេលបានមួយអាទិត្យក៏ទៅតាម កងរៀងៗខ្លួន។ ចំណែកប្ដីរបស់ហ៊ូយ ឈ្មោះ សម ចិន ហើយ២៣ខែបានមកលេងផ្ទះម្ដង។ ហ៊ូយ គេឱ្យគាស់គល់ ស្ទូង ហើយប្រធានរបស់ហ៊ូយ គឺម្ដាយរបស់ហ៊ូយ ហើយប្រធានសហករណ៍ឈ្មោះ ទុយ។ នៅពេលដែលជម្លៀសប្រជាជនថ្មីមក ភាគច្រើនគេវ៉ៃចោលនៅវត្ដត្បែង អ្នកដែលគាត់ធ្វើជា ពេទ្យ ជាគ្រូបង្រៀន នៅក្នុងវត្ដហ្នឹងមានអន្លង់ច្រើនណាស់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”