Document thumbnail
Personal Info
ID: KRI0006
Name
ឈ្មោះ
Leang Khy Vy
លាង ឃី វី
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K08997
Source Interview
KRI0006 20060213, Prek Chik village, Saob sub-district, Prek Prasap district, Kratie province. Inteviewed by Sok Vannak. Notes: Interviewed with Yim Kaihiek, 78, mother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០០៦ ២០០៦០២១៣, ភូមិព្រែកជីក ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ យឹម កហៃៀក អាយុ៧៨ឆ្នាំ ត្រូវ ជាម្តាយ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ២៨ឆ្នាំ។
Home Village
10030703. Kratie, Prek Prasap, Saob, Prek Chik
ទីកន្លែងកំណើត
១០០៣០៧០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
Reason to Join KR
Volunteer
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរស២១ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
លាង ឃី ហៅ វី ភេទប្រុស អាយុ២៨ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ យឹម ឆហៃៀក អាយុ៧៨ឆ្នាំ ត្រូវ ជាម្ដាយ។ ឃី មានឪពុកឈ្មោះ តាន់ ឆៃ មានបងប្អូន១០នាក់ ប្រុស៣ស្រី៧ មានស្រុកកំណើតនៅភូមិព្រែក ជីក ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ ឃី រៀនចប់ត្រឹមឌីប្លូម ទទួលប្រទេសជាតិកើត មានសង្គ្រាម លែងបានរៀនសូត្រ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម ហើយកាលនោះមានយន្ដហោះទម្លាក់គ្រាប់បែកផង។ នៅឆ្នាំ១៩៧១ ឃី បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម មុនដំបូង អង្គការឱ្យធ្វើត្រឹមសេនាជនភូមិទេ ដល់ក្រោយមកទៀត មិនបានដឹងថា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏មិនឃើញកូនឈ្មោះ ឃី មក លេងស្រុកកំណើតវិញ ឃើញតែប្រជាជនថ្មី ជម្លៀសមកពីភ្នំពេញ ប្រជាជនថ្មីទាំងនោះ អង្គការមិនឱ្យរស់នៅ ក្នុងភូមិជាមួយប្រជាជនមូលដ្ឋានទេ ឱ្យធ្វើខ្ទមរស់នៅតាមស្រែ បន្ទាប់មកក៏មានស្លាប់ខ្លះដែរ។ នៅឆ្នាំ១៩៧៨ ប្រធានឃុំឈ្មោះ ឃួន មកពីភូមិភាគនិរតី មកគ្រប់គ្រងវិញ ហើយផ្លាស់ប្រធានឃុំចាស់ចេញវិញ។ ឆហៃៀក បានរៀបរាប់បន្ដទៀតថា កូនឈ្មោះ ឃី តាំងពីចេញទៅភ្នំពេញ បាត់ខ្លួនរហូតមកដល់ពេលនេះមិនឃើញ ត្រឡប់មកវិញទេ។ បើតាមប្រវត្ដិរូបឈ្មោះ លាង ឃី ហៅ វី ធ្វើការងារនៅ ខាងពាណិជ្ជកម្ម បន្ទាប់មកធ្វើ ការនៅអង្គភាពជួសជុលរត់ភ្លើង ហើយអង្គការចាប់ខ្លួននៅថៃ្ងទី០១មករា ឆ្នាំ១៩៧៩។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា